KPT+
គន្លឹះលក់ទូរស័ព្ទ Iphone បានប្រាក់ច្រើន ទោះទូរស័ព្ទជាស៊េរីចាស់ក៏ដោយ
ប្រសិនបើយើងកំពុងតែមានបំណងលក់ទូរស័ព្ទ iPhone ហើយចង់បានប្រាក់ច្រើន ត្រូវប្រាកដថា ទូរស័ព្ទមិនបានខូចខាត ឬបែកបាក់ត្រង់ចំណុចណាមួយ។
នេះគឺជាគន្លឹះទាំង៧ ដែលជួយយើងឲ្យទទួលបានប្រាក់ច្រើនពីការលក់ទូរស័ព្ទ iPhone ចាស់របស់យើង។
១. បម្រុងទុកទុកទិន្នន័យ
រឿងដំបូងដែលត្រូវធ្វើគឺបម្រុងទុកទិន្នន័យទាំងអស់ ដែលរក្សាទុកដោយប្រើអង្គចងចាំកុំព្យូទ័រ ឬឧបករណ៍ចល័តផ្សេងទៀត។ ត្រូវតែច្បាស់ថា យើងបានបម្រុងទុកទិន្នន័យសំខាន់ៗទាំងអស់ មុនពេលបន្តទៅជំហានបន្ទាប់។
២. យកព័ត៌មានផ្ទាល់ខ្លួនចេញ
ជំហានបន្ទាប់គឺយកព័ត៌មានផ្ទាល់ខ្លួនចេញពីឧបករណ៍របស់យើង។ នេះរួមបញ្ចូលព័ត៌មានធនាគារ និងកាតឥណទាន អាសយដ្ឋាន អ៊ីមែល និងរូបថតរបស់យើង។
ឧបករណ៍នេះត្រូវតែលុបចោលនូវរាល់ព័ត៌មានផ្ទាល់ខ្លួន មុនពេលដែលអ្នកណាម្នាក់ប្រើតពីយើង។
៣. ដោះសាទូរស័ព្ទ iPhone

មុនពេលដោះសាទូរស័ព្ទ iPhone យើងគួរតែដឹងអំពីហានិភ័យ។ ស្មាតហ្វូននេះអាចប្រែទៅជាអាសាបង់ ប្រសិនបើយើងមានកំហុសនៅពេលដោះសា។ និយាយម៉្យាងទៀតទូរស័ព្ទ iPhone មិនអាចមកវិញបានទេ ដូច្នេះសូមប្រយ័ត្នចំពោះគ្រោះថ្នាក់នេះ។
៤. សម្អាតផ្នែកខាងក្រៅនៃឧបករណ៍

ត្រូវប្រាកដថាបានសម្អាតវាឲ្យស្អាតល្អ និងកម្ចាត់នូវកម្ទេចកំទីនិងធូលីកខ្វក់ដែលមាននៅជុំវិញប៊ូតុងគែមទូរស័ព្ទ។ សម្អាតអេក្រង់ដោយក្រណាត់ទន់ និងឧបករណ៍សម្អាតដែលត្រូវបានផលិតជាពិសេស។
៥. ប្រមូលគ្រឿងបន្លាស់ទាំងអស់
បើយើងមានគ្រឿងបន្លាស់ណាមួយដែលភ្ជាប់ជាមួយឧបករណ៍ សូមបញ្ចូលវានៅក្នុងការលក់រួមគ្នា។ យើងរួមបញ្ចូលគ្រឿងបន្លាស់កាន់តែច្រើន ប្រាក់ក៏ទទួលបានកាន់តែច្រើន។ របស់របរដូចជាឆ្នាំងសាក ខ្សែ ឬបើអាចនៅរក្សាប្រអប់ដើមរបស់ទូរស័ព្ទបានទៀត រឹតតែប្រសើរ។
៦. ស្វែងយល់ពីតម្លៃ

មិនមែនទូរស័ព្ទចាស់ទាំងអស់មានតម្លៃស្មើនឹងចំនួនទឹកប្រាក់ដូចគ្នាទេ។ វាមានកត្តាជាច្រើនដែលត្រូវបានបន្ថែមរួមគ្នា ដើម្បីបង្កើតតម្លៃសម្រាប់ឧបករណ៍របស់យើង។ ទាំងនេះរួមមានលក្ខខណ្ឌអាយុ និងគំរូ។ នៅពេលដែលយើងដឹងពីតម្លៃរបស់ទូរស័ព្ទ iPhone យើងអាចកំណត់តម្លៃសមរម្យមួយបាន។
៧. សម្រេចចិត្តពីរបៀបលក់ទូរស័ព្ទ iPhone
នៅពេលទូរស័ព្ទត្រៀមលក់ យើងត្រូវសម្រេចចិត្តថា តើនឹងលក់វាយ៉ាងដូចម្ដេច។ យើងក៏អាចជ្រើសរើសនៅក្នុងស្រុក ដោយមានការផ្សាយពាណិជ្ជកម្មតាមកាសែតឬផ្ទាំងព័ត៌មាន ឬចូលទៅអ៊ីនធឺណិត ហើយប្រើគេហទំព័រ ដែលអាចកំណត់តម្លៃផ្ទាល់ខ្លួនបាន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖lifehack
ចុចអាន៖សម័យមេរោគ គំនិតដែលធ្លាប់មិនឲ្យតម្លៃលើបណ្ដាញបច្ចេកវិទ្យានឹងខកចិត្ត
ចុចអាន៖អ្នកជំនាញស៉ើបដឹងការពិត រឿងសារចម្លែកភាសាចិន លើកម្មវិធី WhatsApp
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


