KPT+
ប្រភេទតារានិករ មួយណាជាចរិកលក្ខណៈរបស់អ្នក?
១. Aquarius (២០ មករា- ១៨ កុម្ភៈ)

តារានិករនេះជាមនុស្សដែលឲ្យតម្លៃទៅលើអ្នកដទៃ ស្រលាញ់ជីវិតសត្វ ធម្មជាតិ និងបរិស្ថាន។ ជាមនុស្សដែលមានគុណធម៌ និងមានចក្ខុវិស័យខ្ពស់ ព្រមលះបង់ថវិកាដើម្បីបុព្វហេតុផ្សេងៗ។ គេជាមនុស្សដែលចូលចិត្តបង្កើតមិត្តភក្តិជាពិសេសនិងមានគំនិតក្នុងការជួយដោះស្រាយបញ្ហាផ្សេងៗរបស់អ្នកដទៃនៅពេលដែលគេត្រូវការជំនួយ។
២. Pisces (១៩ កុម្ភៈ- ២០ មីនា)

តារានិករនេះវិញគឺជាមនុស្សដែលជួយអ្នកណាហើយមិនរំពឹងការតបស្នងពីអ្នកនោះវិញឡើយ។ ជាមនុស្សដែលមានសមត្ថភាព មានគំនិតច្នៃប្រឌិត និងចូលចិត្តចុះជួយសង្គម ជាពិសេសបង្កើតកម្មវិធីសប្បុរសធម៌។
៣. Aries (២១ មីនា- ២០ មេសា)

ភាពខ្លាំងរបស់តារានិករនេះគឺការប្តេជ្ញាចិត្ត មានគំនិតក្នុងការតាំងចិត្តនិងសេចក្តីក្លាហានក្នុងការដឹកនាំ។ មានគំនិតសប្បុរធម៌ ប៉ុន្តែក៏មានមហិច្ឆតាធំបងដែរ។
៤. Taurus (២១ មេសា- ២១ ឧសភា)

តារានិករនេះមានការតាំងចិត្តនិងព្យាយាមប្រឹងប្រែងដើម្បីបានរបស់ដែលខ្លួនចង់បាន។ ពេលខ្លះតារានិករនេះក៏លួចខ្ជិល ប៉ុន្តែមិត្តភក្តិនិងគ្រួសារអាចពឹងពាក់លើគេបាន។នៅពេលដែលគេធ្លាក់ចូលទៅក្នុងបញ្ហាមួយ គេគិតយ៉ាងល្អិតល្អន់មុននឹងចាប់ផ្តើមដោះស្រាយបញ្ហានោះដោយជោគជ័យ។ តារានិកររូបនេះជាមនុស្សដែលមានចិត្តស្មោះត្រង់។
៥. Gemini (២២ ឧសភា -២១ មិថុនា)

តារានិកររូបនេះជាមនុស្សដែលមានបេះដូងបរិសុទ្ធ ស្មោះត្រង់ ចូលចិត្តសប្បុរសធម៌ និងមានមនសិការជួយសង្គមជាតិ។ ជាមនុស្សដែលមានចិត្តទូលាយនិងខ្វាយខ្វល់ពីជីវិតសត្វក៏ដូចជាបរិស្ថាន និងអ្នកដែលត្រូវការជំនួយពីគេ។ គេក៏អាចដោះស្រាយរឿងជាច្រើនបានក្នុងពេលតែមួយ ប៉ុន្តែក៏ត្រូវតែប្រយ័ត្នដែរថាវាត្រឹមត្រូវដែរឬអត់។
៦. Cancer (២២ មិថុនា- ២៣ កក្កដា)

តារានិកររូបនេះជាបុគ្គលដែលខ្វល់ខ្វាយពីមនុស្ស សត្វក្នុងពិភពលោក ហើយគេនឹងមិនអត់ទោសឲ្យខ្លួនឯងជាដាច់ខាត បើសិនជាមិនបានជួយអ្វីទៅកាន់ពិភពលោកដែលត្រូវការជំនួយ។ ដោយសារតែតារានិកររូបនេះស្វែងយល់ថាជីវិតពិតជាពិបាកណាស់ដូចនេះគេព្យាយាមជួយទៅតាមលទ្ធភាពដែលគេអាចធ្វើបាន។ និយាយរួមតារានិកររូបនេះគិតពីអ្នកដទៃជាជាងគិតពីខ្លួនឯង។
៧. Leo ( ២៤ កក្កដា- ២៣ សីហា)

តារានិកររូបនេះមានភាពជាមេដឹកនាំយ៉ាងល្អ និងរមែងតាំងខ្លួនជាមនុស្សកណ្តាល ពោលគឺមិនចង់ចាញ់ មិនចង់ឈ្នះ។ប៉ុន្តែគេជាមនុស្សដែលមានមហិច្ឆតា មូលហេតុនេះហើយធ្វើឲ្យគេទទួលបានជោគជ័យនូវអ្វីដែលគេបានរំពឹងទុក។ គេតែងមានឥទ្ធិពលលើអ្នកដទៃ និងទទួលបានការកោតសរសើរពីសំណាក់មនុស្សជុំវិញខ្លួន។
៨. Vigo ( ២៤ សីហា- ២៣ កញ្ញា)

