KPT+
ជីកកកាយព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដែលកើតឡើងចំថ្ងៃ ២ ឧសភា
ពីមួយថ្ងៃទៅមួយថ្ងៃ មានរឿងច្រើនរាប់មិនអស់ បានកើតឡើងទូទាំងពិភពលោក ហើយរឿងខ្លះត្រូវបានគេចាត់ទុកថាជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តទៀតផង។

ចុះតើអ្នកដឹងទេ នៅថ្ងៃទី២ខែឧសភា មានព្រឹត្តិការណ៍ប្រវត្តិសាស្រ្តអ្វីខ្លះ ត្រូវបានគេកត់ត្រាទុក? តោះទៅមើលជាមួយ កម្ពុជាថ្មី ទាំងអស់គ្នា!
ឆ្នាំ ២០១៥ – ព្រះនាង Charlotte Elizabeth Diana
ព្រះនាង Charlotte Elizabeth Diana ដែលជាបុត្រីទីពីររបស់ព្រះអង្គម្ចាស់ William និងម្ចាស់ក្សត្រី Catherine បានប្រសូតនៅទីក្រុងឡុងដ៍។

ឆ្នាំ ២០១១ – លោក Osama bin Laden
លោក Osama bin Laden ដែលជាស្ថាបនិកនៃអង្គការឥស្លាមជ្រុលនិយម អាល់កៃដា និងជាមេក្លោងនៃការវាយប្រហារភេរវករជាច្រើន ជាពិសេសការវាយប្រហារនៅអាមេរិកថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ ត្រូវបានសម្លាប់ដោយកងកម្លាំងសហរដ្ឋអាមេរិកក្នុងទីក្រុង Abbottabad ប្រទេសប៉ាគីស្ថាន។

ឆ្នាំ ១៩៩៧ – លោក Tony Blair
មេដឹកនាំគណបក្សការងារអង់គ្លេស Tony Blair បានក្លាយជានាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស។ គាត់គឺជាមនុស្សក្មេងបំផុតដែលកាន់តំណែងនេះចាប់តាំងពីឆ្នាំ ១៨១២ មក។

ឆ្នាំ ១៩៤៦ – សមរភូមិ Alcatraz
ការប៉ុនប៉ងហែកគុកដោយអ្នកទោសប្រាំមួយនាក់នៅកោះ Alcatraz បណ្តាលឲ្យមានការប្រយុទ្ធគ្នាដ៏ហិង្សារយៈពេលពីរថ្ងៃ ដែលត្រូវបានគេស្គាល់ថាជាសមរភូមិ Alcatraz។

ឆ្នាំ ១៨៩២ – Red Baron
លោក Manfred, baron von Richthofen (Red Baron) ដែលជាអាកាសយានិកកំពូលរបស់អាល្លឺម៉ង់ និងជាបុគ្គលល្បីឈ្មោះមួយរូបក្នុងសង្គ្រាមលោកលើកទី១ បានចាប់កំណើតនៅទីក្រុង Breslau ប្រទេសអាល្លឺម៉ង់ (បច្ចុប្បន្នជាទីក្រុង Wrocław នៃប្រទេសប៉ូឡូញ)។

ឆ្នាំ ១៨៨៩ – សន្ធិសញ្ញា Wichale
ស្តេច Menilek ទី២ នៃប្រទេសអេត្យូពី បានចុះហត្ថលេខាលើសន្ធិសញ្ញា Wichale ជាមួយប្រទេសអ៊ីតាលី ដោយផ្តល់ទឹកដីរបស់ខ្លួននៅភាគខាងជើងប្រទេសអេត្យូពី ជាថ្នូរនឹងប្រាក់ និងអាវុធ។

ឆ្នាំ ១៨០៣ – រដ្ឋ Louisiana
សហរដ្ឋអាមេរិកបានទិញទឹកដីរដ្ឋ Louisiana ពីប្រទេសបារាំង ក្នុងអត្រាតិចជាង៣សេនក្នុងមួយហិកតាសម្រាប់ទំហំ ២ ១៤៤ ៥២០គីឡូម៉ែត្រការ៉េ។

ឆ្នាំ ១៧២៩ – ព្រះនាង Catherine ទី២
ព្រះនាង Catherine ទី២ អធិរាជនីរុស្ស៊ី បានប្រសូត។

ឆ្នាំ ១៥១៩ – វិចិត្រករ Leonardo da Vinci
វិចិត្រករ Leonardo da Vinci ដែលស្នាដៃរបស់គាត់ ជាពិសេសគំនូរ Mona Lisa ស្ថិតក្នុងចំណោមស្នាដៃល្បីល្បាញបំផុតក្នុងពិភពលោក បានទទួលមរណភាពនៅទីក្រុង Cloux ប្រទេសបារាំង៕

ប្រែសម្រួល៖ Vann Vann
ចុចអាន៖ ជីកកកាយព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដែលកើតឡើងចំថ្ងៃ ១ ឧសភា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន