KPT+
នេះជាការពិត ដែលពិធីបុណ្យប្រពៃណីឥណ្ឌា មានអ្នកចាក់ទម្លុះម្ជុលពេញដងខ្លួន មិនខ្លាចឈឺ
Thaipusam គឺជាបុណ្យប្រពៃណីរបស់ឥណ្ឌាដែលប្រារព្ធឡើងដើម្បីថ្វាយជ័យជម្នះដល់អាទិទេពសង្រ្គាម Lord Murugan។ ក្នុងប្រពៃណីនេះ អ្នកកាន់សាសនាហិណ្ឌូនឹងនាំគ្នាទម្លុះដងខ្លួន មាត់ អណ្ដាត ឬថ្ពាល់ ដើម្បីដង្ហែឆ្នាំងទឹកដោះគោ និងលំពែង ទៅថ្វាយអទិទេពរបស់ពួកគេ។


ជារៀងរាល់ឆ្នាំក្នុងអំឡុងខែមករា ឬកុម្ភៈ បុណ្យ Thaipusam នឹងប្រព្រឹត្តឡើងក្នុងចំណោមសាសនិកហិណ្ឌូ នៅតាមបណ្ដាប្រទេសដូចជា ស្រីលង្ការ ឥណ្ឌា ម៉ូរីស ម៉ាឡេស៊ី និងសិង្ហបុរី។ ពិធីបុណ្យនេះធ្វើឡើងសម្រាប់ឧទ្ទិសដល់អទិទេព Lord Murugan ដែលជាបុត្ររបស់ព្រះសិវៈ និងព្រះនាង ភរវតី ។

យោងតាមរឿងព្រេង បាននិទានថា នៅថ្ងៃមួយ ព្រះនាងភរវតីបានប្រទានដាវដ៏ពិសិដ្ឋដល់ព្រះរាជបុត្រ Murugan ដើម្បីបំផ្លាញអសុរ Tharakasuran និងអារក្សដទៃទៀត ដែលបង្កើតសេចក្តីវិនាសនៅលើភពផែនដី។ ដូច្នេះហើយទើបបានជាពិធីបុណ្យ Thaipusam ត្រូវបានប្រារព្ធឡើងដើម្បីរំលឹកដល់ជ័យជម្នះនៃអំពើល្អលើអំពើអាក្រក់ ហើយថ្ងៃនោះក៏ត្រូវបានគេជឿថា ជាថ្ងៃដែល Muruga ក្លាយជាអទិទេពផងដែរ។

ជាធម្មតាការទម្លុះសាច់ អណ្ដាត ឬថ្ពាល់ ក្នុងពិធីបុណ្យ Thaipusam មិនតម្រូវឱ្យធ្វើទាំងអស់គ្នានោះទេ។ អ្នកទម្លុះសាច់ខ្លួនឯង ភាគច្រើនជាអ្នកស្បថស្បែសុំអ្វីម្យ៉ាងពីអទិទេព លុះបានសម្រេចសេចក្ដីសំណូមកាលណា ពួកគេត្រូវទម្លុះរាងកាយ ដើម្បីលាពាក្យសម្បថ។

ចំណែកអ្នកឯទៀត ដែលមិនបានស្បថសច្ចាអ្វី តែបែរជាទម្លុះរាងកាយខ្លួនដែរ នោះក៏ដោយសារតែពួកគេជឿថា ម្ជុលដែលភ្ជាប់ជាមួយនឹងសាច់ ប្រៀបបាននឹងលំពែងរបស់អទិទេព Lord Murugan ដែលអាចប្រើសម្រាប់កម្ចាត់សេចក្ដីអាក្រក់ទាំងឡាយទាំងពួង ជាពិសេសពួកគេជឿងប់ថា ពួកគេនឹងក្លាយជាអ្នកចម្បាំងដ៏ពូកែជាមួយពពួកអមនុស្ស៕








ប្រែសម្រួល៖ សន្យា
ចុចអាន៖ កុលសម្ព័ន្ធព្រៃអាម៉ាហ្សូន បរិភោគធាតុអ្នកស្លាប់ ដោយសារជំនឿម្យ៉ាង
ចុចអាន៖ មូលហេតុប្រទេសមួយបន្តប្រពៃណីចាប់ពង្រត់កូនក្រមុំ មកទល់សព្វថ្ងៃ
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


