KPT+
ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត កើតឡើងចំថ្ងៃ ១៣ ឧសភា
ពីមួយថ្ងៃទៅមួយថ្ងៃ មានរឿងច្រើនរាប់មិនអស់ បានកើតឡើងទូទាំងពិភពលោក ហើយរឿងខ្លះត្រូវបានគេចាត់ទុកថាជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តទៀតផង។

ចុះតើអ្នកដឹងទេ នៅថ្ងៃទី១៣ខែឧសភា មានព្រឹត្តិការណ៍ប្រវត្តិសាស្រ្តអ្វីខ្លះ ត្រូវបានគេកត់ត្រាទុក? តោះទៅមើលជាមួយ កម្ពុជាថ្មី ទាំងអស់គ្នា!
ឆ្នាំ២០១៩ – តារាចម្រៀង និងតារាសម្ដែង អាមេរិក Doris Day
តារាចម្រៀង និងតារាសម្ដែងជនជាតិអាមេរិកឈ្មោះ Doris Day ដែលក្លាយជាតារាហូលីវូដឈានមុខនៅដើមទសវត្សរ៍ឆ្នាំ ១៩៦០ បានទទួលមរណភាពក្នុងអាយុ ៩៣ ឆ្នាំ។

ឆ្នាំ១៩៨១ – សម្តេចប៉ាប John Paul ទី២ រួចជីវិតពីការប៉ុនប៉ងធ្វើឃាត
សម្តេចប៉ាប John Paul ទី២ បានរួចជីវិតពីការប៉ុនប៉ងធ្វើឃាតនៅទីលាន St. Peter នៃបុរីវ៉ាទីកង់ ដែលក្នុងនោះសម្តេចត្រូវបានគេបាញ់ និងបង្ករបួសធ្ងន់ធ្ងរដោយ Mehmet Ali Agca ជនជាតិទួរគី។

ឆ្នាំ១៩៦៤ – តារាសម្ដែង និងជាតារាកំប្លែងអាមេរិក Stephen Colbert
តារាសម្ដែង និងជាតារាកំប្លែងអាមេរិក Stephen Colbert ដែលល្បីឈ្មោះជាពិធីករនៃកម្មវិធី The Colbert Report បានចាប់កំណើត។

ឆ្នាំ១៩៦០ – បេសកកម្មឡើងដល់កំពូលភ្នំ Dhaulagiri នៅ ហិមាល័យ
បេសកកម្មរបស់ ស្វីស ដឹកនាំដោយ Max Eiselin បានទៅដល់កំពូលភ្នំ Dhaulagiri នៅតំបន់ ហិមាល័យ។

ឆ្នាំ១៩៥០ – តន្ត្រីករអាមេរិក Stevie Wonder
តន្ត្រីករជនជាតិអាមេរិក Stevie Wonder ដែលជាក្មេងជំទង់ អភិវឌ្ឍខ្លួនទៅជាតួអង្គតន្ត្រីប្រកបដោយភាពច្នៃប្រឌិតបំផុតនៅចុងសតវត្សរ៍ទី២០ បានកើតនៅទីក្រុង Saginaw រដ្ឋ Michigan។

ឆ្នាំ១៩៤១ – តារា Rock and Roll ឡាទីនដំបូងគេ
តារាចម្រៀង និងជាអ្នកនិពន្ធបទចម្រៀងជនជាតិអាមេរិក Ritchie Valens ដែលជាតារា Rock and Roll ឡាទីនដំបូងគេ បានកើតនៅទីក្រុង Pacoima រដ្ឋកាលីហ្វ័រញ៉ា។

ឆ្នាំ១៩៤០ – នាយករដ្ឋមន្ត្រីអង់គ្លេសប្រឈមមុខនឹងសភាជាលើកដំបូង
អ្នកនយោបាយអង់គ្លេស Winston Churchill បានប្រឈមមុខនឹងសភាជាលើកដំបូងក្នុងនាមជានាយករដ្ឋមន្ត្រី ហើយបានប្រាប់តំណាងរាស្រ្តថា “ខ្ញុំគ្មានអ្វីឲ្យទេ ក្រៅពីឈាម ការនឿយហត់ ទឹកភ្នែក និងញើស”។

ឆ្នាំ១៨៤៦ – ការប្រកាសសង្គ្រាមរបស់អាមេរិកលើម៉ិកស៊ិក ត្រូវបានអនុម័ត
ភាពតានតឹងរវាងម៉ិកស៊ិក និងសហរដ្ឋអាមេរិក ដែលផ្តើមចេញពីការកាត់យករដ្ឋតិចសាស់ដោយអាមេរិកនៅឆ្នាំ ១៨៤៥ បាននាំឲ្យសភាអាមេរិក អនុម័តការប្រកាសសង្រ្គាមប្រឆាំងនឹងម៉ិកស៊ិកយ៉ាងច្រើនលើសលប់៕

ប្រែសម្រួល៖ Vann Vann
ចុចអាន៖ ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត កើតឡើងចំថ្ងៃ ១២ ឧសភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១៤ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង


