KPT+
ទទួលបានទេចំពោះ តម្លៃម្ហូប និងកន្លែងអង្គុយ នៅរមណីយដ្ឋានឆាយខ្ពស់ បច្ចុប្បន្ន?
ទឹកធ្លាក់ ឆាយខ្ពស់ ជារមណីយដ្ឋានធម្មជាតិមួយកន្លែងដ៏ទាក់ទាញ ក្នុងចំណោមតំបន់អេកូទេសចរណ៍ជាច្រើនទៀត នៅតំបន់សហគមន៍ទេសចរណ៍ធម្មជាតិជីផាត។ ទីនេះ ក៏មានអាហារដ្ឋាន ផ្ដល់សេវាម្ហូបអាហារ និងកន្លែងអង្គុយ ជូនភ្ញៀវទេសចរហូបបាយជុំគ្រួសារ ឬមិត្តភក្ដិ ក្រុមការងារ។
បន្ទាប់ពីស្ថានភាពវិបត្តិកូវីដ-១៩ បានស្រាកស្រាន្ត ភ្ញៀវទេសចរបានបន្ត សម្រុកទៅកម្សាន្តទីនោះឥតដាច់ ពិសេសថ្ងៃចុងសប្ដាហ៍។ ពេលនេះ សូមមកដឹងតម្លៃសេវាម្ហូបអាហារ និងកន្លែងអង្គុយញ៉ាំបាយ បច្ចុប្បន្ននៅ រមណីដ្ឋាន ឆាយខ្ពស់ តើលោកអ្នកអាចទទួលបាន ឬទេ?

អ្នកស្រី វ៉ាន់ នោ ម្ចាស់អាហារដ្ឋាន ទឹកធ្លាក់ ឆាយខ្ពស់ បានឱ្យដឹងថា ថ្វីដ្បិតតំបន់នេះ មានតែអាហារដ្ឋានរបស់អ្នកស្រីតែមួយកន្លែងពិតមែន តែអ្នកស្រីមិនលក់កាត់ ឬកោរភ្ញៀវឡើយ ដោយម្ហូបមួយចានមានតម្លៃចាប់ពី ២០ ០០០ រៀល ឬ ២៥ ០០០ រៀលឡើងទៅ ទៅតាមប្រភេទសាច់ និងទំហំចាន។

ម្ចាស់អាហារដ្ឋានរូបនេះ បានឱ្យដឹងបន្ថែមថា ចំពោះប្រភេទសាច់ មានដូចជា ត្រី មាន់ កង្កែប បង្កង ក្ដាម ជាដើម សុទ្ធតែយកពីតំបន់ផ្ទាល់ ពោលគឺមិនមែនសត្វចិញ្ចឹមពីកសិដ្ឋាន ឬចូលពីប្រទេសជិតខាង ដែលធ្វើឱ្យភ្ញៀវបារម្ភពីរសជាតិ និងគុណភាពសាច់នោះទេ។ ចំពោះ មាន់ស្រែ ទម្ងន់ ១គីឡូក្រាម តម្លៃ ១,៦ ម៉ឺនរៀល ក្ដាមថ្មល្អ ១គីឡូក្រាម ៨ម៉ឺនរៀល បង្កងធំ ១គីឡូក្រាម ១៣ម៉ឺនរៀល ដោយផ្ដល់សេវាធ្វើម្ហូបជូនមិនគិតថ្លៃបន្ថែមឡើយ។

ចំពោះកន្លែងអង្គុយហូបបាយ មិនគិតថ្លៃទេ បើភ្ញៀវជាវបាយម្ហូបនៅពីអាហារដ្ឋានផ្ទាល់ ឬភ្ញៀវយកបាយម្ហូបខ្លួនឯងខ្លះ និងជាវបន្ថែមខ្លះ គឺមិនគិតថ្លៃជួលទេ។ ប៉ុន្តែបើភ្ញៀវមិនជាវម្ហូបទេ ឬភ្ញៀវយកបាយម្ហូបខ្លួនឯងទាំងអស់ និងថ្ងៃបុណ្យទានធំៗដែលមានទេសចរមកកម្សាន្តច្រើន គឺគិតថ្លៃ ១កន្លែង តម្លៃ ៤ម៉ឺនរៀល ចំណែកកន្លែងធំ តម្លៃ ៦ម៉ឺនរៀល។

គួរបញ្ជាក់ថា ទឹកធ្លាក់ ឆាយខ្ពស់ មានទីតាំងស្ថិតនៅ ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង និងមានចម្ងាយប្រហែល ១២៣ គីឡូមែត្រ ពីរង្វង់មូល ខេត្តកោះកុង។ ទីតាំងទឹកធ្លាក់នេះ ស្ថិតនៅចន្លោះគីឡូម៉ែត្រ ៤៥-៤៦ នៃកំណាត់ផ្លូវជាតិលេខ៤៨ ក្នុងភូមិព្រលានឃុំអណ្តូងទឹក ស្រុកបុទុមសាគរ រួចបត់ស្តាំ (បើមកពីភ្នំពេញ) ចូលតាមផ្លូវក្រាលគ្រួសក្រហម ចំងាយ ២៥ គីឡូម៉ែត្រ៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


