ជីវិតកម្សាន្ដ
Kim បរិច្ចាគខោអាវក្នុងដល់ជនរងគ្រោះដោយសារភ្លើងឆេះព្រៃនៅ LA តែបែរត្រូវគេរិះគន់
កាលពីថ្ងៃទី ១០ ខែមករា តារាទូរទស្សន៍ Kim Kardashian បានប្រកាសនៅលើ Instagram Story អំពីសកម្មភាពគាំទ្រដើម្បីជម្នះផលវិបាកនៃគ្រោះមហន្តរាយភ្លើងឆេះព្រៃនៅទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក ដោយក្នុងនោះបានប្រកាសរបរិច្ចាគខោអាវក្នុងដ៏ធំ។ ប៉ុន្តែបែរជារងការរិះគន់យ៉ាងដំណំពីសំណាក់អ្ន្កលេងអ៉ិនធើណេតទៅវិញ។
តាមរយៈសារនោះតារាស្រីវ័យ៤៤ឆ្នាំបានសរសេរថា «ពួកយើងកំពុងបរិច្ចាគទៅឲ្យ Los Angeles Fire Foundation ដើម្បីផ្តល់ធនធានសំខាន់ៗដល់អ្នកឆ្លើយតបដំបូងដែលមានវីរបុរសការពារទីក្រុងរបស់យើង។ ក្រៅពីនេះពួកយើងក៏បានបរិច្ចាគខោអាវទ្រនាប់ សម្លៀកបំពាក់ និងស្រោមជើងមួយចំនួនធំដល់ Baby2Baby (អង្គការមិនរកប្រាក់ចំណេញដែលផ្តល់ក្រណាត់កន្ទបទារក សម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ជាមូលដ្ឋានផ្សេងទៀតដល់កុមារដែលត្រូវការជំនួយ) ដើម្បីជួយជនភៀសខ្លួនដោយសារភ្លើងឆេះ។
នៅក្នុងការបង្ហោះមួយទៀត Kim បានផ្ញើសាររំលែកទុក្ខដល់អ្នកដែលរងគ្រោះដោយអគ្គីភ័យ ដោយសន្យាថានឹងជួយ និងអំពាវនាវឲ្យអ្នកគាំទ្របរិច្ចាគ។ ការប្រកាសរបស់នាង កើតឡើងបន្ទាប់ពីម៉ាកយីហោ Skims របស់នាងដែរ ត្រូវបានគេរិះគន់ថា មិនសមហេតុផលសម្រាប់ការផ្សាយពាណិជ្ជកម្មផលិតផលម៉ូដរបស់ខ្លួនក្នុងអំឡុងពេលភ្លើងឆេះព្រៃ ដែលឆេះពេញសង្កាត់ប៉ាស៊ីហ្វិក Palisades កាលពីយប់ថ្ងៃទី០៧ ខែមករា។
យ៉ាងណាមិញ ចំណាត់ការពន្លត់ភ្លើង មិនបានជួយមហាសេដ្ឋីស្រីរូបនេះទទួលបានការសរសើរជាសាធារណៈឡើយ។ ផ្ទុយទៅវិញ អ្នកលេងអ៊ីនធឺណេតមួយចំនួនបានថ្កោលទោសតារាស្រីចំពោះការបរិច្ចាគរបស់របរដែលមិនសមហេតុផល ហើយថែមទាំងសង្ស័យថាវាជាការផ្សាយពាណិជ្ជកម្មផលិតផលទៀតផង។
អ្នក លេងអ៊ីនធឺណិតបានបញ្ចេញមតិថា Kim Kardashian មានប្រតិកម្មអវិជ្ជមាន ហើយតើនាងបានធ្វើអ្វីចំពោះវា? នាងកំពុងបរិច្ចាគសម្លៀកបំពាក់និងខោក្នុងដល់អ្នកដែលបាត់បង់អ្វីៗទាំងអស់ក្នុងភ្លើង។ បញ្ហានេះគ្រប់គ្នាសុទ្ធតែដឹងល្បិចរបស់នាងអស់ហើយ។ តាមរយៈការបរិច្ចាគសម្លៀកបំពាក់ដោយឥតគិតថ្លៃ នាងក៏កំពុងផ្សព្វផ្សាយម៉ាកយីហោរបស់ខ្លួនផងដែរ។ លើសពីនេះ រាល់របស់របរដែលនាងបរិច្ចាគគឺអាចកាត់ពន្ធបាន មានន័យថា នាងពិតជាមិនបាត់បង់មួយកាក់ទេ។
មិនត្រឹមប៉ុណ្ណឹងទេ អ្នកខ្លះថែមទាំងចូលទៅបញ្ចេញមតិបន្ថែមទៀតថា ស្របពេលដែលតារាល្បីៗផ្សេងទៀត បាននិងកំពុងតែបរិច្ចាគប្រាក់រាប់លានដុល្លារ។ តើអ្នកណាត្រូវការខោអាវក្នុងរបស់ Kim ក្នុងពេលបែបនេះ? បន្ទាប់ពីទទួលបានខោអាវទ្រនាប់ហើយ ជនជម្លៀសអាចដាក់ Onlyfans ហើយរកប្រាក់ដើម្បីទិញផ្ទះថ្មីមែន?
មិនត្រឹមតែ Kim ប៉ុណ្ណោះទេ គ្រួសាររបស់នាងក៏ត្រូវបានអូសទាញចូលទៅក្នុងជម្លោះផងដែរ។ មូលហេតុគឺមកពីការបង្ហោះរបស់បងស្រីរបស់នាង Khloé Kardashian នៅលើ Instagram Story ។នៅថ្ងៃទី០៩ខែមករា Khloé បានបង្ហាញថាគ្រួសាររបស់នាងបានបរិច្ចាគអាហាររាប់រយពីភោជនីយដ្ឋាន Carousel ដ៏ល្បីល្បាញដល់ក្រុមអ្នកពន្លត់អគ្គីភ័យនៅទូទាំង Los Angeles ។ ចំនួនទឹកប្រាក់ដែលពួកគេចំណាយសម្រាប់អាហារគឺ ២,៥០០ ដុល្លារ។ សម្រាប់មនុស្សជាច្រើន តួលេខខាងលើគឺតូចពេកបើធៀបនឹងទ្រព្យសម្បត្តិសុទ្ធដែលគ្រួសារ Kardashian កាន់កាប់។ គ្រួសារនេះត្រូវបានគេរិះគន់ថា មានភាពច្របូកច្របល់ដោយកេងប្រវ័ញ្ចសោកនាដកម្មរបស់ប្រជាជន LA ដើម្បីបង្កើតរូបភាព។
ទោះបីជាយ៉ាងណាក៏ដោយ យោងតាមប្រភព TMZ នៅថ្ងៃទី ០៩ខែមករា Kourtney Kardashian, Khloé Kardashian, Rob Kardashian, Kendall Jenner, Kylie Jenner និង Kris Jenner ទាំងអស់ត្រូវជម្លៀសចេញពីវិមានដ៏ស្កឹមស្គៃរបស់ពួកគេជាការប្រុងប្រយ័ត្ន។ នៅល្ងាចថ្ងៃដដែល បញ្ជាជម្លៀសត្រូវបានលើកឡើង ហើយពួកគេអាចត្រឡប់ទៅផ្ទះវិញបាន៕


អត្ថបទ៖ សាង ស្រីល័ក្ខ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម២១ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់