KPT+
កំពូលមេដឹកនាំមានឥទ្ធិពលលើពិភពលោក ជិះរថយន្តអ្វី?
រថយន្ត Cadillac One របស់ប្រធានាធិបតីអាមេរិក ចូ បៃដិន

រថយន្តម៉ាក Cadillac One ជាស៊េរីថ្មីចុងក្រោយត្រូវបានផលិតឡើងសម្រាប់តែប្រធានាធិបតីអាមេរិកប៉ុណ្ណោះ។ វាជារថយន្តដែលធ្លាប់ប្រើដោយអតីតប្រធានាធិបតី ដូណាល់ត្រាំ និងត្រូវប្រគល់បន្តឱ្យលោក ចូ បៃដិន ដែលជាប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់សហរដ្ឋអាមេរិក។
Cadillac One ម៉ូដែល The Beast 2.0 ផលិតដោយក្រុមហ៊ុន General Motors ជារថយន្តសុវត្ថិភាពគ្មានពីរលើលោក ដោយអាចការពាគ្រាប់កាំភ្លើង ឧស្ម័នបំពុល ការបំផ្ទុះ និងមានឧបករណ៍សង្រ្គោះក្នុងរថយន្តផងដែរ។
ទោះយ៉ាងណាព័ត៌មានលម្អិតផ្សេងទៀតមិនត្រូវបង្ហាញជាសាធារណៈទេ លើកតែអ្នកផលិតផ្ទាល់ និងក្រុមការពាសម្ងាត់ប៉ុណ្ណោះទើបដឹង។
រថយន្ត HongQi N501 របស់ប្រធានាធិបតីចិន ស៊ី ជីនពីង

HongQi N501 ជារថយន្តដែលផលិតឡើងសម្រាប់ប្រធានាធិបតី និងមិនមានលក់នៅលើទីផ្សារពិភពលោកទេ។ វាជារថយន្តត្រូវបានពាសដែកយ៉ាងមាំជាមួយនឹងម៉ាស៊ីនថាមពលដ៏ខ្លាំង។
រថយន្ត Cortege Limousine របស់ប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន

លោក វ្លាឌីមៀ ពូទីន ថ្មីៗនេះឡើងស៊េរីឡានថ្មីរបស់ខ្លួនដោយប្ដូរពីម៉ាក Mercedez-Benz W211 S-Class Pullman មកប្រើម៉ាក Cortege Limousine ដែលផលិតនៅក្នុងស្រុក។ លក្ខណៈពិសេសនៃរថយន្តនេះនៅមិនទាន់ទម្លាយនៅឡើយទេ។
រថយន្ត BMW 760Li របស់នាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី

លោក ណារិនដ្រា ម៉ូឌី ម្ដងម្កាលត្រូវបានគេប្រទះឃើញជិះឡាន Land Rover Range Rover តែរថយន្តផ្លូវការរបស់លោកគឺ BMW 760 Li Security Security ។ វាជាម៉ូដែល បង្កើតឡើងដោយ BMW ហើយទទួលបានចំណាត់ថ្នាក់ការពារ VR10 ដែលមានតួពាសដោយដែក។ BMW 760 Li Security Security ភ្ជាប់ជាមួយសំបកកង់សុវត្ថិភាព run0flat និងបណ្តាញទំនាក់ទំនងនៅខាងក្នុងរថយន្តរាល់ពេលធ្វើដំណើរ។
រថយន្ត Bentley State Limousine របស់រាជវង្សអង់គ្លេស

ម្ចាស់ក្សត្រីអង់គ្លេសរួមជាមួយខ្សែរាជវង្ស ត្រូវបានគេមើលឃើញថា តែងតែធ្វើដំណើរជាមួយរថយន្ត Bentley Limousine ដែលផលិតដោយក្រុមហ៊ុនផលិតក្នុងស្រុក។
រថយន្ត Audi A8 L Security របស់អធិការបតីអាល្លឺម៉ង់ អេនជេឡា មឺកែល

អធិការបតីអាល្លឺម៉ង់លោកស្រី អេនជេឡា មីកែល ប្រើរថយន្តម៉ាក Audi A8 L Security ជាឡានផ្លូវការ។ Audi A8 L Security ត្រូវបានបំពាក់ពាសដែកយ៉ាងមាំ អាចសង្គ្រោះអ្នកដំណើរនៅក្នុងឡានពីការបាញ់ ឬគ្រាប់បែកដៃណាមួយ។ វាទទួលបានចំណាត់ថ្នាក់ការពារ VR7 និង VR9 ដែលមានសុវត្ថិភាពបំផុត។
រថយន្ត Popemobile based on Mercedes-Benz M-Class របស់សម្ដេចសង្ឃ ប៉ាហ្រ្វង់ស៊ីស

រថយន្តនេះ ត្រូវបានបង្កើតឡើងយ៉ាងពិសេសសម្រាប់ឱ្យមហាជនអាចមើលឃើញសម្តេចប៉ាបតាមកញ្ចក់ ខណៈហែរក្បួន។ ក្នុងកាប៊ីនកញ្ចក់ត្រូវបានពាសដែក និងអាចការពារគ្រាប់កាំភ្លើង ព្រមទាំងអាចផ្គត់ផ្គង់អុកស៊ីសែនបានផងដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Cartoq
ចុចអាន៖ ចំណុចពិសេស ១០ យ៉ាងអំពីរថយន្តសុវត្ថិភាពបំផុតលើលោកដែលប្រធានាធិបតី បៃដិន កំពុងប្រើប្រាស់
ចុចអាន៖ រឿង ៧ យ៉ាងដែលគ្រប់គ្នាមិនធ្លាប់បានដឹង ពីកម្មវិធី MASTERCHEF
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


