Connect with us

KPT+

​តារា​ស្រី​លំដាប់ពិភពលោករូបណាមានទ្រព្យសម្បត្តិច្រើនជាងគេនៅដើមឆ្នាំ ២០២០នេះ?

បានផុស

នៅ

កាលពីដើមខែ មករានេះ សារព័ត៌មានអនឡាញ The Richest បានចុះផ្សាយពីលំដាប់ថ្នាក់សិល្បការិនីពិភពលោកល្បីៗដែលមានទ្រព្យសម្បត្តិច្រើនជាងគេសម្រាប់ដើមឆ្នាំ ២០២០។​ អ្នកសិល្បៈទាំងនោះរួមមាន តារាចម្រៀង តារាសម្ដែង តារាម៉ូឌែល តារាទូរទស្សន៍ និងអ្នកអ្នកផលិតភាពយន្ត។ តោះ! មកស្គាល់ថាមានតារារូបណាខ្លះជាមួយ KPT Plus ទាំងអស់គ្នា!

១០. តារាសម្ដែង SCARLETT JOHANSSON ទឹកប្រាក់សរុប ៥៦ លានដុល្លារ

ប្រិយមិត្តបានស្គាល់មកហើយ តារាសម្ដែង SCARLETT តួក្នុងរឿង​ “Black Window” ។ ក្នុងខែឧសភា ឆ្នាំ ២០២០ខាងមុខនេះ លោកអ្នកបានទស្សនារឿងនេះ ដែលមាន SCARLETT ជាតួឯក។tara

៩. តារាចម្រៀងនិងអ្នកនិពន្ធ PINK ទឹកប្រាក់សរុប ៥៧ លានដុល្លារ

កាលពីខែកុម្ភៈ ឆ្នាំមុននេះ PINK បានទទួលពានរង្វាន់កិត្តិយសក្នុងកម្មវីធី “Hollywood walk of fame” ។ បន្ទាប់ពីនោះ តារារូបនេះក៏បានជោគជ័យជាមួយអាល់ប៊ុមចម្រៀងម្នាក់ឯងរបស់នាងឈ្មោះថា “Hurts 2B Home”។

៨. តារាចម្រៀង KATY PERRY ទឹកប្រាក់សរុប ៥៧.៥ លានដុល្លារ

ក្រៅពីជាអ្នកចម្រៀង KATY PERRY ក៏ជាគណៈកម្មការកម្មវិធី “American Idol” ដែរ។

៧. តារាចម្រៀង RIHANNA ទឹកប្រាក់សរុប ៦២ លានដុល្លារ

បច្ចុប្បន្ន RIHANNA កំពុងជោគជ័យខ្លាំងលើយីហោផ្ទាល់ខ្លួនឈ្មោះ Fenty ដែលជាហាងគ្រឿងសម្អាងរបស់នាង។

៦. តារាម៉ូឌែល KIM KARDASHIAN WEST ទឹកប្រាក់សរុប ៧២ លានដុល្លារ

KIM KARDASHIAN មិនត្រឹមតែជោគជ័យលើអាជីពជាអ្នកសិល្បៈនោះទេ ប៉ុន្តែតារាម៉ូឌែលរូបនេះក៏ជោគជ័យខ្លាំងផងដែរនូវយីហោ KKW មកពីត្រកូល Kardashian-Jenner របស់នាង។

៥. តារាទូរទស្សន៍ ELLEN DEGENERES ទឹកប្រាក់សរុប ៨០.៥ លានដុល្លារ

ក្រៅពីតែជាអ្នកផលិតកម្មវិធីទូរទស្សន៍ដ៏ល្បីល្បាញ អ្នកស្រី ELLEN មានអាយុ ៦១ ឆ្នាំរូបនេះ ក៏កំពុងផលិតកម្មវិធីសម្រាប់កុមារនៅលើ Netflix ផងដែរ។

