Connect with us

KPT+

ការពិត ១០យ៉ាង ពី Mai Davika តារាស្រីជាប់ឈ្មោះជា Queen ផ្ទួនៗ ប្រចាំប្រទេសថៃ

បានផុស

នៅ

ដាវីកា ហ័រណេ (Davika Hoorne) ដែលហៅតាមថៃថា ម៉ៃដាវីកា (Mai Davika) ជាតារាសម្តែង និងជាតារា​ម៉ូ​ឌែលជួរមុខនៃប្រទេសថៃ ក៏ដូចជាមានឈ្មោះរន្ទឺលើឆាកអន្តរជាតិផងដែរ។ ប្រឡូកក្នុងវិស័យសិល្បៈអស់ជាច្រើនឆ្នាំ ពេលនេះនាងមិនត្រឹមជាតារាស្រីល្បីឈ្មោះនោះទេ ក៏បានក្លាយជាតារាដែលស៊ីថ្លៃខ្ពស់ និងមានទ្រព្យសម្បត្តិកាន់កាប់រាប់សិបលានដុល្លារ ទាំងអាយុមិនទាន់ដល់ ៣០ឆ្នាំផង។

ပရိသတ်တွေကိုဖမ်းစားသွားဦးမယ့် Mai Davika နဲ့ Bright Vachirawit တို့အတွဲအဖက်
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសារភាពជោគជ័យ ក្នុងវ័យក្មេងបែបនេះ ទើបបានជាមហាជនមានការចាប់អារម្មណ៍លើជីវិតពិតរបស់នាង ហើយរឿង ១០យ៉ាងខាងក្រោម ទំនងអ្នកគាំទ្រចង់ដឹងខ្លាំង តែមិនធ្លាប់ឮពីមុនមក។

១. កំណើត៖ ម៉ៃដាវីកា កើតថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ១៩៩២ តារានិករ Taurus ​​ជាកូនកាត់ថៃ-ប៊ែលហ្សិក ដែលមានឪពុកជាជនជាតិ ប៊ែលហ្សិក ម្ដាយជាជនជាតិថៃ។ នាងកូនជាកូនស្រីពៅ ក្នុងចំណោមបងប្អូនស្រីពីរនាក់នៃគ្រួសារ។

LSA Style Anatomy: 5 style cues to take from Mai Davika

២. ការប្រឡូកក្នុងវិស័យសម្ដែង៖ តារាស្រីរូបនេះ ទទួលភាពល្បីល្បាញខ្លាំងបំផុតកំលុងឆ្នាំ២០១០ បន្ទាប់ពីសម្ដែងជាតួឯកស្រីនាង ណាត ក្នុងខ្សែភាពយន្ត Pee Mak ជាមួយ​តួប្រុស​ Mario Maurer ខណៈកុននេះ ជាកុនថៃដែលរកចំណូលបានខ្ពស់ជាងគេ ប្រៀបជាមួយរឿងដទៃ​ក្នុងប្រទេស នាឆ្នាំនោះ។

Pee Mak Fever: Why the ghost remake breaks so many records - Coconuts

ក្រោយមក​នាង​ទទួលបានការចាប់អារម្មណ៍​ និងបាន​​ជំនួយពីអតីតអ្នកគ្រប់គ្រងនាង ធ្វើឱ្យ​ដាវីកា​បាន​ទទួលកុងត្រាជាមួយប៉ុស្តិ៍លេខ៧ ក្នុងឆ្នាំ ២០១៦។ ប៉ុន្តែបច្ចុប្បន្ន នាងជាតារាសម្ដែងឯករាជ្យ ពុំមានជាប់កិច្ចសន្យាជាមួយប៉ុស្តិ៍ទូរសទស្សន៍ណាមួយឡើយ។

៣. ការប្រឡូកក្នុងវិស័យបង្ហាញម៉ូដ៖ មុនពេលល្បីដល់កំពូល ដាវីកា ​ចាប់ផ្តើមជាតារាម៉ូឌែលក្នុងវិស័យឧស្សាហកម្មម៉ូដ តំាង​ពី​អាយុបាន​ ១៤ឆ្នាំ ដោយ​ការចូលថតផ្សាយពាណិជ្ជកម្មផលិតផល​ផ្សេងៗ។ យោងតាមទស្សនាវដ្ដីអាមេរិក ​​Vogue បានឲ្យដឹងថា ដាវីកា គឺជាអ្នកបង្ហាញ​ម៉ូដថ្មី និងគួរឱ្យទាក់ទាញបំផុតរបស់ Milan Fashion Week នៅប្រទេស​អ៊ីតាលី។

