KPT+
សម្រាប់នារីៗ អាហារ ៥ ក្រុមនេះ អាចកម្ចាត់ជាតិពុល ជួយឲ្យស្បែកស្អាត និងក្មេងជាងវ័យ
មនុស្សជាច្រើនប្រហែលជាស្គាល់ពាក្យនេះ “Glutathione” ព្រោះវាជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលកោសិកានៅក្នុងខ្លួនមនុស្ស អាចសំយោគខ្លួនឯងបាន។ ជាពិសេស វាជាប្រភេទនៃប្រូតេអ៊ីន ដែលទទួលខុសត្រូវក្នុងការការពារជាលិកាពីការបំផ្លាញដោយរ៉ាឌីកាល់សេរី ដែលកកកុញនៅក្នុងផ្នែកផ្សេងៗនៃរាងកាយ និងជួយជំរុញប្រព័ន្ធភាពស៊ាំក្នុងរាងកាយផងដែរ។
Glutathione ក៏ជួយកម្ចាត់ជាតិពុលចេញពីរាងកាយយ៉ាងមានប្រសិទ្ធភាព សម្រាប់អ្នកដែលចង់ឲ្យរាងកាយឲ្យទទួលបានសារធាតុប្រភេទនេះ អាចសាកល្បងទទួលទានអាហារទាំងខាងក្រោមបាន៖
១ ផ្លែក្រូច
ផ្លែក្រូចមិនត្រឹមតែសម្បូរវីតាមីន C ប៉ុណ្ណោះទេ។ ប៉ុន្តែក៏មាន beta-carotene និង glutathione ដែលត្រូវបានគេចាត់ទុកថាជាសារធាតុចិញ្ចឹមដែលមានសមត្ថភាពកម្ចាត់ជាតិពុល។ វាជួយបំប៉នស្បែកឲ្យរឹងមាំ ធន់នឹងការបំពុល និងធូលីបានយ៉ាងល្អ ថែមទាំងកាត់បន្ថយការរលាកស្បែកពីកម្ដៅថ្ងៃ ជួយឲ្យស្បែកស និងជួយកាត់បន្ថយស្នាមជ្រួញដោយសុវត្ថិភាព។
២ ប៉េងប៉ោះ

ផ្លែប៉េងប៉ោះសម្បូរទៅដោយសារធាតុចិញ្ចឹមដែលល្អសម្រាប់ស្បែក មិនថាវាជាវីតាមីន C បេតាការ៉ូទីន ឬ glutathione វាក៏មានអាស៊ីតអាល់ហ្វា lipoic និង lycopene ដែលត្រូវបានគេចាត់ទុកថាជាអាស៊ីដ ដែលជួយឲ្យរាងកាយមនុស្សបង្កើតសារធាតុ glutathione បន្ថែមទៀតផងដែរ។
៣ ផ្កាខាត់ណាខៀវ
ផ្កាខាត់ណាសម្បូរទៅដោយវីតាមីន C សារធាតុប្រឆាំងអុកស៊ីតកម្ម អាស៊ីដ Alpha-lipoic និង lutein ដែលអាស៊ីដ alpha-lipoic គឺជាអាស៊ីដដែលជួយរាងកាយបង្កើត glutathione ។ ខណៈពេលដែលសារជាតិ lutein ជួយឲ្យរាងកាយបង្កើតកូឡាជែន។ សារធាតុចិញ្ចឹមទាំងអស់នេះ មានសារសំខាន់ខ្លាំងណាស់ចំពោះស្បែក។
៤ ផ្សិត

ផ្សិតសម្បូរសារជាតិសេលេញ៉ូម ដែលជាសារធាតុមានសារៈសំខាន់សម្រាប់ការបង្កើត glutathione និង collagen យ៉ាងឆាប់រហ័ស។ វាក៏មានជាតិសរសៃ ដែលជួយដល់ការបន្ទោបង់ និងការសម្រកទម្ងន់ផងដែរ។ សម្រាប់អ្នកដែលចង់បានស្បែកមុខក្មេងជាងវ័យ រលោង និងភ្លឺ យើងខ្ញុំសូមណែនាំឲ្យញ៉ាំអាហារដែលមានផ្ទុកផ្សិតនេះ។
៥ សណ្តែកសៀង
សណ្ដែកសៀងសម្បូរទៅដោយអាស៊ីដអាមីណូដូចជា Cysteine, Glycine និង Glutamic ដែលរួមចំណែកដល់រាងកាយដើម្បីបង្កើត glutathione ។ វាក៏មានផ្ទុកសារធាតុ isoflavones ដោយជួយឲ្យរាងកាយបង្កើតកូឡាជែនលឿនជាងមុន។ ដូច្នេះហើយ ទើបសណ្ដែកសៀងជួយរក្សាស្បែកឲ្យមានសុខភាពល្អ ព្រមទាំងជួយកាត់បន្ថយភាពជ្រីវជ្រួញ និងចិញ្ចឹមស្បែកឲ្យសបែបធម្មជាតិ។

ជារួមសម្រាប់នារីណាដែលចង់បានស្បែកសស្អាត រលោងស្អាតបែបធម្មជាតិចេញពីក្នុងខ្លួន។ យើងខ្ញុំសូមណែនាំឲ្យបន្តញ៉ាំអាហារដែលសំបូរទៅដោយជាតិ glutathione ដូចអាហារទាំងប្រាំមុខដែលបានរៀបរាប់ខាងលើ សុទ្ធតែជាអាហារដែលអាចរកបានយ៉ាងងាយស្រួល។ លើសពីនេះ តម្លៃក៏មិនខ្ពស់ខ្លាំងដែរ។ យ៉ាងណាមិញ កុំភ្លេចញ៉ាំអាហារប្រាំក្រុមនេះឲ្យបានញឹកញាប់ ដើម្បីជួយស្បែកឲ្យកាន់តែមានសុខភាពល្អជាងមុនទៀត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មកដឹងកាន់តែច្បាស់ ពីប្រភេទឡេការពារម្ដៅថ្ងៃ ឲ្យត្រូវនឹងផ្ទៃមុខ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ប៉ូលិសរកឃើញ ក្បាលនិងឆ្អឹងជំនីរ តារាស្រីហុងកុង នៅក្នុងឆ្នាំងស៊ុប
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
រៀមច្បង Anne បង្ហោះរូបជាមួយ Patricia ក្នុងន័យចង់មានផ្ទៃពោះដែរ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
មហាជនរិះគន់ Margie ក្រោយ Bella ក្លាយជាផ្ទាំងស៊ីប ដែលនាងមិនចង់រួមការងារជាមួយ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
Bella ត្រូវមនុស្សទូទាំងប្រទេសថៃកោតសរសើរ ក្រោយនិយាយប្រយោគមួយឃ្លា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
រូបរាងរបស់ Janie កំពុងរងការរិះគន់ថា ដូចមនុស្សទាស់សរសៃ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
តារាប្រុសម្នាក់ ធ្វើអត្តឃាតសម្លាប់ខ្លួនទាំងវ័យក្មេង ដោយសារជំងឺផ្លូវចិត្តធ្ងន់ធ្ងរ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ទម្លាយទ្រព្យសម្បត្តិរបស់ Janie ដែលខំរកដោយដៃឯង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ផ្ទុះកាន់តែធំ! មនុស្សម្នាក់ព្រមាន Bella កុំសេពគប់ជាមួយក្រុមតារាស្រីស្អាត