KPT+
មេរៀនជីវិតដ៏សំខាន់ពីផលិតករភាពយន្ត “Squid Game” គ្រប់គ្នាគួររៀនសូត្រ
ខ្សែភាពយន្តភាគកូរ៉េ Squid Game កំពុងផ្ទុះការគាំទ្រស្ទើរពាសពេញពិភពលោក ស្របពេលដែលអ្នកពាក់ព័ន្ធនឹងរឿងនេះរួមមានផលិតករ និងតួសម្ដែងជាដើម ត្រូវបានទស្សនិកជនចាប់អារម្មណ៍គ្រប់ៗគ្នា។

កំលុងចុងខែកញ្ញា និងដើមខែតុលា ឆ្នាំ២០២១ នេះ Squid Game បានឈរលើតារាងកំពូលរបស់ Netflix ដោយមានអ្នកទស្សនាច្រើនជាងគេ ក្នុងចំណោមប្រទេសជាង ៩០ នៅជុំវិញពិភពលោក ដែលកំពុងចាក់ផ្សាយ។
ជាមួយនឹងភាពល្បីល្បាញ និងជោគជ័យយ៉ាងខ្លាំងនេះ លោក Hwang Dong hyuk ដែលជាអ្នកនិពន្ធ ក៏ជាអ្នកដឹកនាំរឿង ធ្លាប់ត្រូវបានគេបដិសេធស្នាដៃរបស់ខ្លួនម្ដងជាពីរដង ទម្រាំក្រុមហ៊ុន Netflix ព្រមសហការផលិតភាពយន្ដ Squid Game ឡើងមក។

តាមប្រភពពី koreaboo លោក Hwang Dong hyuk ចំណាយពេលរហូតដល់ ១៣ឆ្នាំ ទើបអាចបញ្ចប់រឿង Squid Game ទាំងមូលបានយ៉ាងជោគជ័យ។ លោកធ្លាប់សរសេរសំណេរព្រាងទុក តាំងពីឆ្នាំ ២០០៨-២០០៩ អំឡុងពិភពលោកជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ដែលពេលនោះរួមមានទាំងកូរ៉េខាងត្បូងផងដែរ ដែលរងគ្រោះដោយសារវិបត្តិនេះ។
លោកមានប្រសាសន៍ថា “កាលណោះខ្ញុំសរសេររឿងបណ្តើរ គិតក្នុងចិត្ត ចង់លេងហ្គេមអញ្ចឹងបណ្តើរ។ ខ្ញុំយកអារម្មណ៍ខ្លួនឯងមកសរសេររឿង ព្រោះកាលនោះខ្ញុំជំពាក់បំណុលគេច្រើន ហើយជីវិតខ្ញុំពេលនោះពិបាករស់នៅណាស់។”
លោកបានប្រឹងប្រែងសរសេរស្គ្រីបរហូតចប់សព្វគ្រប់ ប៉ុន្តែក្រោយពីបញ្ចប់ នៅពេលអ្នកនិពន្ធរូបនេះបានយកស្នាដៃរបស់ខ្លួនទៅជួបម្ចាស់ផលិតកម្ម និងវិនិយោគិនជាច្រើននាក់ លោកត្រូវបានគេបដិសេធជាបន្តបន្ទាប់ ដោយពួកគេលើកហេតុផលថា ស្គ្រីបសាច់រឿងហាក់ដូចជាលើសពីការពិតពេក និងមិនសូវប្រាកដនិយម។

ទោះជាគេមិនទទួលយកស្នាដៃទៅផលិតរាប់មិនអស់យ៉ាងណាក៏ដោយ លោក Hwang Dong hyuk នៅតែតស៊ូជម្នះរាល់ឧបសគ្គនានាមិនបោះបង់ រហូតក្រោយមក ក្រុមហ៊ុន Netflix ក៏បានផ្ដល់ឱកាសឱ្យលោកយកសាច់រឿងនេះទៅថត។
រាប់ចាបតាំងពីចាប់ផ្ដើម រហូតរឿង Squid Game ចាក់ផ្សាយលើ Netflix កាលពីពាក់កណ្ដាលខែកញ្ញា ផលិតកររូបនេះចាយពេលសរុបដល់ ១៣ឆ្នាំ ទើបទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ដូចបច្ចុប្បន្ន។

ដូច្នេះរាល់ជោគជ័យនីមួយៗ មិនមែនប្រើតែពីរបីខែ ឬមួយឆ្នាំពីរឆ្នាំ ងាយៗនោះទេ វាត្រូវការភាពអត់ធ្មត់ខ្ពស់ បូករួមការប្រឹងប្រែងយ៉ាងខ្លាំងផងដែរ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ការពិតគួរឱ្យភ្ញាក់ផ្អើល ពីក្រោយភាពល្បីល្បាញនៃភាពយន្ត “Squid Game”
ចុចអាន៖ នេះតម្លៃខ្លួនតួសំខាន់ទាំង ៣រូប ក្នុងភាពយន្ត “Squid Game”

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