ជីវិតកម្សាន្ដ
តារាលំដាប់ពិភពលោក ៨ នាក់ ធ្លាប់ត្រូវគេផ្សព្វផ្សាយថា ស្លាប់ដោយមិនដឹងខ្លួន
ការមានឈ្មោះល្បីល្បាញមិនបាននាំមកនូវភាពល្អទាំងស្រុងឡើយ ទន្ទឹមនឹងការមានអ្នកគាំទ្រច្រើន ក៏មានអ្នកស្អប់មិនតិចដែរ ។ រហូតដល់តារាទាំង ៨ នាក់នេះធ្លាប់ត្រូវគេផ្សព្វផ្សាយថាស្លាប់ទាំងមិនដឹងខ្លួនទៀតផង ៖
១. The Rock
កាលពីកំពុងថតរឿង Furious 7 លោក Dwayne Johnson តារាសម្ដែងជនជាតិអាមេរិក ត្រូវគេរាយការណ៍ថា គាត់បានស្លាប់ខណៈពេលថតវគ្គបាញ់គ្នាខុសបច្ចេកទេស ។

២. Miley Cyrus
អ្នកចម្រៀង-និពន្ធបទភ្លេងជនជាតិអាមេរិក Miley Cyrus ឈ្មោះពិត Destiny ត្រូវសារព័ត៌មានមួយចុះក្នុងឆ្នាំ ២០១៦ ថា នាងបានស្លាប់នៅក្នុងអាងមុជទឹកព្រោះប្រើថ្នាំលើសកំណត់ ។

៣. Nicholas Cage
ក្នុងឆ្នាំ ២០១៦ ដូចគ្នា មានអត្ថបទមួយចុះថាលោក Nicholas Cage តារាសម្ដែងជនជាតិអាមេរិកបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរពេលជិះម៉ូតូ ។

៤. Jack Black
ឆ្នាំ ២០១៦ ដដែលនោះ ផេក Twitter របស់ក្រុមតន្ត្រីលោក Jack ឈ្មោះ Tenacious D ត្រូវបានគេ Hack ដើម្បីបំផុសបំផុលព័ត៌មានរឿង Jack Black ស្លាប់ដោយគ្មានមូលហេតុ ។

៥. Arnold Schwarzenegger
លោក Arnold គឺជាកូនកាត់អូទ្រីស-អាមេរិក ធ្លាប់មានអាជីពជាតារាសម្ដែង អ្នកជំនួញ ផលិតករភាពយន្ត អ្នកហាត់កាយវប្បកម្ម និងអ្នកនយោបាយ ។ គាត់ត្រូវគេរាយការណ៍ថា បានបាត់បង់ជីវិតដោយសារគាំងបេះដូងក្នុងថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០១៥ ។

៦. Vin Diesel
កាលពីឆ្នាំ ២០១៤ មានលីងដ៏ពេញនិយមមួយក្នុងអ៊ីនធឺណិត អ្នកដែលចុចលីងនោះនឹងផ្ញើសាររឿង Vin Diesel ស្លាប់ទៅគ្រប់គ្នាក្នុងបញ្ជីមិត្តភ័ក្ដិដោយស្វ័យប្រវត្តិ ។

៧. Martin Lawrence
មានសារព័ត៌មានល្បីមួយបានផ្សព្វផ្សាយថា តារាកំប្លែងអាមេរិក Martin Lawrence ត្រូវអ្នករៀបចំបន្ទប់សណ្ឋាគារប្រទះឃើញដេកស្លាប់នៅខែមេសា ឆ្នាំ ២០១៥ យ៉ាងណាគាត់មិនខ្វល់ពីព័ត៌មានក្លែងក្លាយនោះសូម្បីបន្តិច ។

៨. Adam Sandler

ក្នុងឆ្នាំ ២០១៧ មានពាក្យចចាមអារ៉ាមថា តារាកំប្លែងអាមេរិក Adam Sandler បានសម្លាប់ខ្លួននៅក្នុងផ្ទះ ថែមទាំងពន្លើសទៀតថា “អធិការដ្ឋាននគរបាលស្រុកម៉ារីន” ជាអ្នកផ្ដល់ព័ត៌មាន ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ តារាអន្តរជាតិ ៨ គូ ជាមិត្តភ័ក្ដិនឹងគ្នាតាំងពីនៅរៀនវិទ្យាល័យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