តារានិកររូបនេះជាមនុស្សចូលចិត្តជួយ ព្រមទាំងមានទេពកោសល្យក្នុងការដោះស្រាយរឿងអាក្រក់ទៅជាល្អប្រសើរ។គេគឺជាមនុស្សដែលបោះដៃទៅកាន់មនុស្សដែលត្រូវការជំនួយ គេព្យាយាមជួយអ្នកនោះឲ្យអស់ពីសម្ថភាពតាមដែលអាចធ្វើបាន។ តារានិករនេះចូលចិត្តសត្វចិញ្ចឹម។
៩. Libra (២៤ កញ្ញា- ២៣ តុលា)

រឿងដែលតារានិកររូបនេះមិនអាចនៅស្ងៀមបានគឺរឿងអយុត្តិធម៌។ នៅពេលដែលមានរឿងអយុត្តិធម៌គេតែងតែចូលខ្លួនទៅជួយតវ៉ាទាមទាររកភាពយុត្តិធម៌ឲ្យបុគ្គលនោះវិញ ហើយគេរមែងជឿជាក់នូវអ្វីដែលគេធ្វើគឺត្រឹមត្រូវ។
១០. Scorpio (២៤ តុលា- ២២ វិច្ឆិកា)

តារានិកររូបនេះវិញចូលចិត្តស្វែងយល់ពីចិត្តមនុស្ស ហើយក៏ក្លាយទៅជាអ្នកជំនាញខាងវិភាគចិត្តរបស់មនុស្ស។ ជាមនុស្សដែលពូកែជជីកសួររកការពិតនៅពេលដែលនរណាម្នាក់ព្យាយាមកុហកឬលាក់បាំង។ បើសិនគេជាប៉ូលីសវិញច្បាស់ណាស់ថា បើសិនជនឧក្រិដ្ឋព្យាយាមលាក់អាថ៌កំបាំងយ៉ាងណា ក៏មិនអាចរួចផុតពីការស៊ើបអង្កេតរបស់គេបានទដែរ។ ភាពខ្លាំងរបស់តារានិកររូបនេះគឺមានការប្តេជ្ញាចិត្តខ្ពស់ រួមទាំងគោលដៅជាក់លាក់និងការលើកទឹកចិត្ត។ តារានិកររូបនេះក៏ចូលចិត្តការពារមនុស្សសត្វនិងបរិស្ថានផងដែរ។
១១. Sagittaurus (២៣ វិច្ឆិកា- ២២ ធ្នូ)

តារានិកររូបនេះជាមនុស្សសប្បុរស ចូលចិត្តធ្វើដំណើរផ្សងព្រេង និងស្វែងយល់អំពីចំណេះដឹងថ្មីៗ។ គេមានសមត្ថភាពក្នុងការទំនាក់ទំនងជាមួយមនុស្សថ្មីនិងប្លែកមុខបានភ្លាមៗ ព្រោះតែគេមានជំនាញខាងទំនាក់ទំនង។ តារានិករូបនេះកើតមកគឺដើម្បីដឹកនាំមនុស្សឲ្យចូលរួមធ្វើរឿងល្អៗ ព្រមទាំងជម្រុញមនុស្សឲ្យយល់ដឹង និងដោះស្រាយបញ្ហាដែលកើតមានដោយប្រើបេះដូងស្របជាមួយសតិបញ្ញា។
១២. Capricorn (២៣ ធ្នូ- ១៩ មករា)

ចំណុចខ្លាំងរបស់តារានិកររូបនេះគឺឆន្ទៈមោះមុតក្នុងការប្តេជ្ញាចិត្តដើម្បីទទួលបានជោគជ័យ។ គេគិតថាជីវិតមិនមែនកំណត់ដោយមាត់អ្នកណានោះទេ សំខាន់គឺយើងខ្លួនឯង ហេតុនេះគេមិនដែលខ្លាចពាក្យថា បរាជ័យនោះទេ។ គេមានមហិច្ឆតាក្នុងការធ្វើឲ្យខ្លួនគេល្បីល្បាញនិងមានប្រាក់ហូរចូលជាច្រើន។ អ្វីពិសេសតារានិកររូបនេះក៏មានចិត្តល្អបរិសុទ្ធក្នុងការជួយដល់មនុស្សទីទាល់ក្រផងដែរ។
ប្រែសម្រួល៖ មួង ពិសី
ចុចអាន៖ វិធីជ្រើសរើសអំណោយដ៏ល្អសម្រាប់តារានិករទាំង១២
ចុចអាន៖ មកមើលចំណុចខ្សោយតារានិករទាំង១២ ហេតុអ្វីពួកគេឧស្សាហ៍កើតទុក្ខ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា