KPT+
វិធីសាស្ត្រអប់រំកូន ពេលមានកំហុស កុំឲ្យកូនបាត់ជំនឿចិត្តលើខ្លួនឯង
ប៉ាម៉ាក់តែងចង់អប់រំកូនៗឲ្យមានអាកប្បកិរិយាត្រឹមត្រូវ និងក្លាយទៅជាបុគ្គលល្អ ប៉ុន្តែពេលខ្លះវិធីសាស្រ្តដែលយើងប្រើដើម្បីអប់រំកូន អាចបំផ្លាញជំនឿចិត្តកូនបន្តិចម្តងៗដោយមិនដឹងខ្លួន។ ការណ៍នេះ អាចធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់ផ្នែកសតិបញ្ញា និងស្មារតីរបស់កូន។ តើយើងគួរអប់រំបែបម៉េចទើបមិនបំផ្លាញជំនឿចិត្តកូន?

លោកស្រីបណ្ឌិត Eileen Kennedy-Moore ឯកទេសចិត្តសាស្រ្ត កុមារ និងគ្រួសារនៅសហរដ្ឋអាមេរិកបានលើកឡើងថា កុមារតែងតែធ្វើខុស ហើយត្រូវរៀនពីកំហុសខ្លួនឯង ប៉ុន្តែក្នុងនាមជាប៉ាម៉ាក់ យើងមិនត្រូវធ្វើឱ្យកូនមានអារម្មណ៍ថា ពួកគេជាក្មេងមិនល្អទេ។
លោកស្រីបានបន្ថែមថា កុមារមួយចំនួនមានប្រតិកម្មខ្លាំងចំពោះការរិះគន់ ការប្រើហិង្សា ការដាក់ទណ្ឌកម្ម ហើយងាយបាត់បង់ជំនឿចិត្តលើខ្លួនឯងណាស់ ព្រោះកុមារដូចជាក្រដាសសមួយផ្ទាំងអ៊ីចឹង ប្រសិនបើពួកគេត្រូវផាត់ពណ៌មិនល្អ ពួកគេនឹងយល់ថាខ្លួនឯងមិនល្អដែរ ដែលប៉ះពាល់ដល់ជំនឿចិត្ត។
ជំនឿចិត្តសំខាន់ណាស់សម្រាប់ការលូតលាស់របស់កូន ព្រោះកុមារដែលមានជំនឿចិត្តលើខ្លួនឯងអាចប្រឈមនឹងបញ្ហា រៀនពីកំហុសខ្លួន ជួយខ្លួនឯង ចេះសុំជំនួយនៅពេលត្រូវការ មិនបាក់ទឹកចិត្ត ចេះស្រឡាញ់ និងឱ្យតម្លៃខ្លួនឯង។
ខាងក្រោមជាវិធីសាស្រ្តមួយចំនួនដែលយើងអាចសាកល្បងយកមកអប់រំកូនៗ ពេលធ្វើខុស៖
១. ផ្តល់សិទ្ធិឲ្យកូនសាងកំហុស
ពេលកូនធ្វើខុសអ្វីមួយ ប៉ាម៉ាក់ត្រូវគិតថា អាអូននៅតូច នៅមានរឿងជាច្រើនត្រូវរៀន និងកែប្រែ។ ពួកគេអាចមិនដឹងថា ការធ្វើអ្វីមួយអាចបណ្តាលឱ្យមានផលវិបាកអ្វីទេ ដូច្នេះយើងត្រូវផ្តល់ឱកាសឱ្យពួកគេ ហើយប្រាប់ និងបង្ហាញកូនៗពីអ្វីដែលពួកគេអាចធ្វើបាន និងអ្វីដែលពួកគេមិនអាចធ្វើបាន។
ប្រសិនបើប៉ាម៉ាក់មិនផ្តល់សិទ្ធិឱ្យកូនសាងកំហុស អូនតូចនឹងក្លាយទៅជាមនុស្សមិនចេះសម្រេចចិត្តដោយខ្លួនឯង ហើយតែងតែសួរយោបល់ពីអ្នកដទៃ។
