KPT+
ចង់ទិញផលិតផលលាបស្បែក ត្រូវចេះមើលប៉ុន្មានចំណុចនេះ
មានមិត្តនារីជាច្រើនចង់បានស្បែកសស្អាត ហើយអ្វីដែលសំខាន់បច្ចុប្បន្នមានផលិតផលជាច្រើនដាក់លក់លើទីផ្សារ ខណៈផលិតផលខ្លះនាំឲ្យប៉ះពាល់ដល់សុខភាព។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានឲ្យដឹងថា អ្នកចង់លាបឡេស្បែក ត្រូវគិតពីប៉ុន្មានចំណុចដូចខាងក្រោម៖

– ចៀសវាងផលិតផលគ្មានម៉ាក សញ្ញា
– ពិនិត្យមើលប្រវត្តិក្រុមហ៊ុននាំចូល
– ចៀសវាងផលិតផលដែលមិនមានរាយឈ្មោះពីសារធាតុផ្សំ
– ដាក់កាលបរិច្ឆេទផលិត និងផុតកំណត់
– មានការទទួលស្គាល់ជាសកលឬទេ?
– មើលការចុះបញ្ជី និងលេខប្រវេទន៍នៅក្រសួងសុខាភិបាល
– ពិនិត្យមើលទីតាំងក្រុមហ៊ុនផលិត។
វេជ្ជបណ្ឌិតឯកទេសទូទៅរូបនោះ បន្តទៀតថាផលិតផលល្អ គ្មានជាតិកាត់ លាបទៅជួយឲ្យស្បែកប្រែប្រួលម្ដងបន្តិចៗ មិនមែនលេប ៣ ឬ ៧ ថ្ងៃដឹងលទ្ធផលឡើយ។ ចំណែកផលិតផលដែលគេប្រកាសលាបភ្លាមសភ្លាម អាចមិនល្អទៅថ្ងៃមុន ហើយប៉ះពាល់ដល់សុខភាពច្រើនយ៉ាង ព្រោះវាសម្បូរទៅដោយជាតិបារតច្រើន។
មួយវិញទៀតលោកវេជ្ជបណ្ឌិតក៏បានហាមមិនឲ្យប្រើផលិតផលលាយដែលគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ ព្រោះយើងមិនដឹងពីសារធាតុផ្សំ ដែលនាំឲ្យមានបញ្ហាតម្រងនោម ប៉ះពាល់សួត ប្រព័ន្ធរំលាយអាហារ រលាកស្បែក កន្ទួលស្បែក និងឆាប់មានស្នាម ជាំ ហើយជាពិសេសស្ត្រីមានផ្ទៃពោះ បើប្រើឡេមានជាតិបារត នាំឲ្យប៉ះពាល់ខួរក្បាល និងការចងចាំរបស់ទារក៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ចូលចិត្ត Makeup ដឹងថាប៉ះពាល់ការឡើងមុនប៉ុនណាអត់?
ចុចអាន៖ លាបម្សៅ ឬឡេលាយ សលឿនដូចចិត្ត តែមានផលប៉ះពាល់ច្រើនណាស់

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៦ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន