Connect with us

KPT+

រឿងមិនពិត ៣ យ៉ាង ខំជឿស្លុងតាមចាស់ៗរាប់ឆ្នាំ មកទល់សព្វថ្ងៃ

បានផុស

នៅ

ពាក្យ​ចចាមអារ៉ាម​ស្ដាប់​តពី​ចាស់ៗ ពី​មាត់​មួយ​ទៅ​មាត់​មួយ ខ្លះ​ពិត ខ្លះ​ត្រូវ​ការ​​បកស្រាយ ហើយ​ខ្លះ​ទៀតអត់​ពិត​តែ​ម្ដង។ រឿង​អី​ខ្លះដែល​យើង​ដឹងពី​ចាស់ៗ ហើយ​ភ្លេច​រក​ភស្ដុតាង ដែលព្យាយាម​ប្រដៅ ឬ​ណែនាំ​ក្មេងៗ?

១- ខូចភ្នែក បើមើលទូរទស្សន៍ជិតពេក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខំ​ជឿ​តាំង​ពី​ក្មេង តាម​ពិត​ រឿង​នេះខុស​ទាំង​ស្រុង។ ​មើល​ទូរទស្សន៍ ឬ​​អង្គុយ​ជិត​ មិន​ធ្វើឲ្យ​ខូចភ្នែក​ទេ។ ​សម្លឹង​អេក្រង់​កុំព្យូទ័រ ឬ​ទូរទស្សន៍ជិតពេក​ មិន​ធ្វើ​ឲ្យ​ភ្នែក​ខូច ប៉ុន្តែអាច​បង្កឲ្យមាន​អាការឈឺក្បាល បើ​មើល​យូរ​ពេក។ ទោះ​ជា​ប្រើ​អេក្រង់​រាបស្មើ ឬ​ពាក់​វ៉ែនតាជំនួយ ក៏​គេច​អត់ផុត​ពី​​ឈឺ​ក្បាល​ដែរ។

២- ខូចភ្នែក បើមើលសៀវភៅកន្លែងងងឹត

ទី​ខ្វះ​ពន្លឺ ឬ​​ងងឹត ​ធ្វើឲ្យ​ភ្នែកយើង​ខំសម្លឹងគ្រប់​អក្សរ គ្រាន់​តែ​ពិបាក​អាន ឬ​មើល​មិន​ច្បាស់​ប៉ុណ្ណោះ។ គ្នា​យើង​ខ្លះ​ប្រហែល​ធ្លាប់​ឮចាស់ៗប្រាប់ថា ​ពី​មុន​រៀន ប្រើ​តែភ្លើង​ធូប ភ្លើង​ទៀន ឬ​ចង្កៀង​ប្រេង​កាត ព្រោះ​មិន​មាន​អំពូល​ដូច​ឥឡូវទេ។ នៅ​កន្លែង​ខ្វះ​ពន្លឺ មិន​អាច​ធ្វើ​ឲ្យ​ភ្នែក​ខូច​ ប៉ុន្តែ​ភ្នែក​អាច​ហត់​នឿយ​ច្រើនជាង​ពេល​មាន​ពន្លឺ​គ្រប់គ្រាន់។

៣- ពាក់វ៉ែនតាធ្វើឲ្យភ្នែកអត់វ៉ែនតាអត់បាន

វ៉ែនតា​អាច​ជួយ​កែខៃ​​​ការមើល​ព្រិល​ឲ្យឃើញ​កាន់​តែ​ច្បាស់ ប៉ុន្តែ​មិន​មាន​ន័យ​ថា ​ភ្នែក​អាស្រ័យ​លើ​វ៉ែនតា​ទេ។ ​វាមិន​បាន​ផ្លាស់​ប្តូរ​អ្វីមួយ​របស់​ភ្នែក​ទេ ហើយយើង​កំពុង​ទម្លាប់ស៊ាំ​នឹង​មើល​អ្វីៗ​កាន់តែ​ច្បាស់​ឡើងៗ។ ពាក់​វ៉ែនតា​ដែល​មាន​វេជ្ជបញ្ជា​ខុស ​មិន​ខូចភ្នែក​ទេ គ្រាន់​តែ​​​ឃើញ​មិន​ច្បាស់​ល្អដូច​ការ​ឲ្យ​យោបល់ និង​ពេទ្យ​កំណត់ដឺក្រេ៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖ប្អូនៗជិតពេញវ័យ ត្រូវដឹងរឿងទាំងនេះ

ចុចអាន៖ទង្វើយុវវ័យនិយមធ្វើទាំងនេះ ត្បិតជួយឲ្យធូរអារម្មណ៍មួយពេល តែប៉ះពាល់រាងកាយខ្លាំង

ចុចអាន៖យុវវ័យ​ស្ត្រេសច្រើន កុំទៅផឹកស្រាបន្លប់ទុក្ខ ប្រើវិធីនេះវិញ ហុចផលល្អខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

សន្តិសុខសង្គម៣៨ នាទី មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ៣ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៤ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

Sokha Hotels

ព័ត៌មានពេញនិយម