២. កុំស្រែកដាក់កូន
ពេលកូនធ្វើខុស យើងត្រូវទប់អារម្មណ៍ ហើយមិនត្រូវស្រែកដាក់អាអូនទេ។ ការស្រែកគំហកអាចធ្វើឱ្យអាអូនភ័យតក់ស្លុតដែលអាចបណ្តាលឱ្យកូនមានបញ្ហាក្នុងការកសាងជំនឿចិត្តលើខ្លួនឯង។
៣. កុំជេរ ឬបន្ទោរកូននៅទីសាធារណៈ
ការជេរ ឬបន្ទោរកូននៅទីសាធារណៈឱ្យអ្នកដទៃដឹងឮថាអូនតូចធ្វើខុសគឺជាការបង្កើតការអាម៉ាស់ដល់អូនតូចដែលធ្វើឱ្យអូនតូចយល់ថាខ្លួនឯងអន់ មិនល្អ ហើយអ្នកផ្សេងអាចលែងចូលចិត្តខ្លួនទៀតហើយ ព្រោះខ្លួនធ្វើខុសដែលធ្វើឱ្យអូនតូចបាត់បង់ជំនឿចិត្តលើខ្លួនឯង។
៤. ផ្តល់លេសសម្រាប់អាកប្បកិរិយារបស់កូន
ពេលកូនធ្វើខុស ប៉ាម៉ាក់អាចចាប់ផ្តើមដោយនិយាយថា «ប៉ាម៉ាក់ដឹងថាកូនមិនមានបំណង« ឬ «កូនប្រហែលជាមិនដឹង» ឬ «កូនព្យាយាមធ្វើហើយតើ» ដើម្បីប្រាប់កូនថា ប៉ាម៉ាក់ដឹងថាកូនជាក្មេងល្អ ហើយមានចេតនាល្អ ទោះបីជាកូនធ្វើខុសក៏ដោយ។
៥. ប្រាប់ហេតុផល
ប្រសិនបើពេលលេងជាមួយគ្នា បងវាយប្អូន យើងត្រូវប្រាប់កូនថា «ពេលលេងត្រូវចែកគ្នាលេង ប៉ាម៉ាក់ដឹងថាកូនគ្មានបំណងវាយប្អូនទេ តែពេលកូនវាយប្អូនអ៊ីចឹង ប្អូនឈឺ ឃើញប្អូនយំទេ។ ចុះឧទារហរណ៍ថា ប្អូនវាយកូនវិញ កូនឈឺទេ? កូនយំទេ? អ៊ីចឹងថ្ងៃក្រោយមិនត្រូវវាយប្អូនទៀតទេ ហើយត្រូវសុំទោសប្អូន និងលួងប្អូនឱ្យបាត់យំ»។

៦. ប្រាប់កូនឲ្យយរកដំណោះស្រាយ
បើកូនជ្រុលជាធ្វើខុសទៅហើយ អ៊ីចឹងយើងគួរប្រាប់កូនឱ្យរកដំណោះស្រាយវិញល្អជាង។ ឧទារហណ៍ ពេលកូនងូតទឹកហើយ មិនបានជូតជើង ឬខ្លួនឱ្យស្ងួត ហើយដើរចេញពីបន្ទប់ទឹក ធ្វើឱ្យមានទឹកពេញលើឥដ្ឋ ប៉ាម៉ាក់អាចប្រាប់កូនឱ្យ យកកំណាត់មកជូតឱ្យស្ងួត ចៀសវាងដើររអិលដួល ឬធ្វើឱ្យអ្នកផ្ទះរអិលដួល និងប្រាប់កូនមុនចេញពីបន្ទប់ទឹកត្រូវជូតជើង ឬខ្លួនឲ្យស្ងួត។
ការអប់រំកូនដោយមិនប្រើការជេរ ស្តីបន្ទោស ហិង្សា ឬទណ្ឌកម្មជាវិធីអប់រំកូនដែលមិនបំផ្លាញជំនឿចិត្តកូនៗ ប៉ុន្តែប៉ាម៉ាក់ត្រូវការភាពអត់ធ្មត់ និងត្រូវព្យាយាមអប់រំម្តងបន្តិចៗ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


