KPT+
មានតែមួយគ្មានពីរ! រ៉ូបប្រណីតបំផុតរបស់បុត្រីស្ដេច ប្រ៊ុយណេ គ្រងក្នុងពិធីអភិសេកថ្ងៃមុន
អភិសេកបុត្រី ស្ដេចស៊ុលតង់ នៃប្រទេសប្រ៊ុយណេ បានក្លាយប្រធានបទក្ដៅរបស់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកតាមដានព័ត៌មានរាជវង្សនៅជុំវិញពិភពលោក មិនតិចឡើយ។ ពិធីអភិសេករវាងព្រះនាង Fadsilah ដែលជាបុត្រីទី ៩ របស់ស្តេច Sultan Hassanal នៃប្រទេសប្រ៊ុយណេ និងលោក Abdullah Nabil Mahmud Al-Hazimi ដែលត្រូវបានប្រារព្ធឡើងអស់រយៈពេល ១០ថ្ងៃ ១០យប់ ចាប់ពីថ្ងៃទី ១៦-២៥ ខែមករា ឆ្នាំ ២០២២ នៅវិមាន Istana Nurul Iman ។

អភិសេកនេះ កាន់តែមានអធិកអធម ជាងអភិសេករបស់បុត្រាបុត្រីមុនៗ ព្រោះតែភាពប្រណីត ដែលបានរៀបចំឡើង មានភាពសម្បូរបែបទាំងការតុបតែង និងព្រះវត្តមាននៃព្រះរាជវង្សានុវង្ស នៃប្រទេសប្រ៊ុយណេ យ៉ាងច្រើនកុះករ។ ចំណែកវិមាន Istana Nurul Iman ដែលជាវិមានដ៏ធំបំផុតមួយនៅក្នុងពិភពលោក និងត្រូវបានគេដឹងថា ជាកន្លែងរៀបចំពិធី បានតុបតែងយ៉ាងប្រណីតរំលេចដោយពណ៌ស ពណ៌មាស និងគ្រឿងសង្ហារិមសុទ្ធសឹងទាក់ទងរាជវង្ស រួមបញ្ចូលទាំងគ្រឿងឥស្សរិយយស សម្រាប់ប្រើក្នុងព្រះរាជពិធីសំខាន់ៗ នៅក្នុងពិធីរៀបអភិសេកនេះផងដែរ។ កាន់តែភ្ញាក់ផ្អើលទៀតនោះ សម្លៀកបំពាក់សំខាន់ៗទាំង ៣ របស់កូនកំលោះកូនក្រមុំខ្សែរាជវង្សមួយគូនេះ ច្នៃឡើងជាពិសេស មានតែមួយគ្មានពីរ ថែមទាំងមានភាពលេចធ្លោខ្លាំង កម្របានឃើញណាស់។
ឈុតប្រពៃណី ពណ៌ក្រហម

ពិធីរៀបអាពាហ៍ពិពាហ៍របស់ប្រទេសប្រ៊ុយណេមានច្រើនដំណាក់កាល និងមានរយៈពេលច្រើនថ្ងៃ។ សម្លៀកបំពាក់ដំបូងរបស់ព្រះនាង Fadsilah និងព្រះស្វាមី ជាសម្លៀកបំពាក់ប្រពៃណីមួយរបស់ប្រជាជនប្រ៊ុយណេ ដែលកូនកំលោះ និងកូនក្រមុំតែងតែស្លៀកក្នុងពិធីមិនដែលខាន។ រ៉ូបនេះមានឈ្មោះថា Gurong។ វាមានពណ៌ក្រហមភ្លឺ និងប៉ាក់យ៉ាងប្រណីត។ បន្ថែមពីលើរ៉ូប ព្រះនាងក៏តែងព្រះកាយជាមួយនឹងគ្រឿងអលង្ការរបស់ខ្សែរាជវង្ស និងមកុដមាសដ៏ស្រស់ស្អាត ខណៈព្រះស្វាមីគ្រងមួកខ្មៅប្រពៃណីជនជាតិម៉ាឡេ និងគ្រឿងអលង្ការមាសផងដែរ។



រ៉ូបអាពាហ៍ពិពាហ៍ ពណ៌ស

សម្លៀកបំពាក់មួយឈុតនេះ ដណ្ដើមបានការចាប់អារម្មណ៍ជាច្រើនពីបណ្ដាជន។ ជារ៉ូបពណ៌សសម្រាប់ពិធីអភិសេក ក្នុងសម័យទំនើប ប៉ុន្តែនៅតែភ្ជាប់ជាមួយនឹងវប្បធម៌ប្រពៃណី បានយ៉ាងល្អ។ ចំណុចសំខាន់នៃឈុតសមួយនេះគឺ មកុដដ៏មានតម្លៃបំផុតរបស់ព្រះមហាក្សត្រិយានី ខណៈផ្នែកខាងលើនៃមកុដនីមួយៗអាចបន្ថែមបន្ថយពេជ្រតាមតម្រូវការបាន។




ឈុត អាវផាយ ពណ៌ប្រផេះ

ក្រៅពីឈុតទាំងពីរខាងលើ ឈុតចុងក្រោយនេះ ជាឈុតដែលកូនកំលោះក្រមុំ គ្រងពេលបញ្ចប់ពិធីអភិសេក។ ព្រះនាង Fadsilah គ្រងរ៉ូបដៃវែងពណ៌ប្រផេះ បែកខៀវ ជាមួយនឹងរូបប៉ាក់មេអំបៅពាសពេញ។ អ្វីដែលមហាជនចាប់អារម្មណ៍ ឈុតនេះមានភាពឆើតឆាយជាមួយនឹងគ្រឿងអលង្ការដែលរួមបញ្ចូលនូវមកុដត្បូងមរកត និងត្បូងពេជ្ររបស់ម្ចាស់ក្សត្រី Sleha ដែលជាព្រះមាតាទ្រង់៕

ប្រែសម្រួល៖ សន្យា
ចុចអាន៖ មកដឹងសាវតាខ្លះៗរបស់បុត្រីស្ដេច ប្រ៊ុយណេ ដែលកំពុងរៀបអភិសេក ១០ថ្ងៃ ១០យប់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


