Connect with us

KPT+

រូបសំណាកធំបំផុតទាំង ៥ លើពិភពលោក សុទ្ធតែមានទីតាំងនៅអាស៊ី

បានផុស

នៅ

ខាងក្រោមជាបញ្ជីឈ្មោះរូបសំណាកអច្ឆរិយៈធំជាងគេទាំង ៥លើលោក ដែលសុទ្ធសឹងតែមានទីតាំងនៅអាស៊ីទាំងអស់!

៥. Sendai Daikannon

Sendai Daikannon Statue - 2021 What to Know Before You Go (with Photos) -  Tripadvisor
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបសំណាកដ៏អស្ចារ្យនេះមានកម្ពស់ ១០០ម៉ែត្រ ពណ៌នាអំពីព្រះពោធិសត្វមួយអង្គព្រះនាម Daikannon។ ជារូបសំណាកព្រះម៉ែខ្ពស់ជាងគេនៅប្រទេសជប៉ុន និងបានជាប់លំដាប់ទី៥ ក្នុងបញ្ជីរូបសំណាកខ្ពស់ជាងគេលើពិភពលោកផងដែរ។

៤. Ushiku Daibutsu

Ushiku Daibutsu Food Experiences & Restaurants | byFood

នេះជារូបសំណាកទី៤ នៅក្នុងបញ្ជីនៃរូបសំណាកដ៏ធំបំផុតនៅលើពិភពលោក គឺបដិមាព្រះពុទ្ធ Ushiku Daibutsu ដែលមានកម្ពស់ ១២០ម៉ែត្រ។ វាមានទីតាំងនៅខេត្ត Ibaraki ប្រទេសជប៉ុន។ រូបសំណាកនេះធ្លាប់ជាប់កំណត់ត្រាជារូបសំណាកខ្ពស់ជាងគេបំផុតនៅលើពិភពលោកពីឆ្នាំ ១៩៩៣-២០០៨។ ជារូបសំណាកធ្វើពីសំរិទ្ធ និងមានជណ្តើរយន្តនៅខាងក្នុងដែលអាចនាំភ្ញៀវទេសចរទៅទស្សនាជាន់លើបាន។

៣. Laykyun Sekkya

List of Top 20 Tallest Statues in the World - Location, Height

Laykyun Sekkya ជាកម្មសិទ្ធិរបស់ប្រទេសមីយ៉ាន់ម៉ា មានកម្ពស់ ១១៦ម៉ែត្រ។ ជារូបសំណាករបស់ព្រះពុទ្ធ Gautama បានចាប់ផ្តើមសង់នៅឆ្នាំ ១៩៩៦ ហើយបញ្ចប់នៅឆ្នាំ ២០០៨ ។ រូបសំណាកនេះឈរនៅលើប្រាសាទមួយ និងហ៊ុំព័ទ្ធដោយដើមពោធិ៍ ដែលជាទីសក្ការៈចំពោះពុទ្ធសាសនិកគ្រប់ទីកន្លែង។

២. Spring Temple Buddha

Spring Temple Buddha - Wikipedia

មានទីតាំងនៅប្រទេសចិន Spring Temple Buddha មានកម្ពស់ ១២៨ម៉ែត្រ ឬ ១៥៣ម៉ែត្រ រួមទាំងជើងទម្រ។ វា​ជា​រូបសំណាក​ធំ​បំផុត​ក្នុង​ពិភពលោកធ្វើ​ឡើង​ដោយ​ស្ពាន់ មាស និង​ដែក ហើយ​ត្រូវ​ចំណាយ​ពេល ១១ឆ្នាំ​ដើម្បី​សាងសង់។ ចំណែកជើង​ទម្រ​ គឺ​ជា​វត្ត​អារាម សម្រាប់ភ្ញៀវទេសចរកម្សាន្តផង និងធ្វើបុណ្យផង។

១. Statue of Unity

Gujarat: Statue of Unity in Kevadia crosses 5 million visitors-mark |  Business Standard News

រូបសំណាកដ៏ធំមួយនេះ សាងសង់នៅក្នុងរដ្ឋ Gujarat ប្រទេសឥណ្ឌា ដោយចាប់ផ្តើមកំលុងឆ្នាំ ២០១៣ ហើយត្រូវបានសម្ពោធដោយនាយករដ្ឋមន្ត្រី Narendra Modi ក្នុងឆ្នាំ២០១៨។ វាជារូបបដិមារដ្ឋបុរសនៃប្រទេសឥណ្ឌា លោក Vallabhbhai Patel ដែលជាអ្នកបង្រួបបង្រួមជាតិអំឡុងឆ្នាំ ១៩៤៧-១៩៥០។ Statue of Unity ​មាន​កម្ពស់ ១៨២ម៉ែត្រ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ធ្លាប់ដឹងអត់! ​រូបសំណាកព្រះពុទ្ធស្ពាន់ធំជាងគេលើលោកសង់នៅឯណា?

ចុចអាន៖ មិននឹកស្មានថា ​មេជាងរូបសំណាកស្ពាន់ធំជាងគេនៅកម្ពុជា មានប្រវត្តិសិក្សាបែបនេះ!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទី មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច២២ នាទី មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៤៨ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

សន្តិសុខសង្គម១ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម