KPT+
សំឡេងម៉ោងរោទ៍មិនមែនចេះតែដាក់ៗនោះទេ តិចក្រោកឡើងមានអារម្មណ៍ល្ហិតល្ហៃ
ធ្លាប់ឆ្ងល់អត់? ទោះគេងស្កប់ស្កល់ គេងតាំងពីព្រលប់ ប៉ុន្តែនៅពេលឮសំឡេងម៉ោងរោទ៍ត្រូវក្រោក នៅពេលព្រឹក គ្នាយើងភាគច្រើន តែងមានអារម្មណ៍ល្ហិតល្ហៃខ្លាំង ខ្លះធុញ ខ្លះក្រោកស្ទើរតែមិនរួចទៀតផង។ មូលហេតុនាំឲ្យយើងល្ហិតល្ហៃ ត្រូវក្រុមស្រាវជ្រាវប្រទេសអូស្ត្រាលី រកឃើញថា មានទំនាក់ទំនងនឹងប្រភេទសំឡេងរោទ៍ចេញពីទូរសព្ទនោះឯង។ ខាងក្រោមនេះជាអ្វីដែលការសិក្សាបានរកឃើញ។
១- ការសិក្សារកឃើញអ្វីខ្លះទាក់ទងនឹងសំឡេងរោទ៍នេះ?

ការសិក្សានេះធ្វើលើអ្នកចូលរួម ៥០នាក់ និងបានបោះពុម្ភផ្សាយលើកាសែតសុខភាព PLoS One ផ្តោតសំខាន់លើប្រភេទសំឡេងរោទ៍ដែលអ្នកចូលរួមបានប្រើដើម្បីដាស់ដំណេកនៅពេលព្រឹក ទាំងអារម្មណ៍ជាមួយសំឡេងរោទ៍នោះ ធ្វើឲ្យយើងប្រុងប្រយ័ត្នម៉េចខ្លះ? មានអារម្មណ៍មិនល្អម៉េចខ្លះក្រោយពីក្រោកឡើង។
ជាលទ្ធផលក្នុងការសិក្សា ដឹកនាំដោយលោក Stuart McFarlane សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ RMIT ប្រទេសអូស្ត្រាលីរកឃើញថា សំឡេងរោទ៍ ដែលជាប្រភេទបទចំរៀង ធ្វើឲ្យយើងមានអារម្មណ៍ងាយក្រោកពីដំណេក និងត្រៀមខ្លួនក្រោកបានល្អ ជាសំឡេងរោទ៍ (Alarm) ធម្មតា។
លោក McFarlane ពន្យល់ថា សំឡេងរោទ៍ជាបទចំរៀង ឬតន្រ្តី គឺមានពេលវេលាវែងជាង និងមានទំនុកភ្លេងប្រទាក់គ្នា គួរឲ្យចាប់អារម្មណ៍ និងធ្វើឲ្យយើងមានអារម្មណ៍ល្អ ផ្ទុយពីប្រភេទសំឡេងរោទ៍ បុរាណ សំឡេងប៊ីបៗ ឬសំឡេងបញ្ជាក់ប្រាប់ម៉ោងដូចជាវិទ្យុ។ លោកថា ការកំណត់សំឡេងរោទ៍ពិរោះៗឲ្យបានច្រើន ប្រហែលអាចជួយខួរក្បាលផ្តោតទៅលើវាបានល្អ ខណៈសំឡេងរោទ៍ប្រភេទ “ប៊ីបៗៗ” អាចធ្វើឲ្យយើងថប់បារម្ភ និងភាន់ច្រឡំបាន។
២- អ្វីជាប្រយោជន៍សម្រាប់យើងពីការសិក្សាពីសំឡេងរោទ៍នេះ?

លោក McFarlane និយាយថា បើយើងអាចប្រយុទ្ធប្រឆាំងជាមួយរោគសញ្ញាល្ហិតល្ហៃក្រោយក្រោកពីគេង តាមរយៈជ្រើសរើសសំឡេងរោទ៍ពិរោះៗ វានឹងក្លាយជាគុណប្រយោជន៍ដ៏អស្ចារ្យសម្រាប់យើងទាំងអស់គ្នា។
ភាពល្ហិតល្ហៃ គឺជាអារម្មណ៍រងីរងើ ពេលយើងព្យាយាមក្រោកពីដំណេកនៅពេលព្រឹក អាចនាំឲ្យយើងចុះខ្សោយសមត្ថភាពក្នុងការគិត ការចងចាំ និងប្រតិកម្មផ្សេងៗ។
យោងតាមការសិក្សាផ្សេងទៀត អារម្មណ៍រងីរងើបន្ទាប់ពីក្រោកនៅពេលព្រឹក អាចមានរយៈពេលតិចជាង ៣០នាទី ប៉ុន្តែករណីខ្លះ វាអាចបន្តដល់ទៅ ២-៤ ម៉ោងឯណោះ។
ការស្រាវជ្រាវពាក់ព័ន្ធរោគសញ្ញាល្ហិតល្ហៃក្រោយដំណេក រកឃើញថា វាជះឥទ្ធិពលខ្លាំង ប៉ះពាល់ចំពោះក្រុមមនុស្សមួយចំនួនដែលទាមទារការឆ្លើយតបរហ័សចំពោះស្ថានការណ៍មួយកើតឡើងភ្លាមៗ ពិសេសអាកាសយានិក ឬអាវកាសយានិក ដែលទាមទារអារម្មណ៍ល្អជាចាំបាច់ ក្រោយក្រោកពីគេង។
៣- តិចនិកជួយឲ្យអារម្មណ៍ស្រស់ស្រាយនៅពេលព្រឹក
យោងតាមអ្នកឯកទេសដំណេកវេជ្ជបណ្ឌិត Timothy I. Morgenthaler នៃ Mayo Clinic មានតិចនិកមួយចំនួនទៀត អាចជួយយើងក្រោកពីដំណេកជាមួយអារម្មណ៍ស្រស់ស្រាយបានដូចជា គេងឲ្យបានគ្រប់គ្រាន់ កុំផឹកជាតិអាល់កុលនៅម៉ោងចូលគេង និងបញ្ចេញសកម្មភាពឲ្យបានច្រើននៅពេលថ្ងៃ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ហេតុផលធំៗដែលមិនគួរដាក់ម៉ោងរោទ៍តាមទូរសព្ទដៃ
ចុចអាន៖ ល្បីយូរហើយ! តើពិតអត់ វិទ្យុសកម្មចេញពីទូរស័ព្ទ បង្កជាមហារីក?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


