KPT+
អ្នកមានជំងឺផ្លូវចិត្ត មានសុខភាពខ្សោយ និងឆាប់ស្លាប់ មកពីអី?
ជុំវិញពិភពលោក អ្នកមានជំងឺផ្លូវចិត្ត អាចឆាប់ស្លាប់មុនអាយុ រហូតដល់ ២០ឆ្នាំ បើធៀបនឹងមនុស្សទូទៅ ហើយសមាគមសុខភាពផ្លូវចិត្តអន្តរជាតិជាច្រើន បានស្នើឲ្យរដ្ឋាភិបាល និងអ្នកផ្ដល់សេវាសុខភាព យកចិត្តទុកដាក់ និងធ្វើការបន្ថែមទៀត លើបញ្ហានេះ។

លោក Joseph Firth អ្នកស្រាវជ្រាវ នៅសាកលវិទ្យាល័យ Maทchester និងជានាយកសមាគមសុខភាពផ្លូវចិត្ត Lancet របស់អង់គ្លេស បានវិភាគលើការសិក្សាចំនួន ១០០ ដោយបានរកឃើញថា អ្នកជំងឺផ្លូវចិត្តជាច្រើន មិនមែនស្លាប់ដោយសារអត្តឃាតនោះទេ ប៉ុន្ដែដោយសារសុខភាពផ្លូវកាយខ្សោយ ដែលបញ្ហានេះ អាចបង្ការបាន។
អ្នកជំងឺផ្លូវចិត្ត ប្រឈមហានិភ័យ ២ដង ជាមួយនឹងជំងឺបេះដូងបណ្ដាលមកពីមេតាប៉ូលិស ដូចជាជំងឺទឹកនោមផ្អែម និងជំងឺដាច់សរសៃឈាមខួរក្បាល។ អ្នកជំងឺបាក់ទឹកចិត្ត ប្រឈមជំងឺទឹកនោមផ្អែម និងជំងឺធាត់ ៤០% ខ្ពស់ជាងប្រជាជនទូទៅ។
អ្នកស្រាវជ្រាវ សង្កត់ធ្ងន់ថា ជំងឺផ្លូវចិត្ត អាចបង្កើនហានិភ័យនៃជំងឺផ្លូវកាយ ហើយជំងឺផ្លូវកាយនេះ អាចបង្កើនហានិភ័យនៃជំងឺផ្លូវចិត្ត។ អ្នកស្រាវជ្រាវថា ជំងឺធាត់ និងទឹកនោមផ្អែម អាចបង្កើនហានិភ័យ នៃការវិវត្តទៅរកបញ្ហាផ្លូវចិត្ត។

ពេលខ្លះ ដោយសារការព្យាបាលជំងឺផ្លូវចិត្ត អាចបង្កើត ឬធ្វើឲ្យសុខភាពរាងកាយកាន់តែខ្សោយជាងមុន។ អ្នកស្រាវជ្រាវ រកឃើញថា ថ្នាំប្រើប្រាស់ ដើម្បីព្យាបាលជំងឺផ្លូវចិត្ត រួមមានថ្នាំប្រឆាំងជំងឺបាក់ទឹកចិត្ត ប្រឆាំងបញ្ហាផ្លូវចិត្ត និងជួយសម្រួលអារម្មណ៍ អាចប៉ះពាល់ធ្ងន់ធ្ងរដល់មេតាប៉ូលិស និងសុខភាពបេះដូង។ ក្រៅពីនេះ អ្នកមានជំងឺផ្លូវចិត្ត មានទម្លាប់រស់នៅពុំមានសុខភាពល្អ ដូចជា ចូលចិត្តជក់បារី ផឹកគ្រឿងស្រវឹង និងហាត់ប្រាណតិចតួច។
ដើម្បីដោះស្រាយបញ្ហានេះ អ្នកស្រាវជ្រាវ លើកឡើងថា រដ្ឋាភិបាល និងអ្នកផ្ដល់សេវាសុខភាពសាធារណៈ ចាំបាច់ត្រូវបង្ការឥរិយាបទនានា ដែលឆ្ពោះទៅរកបញ្ហាផ្លូវចិត្ត និងអប់រំអ្នកផ្ដល់សេវាសុខភាពសាធារណៈ ពីការរួមបញ្ចូលគ្នានៃការថែទាំសុខភាពផ្លូវកាយ និងផ្លូវចិត្ត៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ បណ្ដោយខ្លួនឱ្យគិតរឿងអវិជ្ជមានច្រើនពេក មិនល្អទេ គួរដោះស្រាយបែបនេះវិញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