Dolce & Gabbana spring/summer 2019

៤.​ ប្រជាប្រិយភាពលើអ៊ីនធឺណិត៖ រហូតមកដល់ពេលនេះ សម្រាប់តារាស្រីប្រចាំ​ប្រទេសថៃ នាង​ជាតារាសម្តែងដែលត្រូវបានគេស្វែងរកច្រើនបំផុតក្នុង Google។

៥. កេរ្តិ៍ឈ្មោះក្នុងប្រទេសនិងអន្តរជាតិ៖ អតីតតួឯកនាង ណាត រូបនេះ ជាសិល្បការិនីដែលទទួលបានការ​ចូលចិត្ត ការគោរពស្រឡាញ់ជាងគេ ក្នុងចំណោមក្រុមតុបតែងមុខឬអ្នករចនាម៉ូដល្បីៗនៃ​ឧស្សាហកម្មទស្សនាវដ្តី និងសិល្បៈថៃ។ មិនតែប៉ុណ្ណោះ នាងជាតារាស្រីថៃ ដែលមានឱកាស​បានទៅចូលរួមក្នុងកម្មវិធីញូវយ៉ក Fashion week តាំងតែពីឆ្នាំ ​២០១៧ ។ ហើយ​រហូតមក នាងមានវត្តមានគ្រប់ឆ្នាំ មិនថានៅមហោស្រពកុន ឬកម្មវិធី​អ្វីផ្សេងៗ​ឡើយ។

Thai actress Mai Davika or Davika Hoorne attends the Fendi Men s Fall  Winter 2019 Fashion Show in Shangha

៦. តំណាងប្រេនល្បីៗ៖ នាងជាអ្នក​ផ្សាយម៉ាកយីហោធំៗជាច្រើននៅក្នុងប្រទេស​ថៃ។ មិនតែប៉ុណ្ណោះនៅលើទីផ្សារអន្តរជាតិ នាងគឺជាអ្នកនាំពាក្យរបស់យីហោល្បីឈ្មោះដូចជា L’Oréal, Michael Kors, Dolce និង Gabbana។

Davika Hoorne on Twitter: "ขอบคุณนะคะชอบรูปมากเลย😊… "

៧. ពានរង្វាន់៖ ម៉ៃដាវីកា ធ្លាប់​​បានទទួលពានរង្វាន់ក្នុងកម្មវិធី Asia Model Awards កាលពីឆ្នាំ ២០១៦ ដែលប្រារព្ធធ្វើនៅប្រទេសកូរ៉។

Asia Model Awards WINNERS – 아시아모델페스티벌

៨. ទូតសុឆន្ទៈ៖ បច្ចុប្បន្ន​នាង​ជាឯកអគ្គរដ្ឋទូតសុឆន្ទៈ នៃអង្គការយូនីសេហ្វ និងអង្គការការពារនិងអភិរក្សសត្វព្រៃ WildAid របស់ថៃ ព្រមទាំងជាទូតសុឆន្ទៈតំណាងឱ្យប្រេន Gucci ផងដែរ។

Gucci #GucciFW19 💕

៩. ជាប់ឈ្មោះជា​ Queen៖ នាងត្រូវបានគេដាក់នាមក្រៅ​ថាជា Queen of Presenters (ម្ចាស់ក្សត្រីនៃអ្នកធ្វើបទបង្ហាញ) ។ ក្រៅពីនោះ នាងក៏ជាប់ឈ្មោះជា Queen of Advertising (ម្ចាស់ក្សត្រីនៃនៃការផ្សាយពាណិជ្ជកម្ម) និង Queen of Fashion (ម្ចាស់ក្សត្រីនៃម៉ូដសម្លៀកបំពាក់)។

Pin on Mai Davikah

១០. ទ្រព្យសម្បតិ្ត៖ យោងតាមប្រភពពីទស្សនាវដ្ដី Forbes និងបណ្ដាញសារព័ត៌មានក្នុងស្រុកមួយចំនួនទៀត បង្ហាញថា ឆ្នាំ ២០២១នេះ ទ្រព្យសម្បត្តិសុទ្ធរបស់តារាសស្រី ម៉ៃដាវីកា បាន​ឡើងដល់ ២០លានដុល្លារអាមេរិក នៅក្នុង​វ័យ ​២៩ឆ្នាំ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ កំពូលតារាថៃ ជាប់ជាស្រីស្អាតលើសគេ និងជាសេដ្ឋីនីមានទ្រព្យសម្បត្តិវាល់លានដុល្លារ ក្នុងវ័យក្មេងខ្ចី

ចុចអាន៖ រឿងផ្ទាល់ខ្លួន ៨យ៉ាងអំពី Bella Ranee តួឯកស្រីរឿង “បុព្វេសន្និវាស”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទី មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១០ នាទី មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣៦ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

សន្តិសុខសង្គម១ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម