KPT+
ចំណេះដឹងហិរញ្ញវត្ថុ ៣ សំខាន់ ជួយបង្កើនទ្រព្យសម្បត្តិប្រសើរជាងមុន
ឆ្ងល់អត់! អ្នកខ្លះមានតែចេះមាន ឯយើងវិញ ច្រើនឆ្នាំកន្លងទៅ នៅតែដដែល មិនមានទ្រព្យអ្វីជាដុំកំភួននឹងគេសោះ។ តើគេមានរូបមន្តអ្វី ទើបបានជាលុយកាក់ចេះតែកើនឡើង?

អត្ថបទនេះ ជាចម្លើយខ្លះៗអំពីការបង្កើនទ្រព្យ!
១. ជំនាញរកលុយ
អាចថាពិបាកក៏បាន ឬអត់ក៏បានអំពីការរកលុយ ប៉ុន្តែយើងសុទ្ធតែរកចំណូលគ្រប់គ្នា។ មិនថា យើងធ្វើការឲ្យគេដើម្បីយកប្រាក់ខែ ឬបើកអាជីវកម្មតូចតាចក្ដី លុយមុខតែហូរចូលតាមនោះ និងសូម្បីតែដឹកជញ្ជូនឥវ៉ាន់ក៏អាចរកប្រាក់បានដែរ។
គ្រប់គ្នាមិនអាចមានលុយ ទាំងមិនបានរកលុយឡើយ។ ការរកប្រាក់ពីការធ្វើការយកប្រាក់ខែ រកស៊ីលក់អនឡាញ ចងការប្រាក់ឯកជន បើកអាជីវកម្មផ្ទាល់ខ្លួន សង់បន្ទប់ជួល គួកជេរ ធ្វើជាភ្នាក់ងារលក់អចលនទ្រព្យ និងច្រើនទៀត សុទ្ធតែជាប្រភពទ្រព្យរបស់យើង។
២. ជំនាញគ្រប់គ្រងលុយ
លុយពិតជាពិបាករក ដូច្នេះការចេះគ្រប់គ្រងវាឲ្យបានល្អជារឿងសំខាន់បំផុតដែលយើងត្រូវរៀនឲ្យចេះ បើពុំនោះទេ ទោះមានចំណូលទាំងលានដុល្លារក៏គ្មានសល់អីនឹងគេដែរ។ លុយរកបាន ត្រូវចេះចាយឲ្យត្រឹមត្រូវ ចាយឲ្យមានប្រយោជន៍ និងចាយលើអ្វីដែលគួរចំណាយចាំបាច់ប៉ុណ្ណោះ។
៣. បង្កើនប្រភពចំណូល
តាមដានប្រភពចំណូល និងស្វែងរកឱកាសវិនិយោគបន្ថែមដើម្បីបង្កើនចំណូលឲ្យកាន់ខ្ពស់ឡើង។
អ្នកមានៗមិនដែលអង្គុយចាំលុយចូលតែមួយច្រកទេ ពួកគេតែងរិះរកវិធីវិនិយោគ និងពង្រីកជំនួញបន្ថែមជាដើម។ ត្រង់នេះបើសិនគ្រប់គ្នាមានស្ថេរភាពហិរញ្ញវត្ថុទាក់ទិនចំណុចទាំងពីរខាងលើរួចហើយ ដូច្នេះដើម្បីឲ្យទ្រព្យហូរចូល និងកើនជាលំដាប់ ត្រូវរកលុយពីប្រភពផ្សេងទៀតតាមដែលអាចធ្វើបាន៕
ប្រែសម្រួល ៖ សន្យា
ចុចអាន៖ គន្លឹះជ្រើសរើសគម្រោងធានារ៉ាប់រងអាយុជីវិត និងក្រុមហ៊ុន ឲ្យបានត្រឹមត្រូវ
ចុចអាន៖ មានទម្លាប់អាក្រក់ទាំងនេះ ដូចរារាំងយើង មិនឲ្យមានបានដូចគេ មិនជឿអានសិន!
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១៩ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


