KPT+
ចង់ឡើងភ្នំលេងចុងសប្ដាហ៍ កុំភ្លេចគន្លឹះ ៥ យ៉ាងពីអ្នកមានពិសោធន៍
ចំពោះអ្នកចូលចិត្តព្រៃបព្វតា ប៉ុន្តែមិនធ្លាប់មានបទពិសោធន៍ឡើងភ្នំ និងចង់ឡើងភ្នំក្នុងពេលខាងមុខ អាចអានគន្លឹះខាងក្រោមនេះ ដើម្បីជួយឲ្យកាន់តែមានសុវត្ថិភាពនៅពេលធ្វើដំណើរ។
ពិនិត្យមើលការព្យាករណ៍អាកាសធាតុ
អាកាសធាតុនៅលើភ្នំ ខុសពីអាកាសធាតុនៅលើដីរាបស្មើ។ ជាទូទៅនៅលើភ្នំត្រជាក់ជាង មានអ័ព្ទច្រើន និងអាចមានភ្លៀងដែលនៅលើដីធម្មតាមិនមាន។ ដូច្នេះយើងត្រូវចេះពិនិត្យ និងព្យាករណ៍អាកាសធាតុជាមុនសិន មុននឹងឡើងភ្នំ ចៀសវាងឡើងដល់កំពូលហើយ តែមិនបានប្រយោជន៍អ្វី ព្រោះធាតុអាកាសរំខាន។
ត្រៀមផែនទីផ្លូវ
ឡើងភ្នំក៏ដូចជាដើរព្រៃដែរ យើងត្រូវរៀបចំផែនការដំណើរឲ្យបានហ្មត់ចត់។ ការត្រៀមផែនទីផ្លូវ និងត្រីវិស័យក្នុងពេលឡើងភ្នំ ជួយបង្ការហានិភ័យវង្វេងផ្លូវ និងគ្រោះថ្នាក់មួយចំនួនទៀត។ ក្រៅពីនោះ វាជំនួយឲ្យយើងរៀបចំផែនការដំណើរកម្សាន្តបានត្រឹមត្រូវនៅលើភ្នំ។
ត្រៀមសំលៀកបំពាក់
ការពិតដែលថាសីតុណ្ហភាពលើភ្នំអាចឡើងក្ដៅខ្លាំង ឬត្រជាក់ខ្លាំង ហើយបើស្លៀកពាក់មិនត្រឹមត្រូវទេ យើងអាចប្រឈមនឹងខ្យល់ចាប់ សត្វទិច និងបញ្ហាផ្សេងទៀត។ ជាទូទៅ យើងគួរស្លៀកពាក់ខោអាវសាច់ក្រណាត់យឺត មានខ្យល់ចេញចូលបានល្អ ស្រទាប់ខាងក្រៅធន់ជាមួយខ្យល់និងមិនជ្រាបទឹក ពាក់ស្បែកជើងឡើងភ្នំ(ស្បែកជើងប៉ាត់តា) និងពាក់ស្រោមជើងផង។
មានទឹកប្រើគ្រប់គ្រាន់
នៅលើភ្នំអាចមានទឹកសម្រាប់ប្រើក៏ដូចជាផឹកដែរ ប៉ុន្តែវាមានពពួកប៉ារ៉ាស៊ីតច្រើន ដូច្នេះគួរចៀសវាងការផឹកទឹកក្នុងព្រៃ។ យកទឹកឲ្យបានច្រើនទៅតាមខ្លួនតាមដែលអាចធ្វើទៅបាន ដើម្បីរក្សាជាតិគ្រប់គ្រាន់ក្នុងរាងកាយ កុំឲ្យខ្សោះ។
ជួលមគ្គទេសក៍ម្នាក់សម្រាប់អ្នកមិនធ្លាប់ឡើងភ្នំសោះ ឬមិនស្គាល់ផ្លូវឡើងទេ យើងគួរតែជួលមគ្គទេសក៍នាំផ្លូវ ដើម្បីកុំឲ្យខាតពេល និងរក្សាសុវត្ថិភាពយើង៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ AwesomeJelly
ចុចអាន៖អ្នកចិត្តសាស្ត្រនិយាយថា ស្នេហាស្ងប់ស្ងាត់លាក់កំបាំងអាចជាលេសនៃចិត្តវៀចវេរ
ចុចអាន៖អ្នកនិយមពណ៌លឿង តំណាងឲ្យខួរក្បាលវាងវៃនិងគំនិតសុទិដ្ឋិនិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


