KPT+
យុវជនមួយចំនួនថា ខ្លួនប្រើទូរសព្ទរហូតដល់ ៦ម៉ោង ក្នុង១ថ្ងៃ
បច្ចុប្បន្ន ប្រពន្ធឌីជីថលមានការរីកចម្រើនខ្លាំង ពិសេសនោះគឺប្រព័ន្ធស្មាតហ្វូន ត្រូវបានមហាជនប្រើប្រាស់សម្រាប់ ទំនាក់ទំនង ការសិក្សាស្រាវជ្រាវ និងការទទួលព័ត៌មាន និងការលេងកម្សាន្តនានា។ ស្របពេលពិភពលោកជួបវិបត្តិកូវីដ-១៩ និងតម្រូវការសិក្សាពីចម្ងាយនេះ យុវសិស្សកាន់តែច្រើនមានទូរសព្ទប្រើប្រាស់ រហូតពេលខ្លះពួកគេមួយចំនួនមិនអាចគ្រប់គ្រងពេលវេលា ឬកំណត់រយៈពេលនៃការប្រើប្រាស់ប្រចាំថ្ងៃ។
យុវជន រស់ បញ្ញា សិស្សថ្នាក់ទី ១២ នៃវិទ្យាល័យព្រះស៊ីសុវត្តិ បានប្រាប់ “កម្ពុជាថ្មី” ថា ជាទូទៅលោកប្រើប្រាស់ទូរសព្ទប្រហែលជា ៥ ទៅ៦ ម៉ោងក្នុងមួយថ្ងៃ ព្រោះពាក់ព័ន្ធនឹងកិច្ចការសាលាច្រើន ត្រូវកត់មេរៀន ធ្វើលំហាត់ ស្រាវជ្រាវ។

យុវជន រស់ បញ្ញា លើកឡើងបន្តថា៖ “ខ្ញុំក៏បានរៀបនូវកាលវិភាគសម្រាប់ខ្លួនដើម្បីបែងចែកពេលវេលារៀនឱ្យបានទៀតទាត់ សម្រាប់ស្រាវជ្រាវមេរៀន ហើយពេលទំនេរបន្តិចបន្ទួចមើលយូធូប មើលបាល់ទាត់ ឬលេងហ្គេម”។
យុវសិស្សខាងលើបានបន្ថែមថា មុនអាចកំណត់ពេលលេងទូរសព្ទបាន គឺពិតជាពិបាក់ខ្លាំង ព្រោះជាមនុស្សដែលធ្លាប់លេងទូរសព្ទច្រើន មិនចូលចិត្តរៀន ហើយពេលខ្លះក្បត់ខ្លួនឯង យកទូរសព្ទមកលេងក្នុងម៉ោងរៀន។
យុវសិស្ស រស់ បញ្ញា សំណូមពរ សិស្សានុសិស្សកុំចំណាយពេលលេងទូរសព្ទច្រើនពេក ត្រូវយកពេលវេលាមកសិក្សា ហើយត្រូវចេះប្រើប្រាស់ទូរសព្ទឱ្យមានប្រយោជន៍សម្រាប់ខ្លួនឯង កុំឱ្យដូចសុភាសិតមួយបានលើកឡើងថា “ក្របីបាត់ទើបធ្វើរបង ជិតប្រឡងទើបខំរៀន”។

យុវនារី សារុន វីរៈធីតា សិស្សថ្នាក់ទី៩ នៃវិទ្យាល័យបាក់ទូក លើកឡើងថា កញ្ញាប្រើប្រាស់ទូរសព្ទជាប្រចាំ ៣ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ ក្នុងគោលបំណង មើលមេរៀន ដោះស្រាយលំហាត់ ធ្វើកិច្ចការសាលា និងពេលទំនេរពីការសិក្សាមើលយូធូប ឬមើលហ្វេសប៊ុកបន្តិចបន្តួច។
សារុន វីរៈធីតា បញ្ជាក់បន្ថែមថា៖ “ខ្ញុំបានរៀបគោលដៅបានយ៉ាងល្អ និងបែងចែកពេលវេលាបានច្បាស់លាស់នៅក្នុងការលេងទូរសព្ទឱ្យមានប្រយោជន៍ ដោយសារខ្ញុំមិនមែនជាក្មេងម្នាក់ដែលចូលចិត្តលេងទូរសព្ទតាំងពីតូច ហើយពេលថ្ងៃនៅសាលារៀនប្រើប្រាស់យ៉ាងយូរត្រឹម ១៥នាទីប៉ុណ្ណោះ។ ខ្ញុំសូមផ្ដាំដល់យុវសិស្សគ្រប់រូប ត្រូវកំណត់គោលដៅក្នុងការរៀន បែកចែកពេលវេលាឱ្យបានច្បាស់លើខ្លួនឯង កុំចាំដល់ហួសពេលទើបស្តាយក្រោយ”។

យុវជន ឆែម ហុងឡី សិស្សថ្នាក់ទី៩ នៃវិទ្យាល័យព្រះស៊ីសុវត្តិ ប្រាប់ “កម្ពុជាថ្មី” ថា លោកចំណាយប្រើទូរសព្ទ ៥ម៉ោងក្នុងមួយថ្ងៃ ដើម្បីរៀនតាម Zoom ធ្វើលំហាត់ ធ្វើកិច្ចការសាលា ហើយពេលទំនេរពីការសិក្សា លោកលេងហ្គេម និងមើលយូធូប ហ្វេសប៉ុក។ ហុងឡី បន្តថា លោកអាចគ្របគ្រងការលេងទូរសព្ទបានល្អ ដោយមិនធ្វើឱ្យប៉ះពាល់ការសិក្សា និងឆ្លៀតជួយធ្វើកិច្ចការផ្ទះ ពេលទំនេរ។
យុវសិស្ស ឆែម ហុងឡី បានផ្ដាំផ្ញើថា៖ “ខ្ញុំចង់ឱ្យមនុស្សគ្រប់រូបគ្រប់វ័យ ពិសេសកុមារ និងសិស្ស ត្រូវចេះយកទូរសព្ទមកប្រើឱ្យមានកម្រិត ត្រូវបញ្ជាលើវា តែមិនអាចឱ្យវាបញ្ជាយើងវិញទេ ព្រោះវាអាចប៉ះពាល់ច្រើនដល់ការសិក្សា ខូចភ្នែក និងខួរក្បាលស្ពឹក”។
គួរបញ្ចាក់ថា ទូរសព្ទពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប ពិសេសសិស្សានុសិស្ស ប៉ុន្តែយើងត្រូវចេះគ្រប់គ្រងពេលវេលា មិនត្រូវលេងទូរសព្ទរហូតភ្លេចការសិក្សា និងប្រើច្រើនម៉ោង៕
អត្ថបទ៖ ឌិន ថាវី
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៣ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