៤. តារាចម្រៀង BEYONCE ទឹកប្រាក់សរុប ៨១ លានដុល្លារ

កាលពីឆ្នាំ ២០១៩ BEYONCE បានបញ្ចូលសម្លេងឲ្យតួរបស់ Disney ក្នុងរឿង “The Lion King”។ ក្រៅពីនេះម្ចាស់បទ If I were a boy  រូបនេះមានហាងសម្លៀកបំពាក់ផ្ទាល់ខ្លួនយីហោ Ivy ហើយនាងក៏កំពុងលក់ចម្រៀងឲ្យ Netflix ផងដែរ។

៣. អ្នកនិពន្ធនិងផលិតភាពយន្ត J.K. ROWLING ទឹកប្រាក់សរុប ៩២ លានដុល្លារ

J.K. ROWLING ជាម្ចាស់ស្នាដៃខ្សែស្រឡាយរឿង “Harry Potter” ។ ក្រៅពីរកចំណូលបានពីស្ទូឌីយោ Universal អ្នកស្រីក៏មានប្រាក់ចំណូលពីការលក់សៀវភៅឈ្មោះ “The Cursed Child” ដែរ។

២. តារាម៉ូឌែល KYLIE JENNER ទឹកប្រាក់សរុប ១៧០ លានដុល្លារ

KYLIE JENNER បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងឆ្នាំ ២០១៩ ដោយបានក្លាយជាមហាសេដ្ឋីនីវ័យក្មេងប្រជែងជាមួយលោក Mark Zuckerberg ។ យីហោគ្រឿងសម្អាងរបស់ត្រកូល JENNER ធ្វើឲ្យ KYLIE កើបលុយយ៉ាងមហាសាល។ ម៉ូឌែលរូបនេះ ក៏បានចុះហត្ថលេខាជាមួយហាង Ulta ដែលជួយរកចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់រូបនាងផងដែរ។

១. តារាចម្រៀង TAYLOR SWIFT ទឹកប្រាក់សរុប ១៨៥ លានដុល្លារ

ឆ្នាំ២០១៩ កន្លងទៅ ជាឆ្នាំដែល TAYLOR បានបំបែកកំណត់ត្រាដណ្ដើមពានរង្វាន់កំពូលអ្នកសិល្បៈឆ្នើមប្រចាំសតវត្សរ៍សរុបចំនួន ២៩ ពាននៅក្នុងកម្មវិធី “American Music Awards”៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ មហាសេដ្ឋី​វ័យ​ក្មេង​ ៥ រូប​​​ មាន​ឥទ្ធិពល​ខ្លាំង​នៅ​កូរ៉េ​ខាងត្បូង

ចុចអាន៖ បង្ហាញ​មុខកីឡាករបាល់ទាត់មានជាងគេបំផុតនៅលើពិភពលោកឆ្នាំ​ ២០២០

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម២ ម៉ោង មុន

សមត្ថកិច្ចឃាត់រថយន្តដឹកពងមាន់ ១មុឺន៥ពាន់គ្រាប់ នាំចូលពីវៀតណាមខុសច្បាប់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ក្នុងកិច្ច​ប្រជុំ UDCG អង់គ្លេសនឹងប្រកាស​ជំនួយ​យោធា​ដល់​អ៊ុយក្រែន ខណៈអាមេរិក​ទន់​ជំហរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ជនបរទេសដែលស្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវអនុវត្តតាមបទបញ្ជា៤ចំណុច

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រី​ការពារជាតិអាមេរិក អវត្តមានលើក​ដំបូង ពីកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិជួយអ៊ុយក្រែន​

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរាជធានីអមដំណើរ សម្តេចមហាមន្ត្រីចុះពិនិត្យទីតាំងពហុកីឡាដ្ឋាន មរតជាតិតេជោ ដើម្បីត្រៀមព្រះរាជពិធីព្រឹកស្អែក

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

កូរ៉េ​ខាង​ជើង លែង​យក​តង់​បាំង​នាវា​ចម្បាំងដែលលិច ក្រោយ​ស្រង់​ចេញពី​ទឹក​បាន​ពាក់កណ្ដាល​មក​វិញ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ការឆ្លើយតបរបស់កម្ពុជាចំពោះឧប្បត្តិហេតុព្រំដែនថៃ៖ យុគសម័យថ្មីនៃភាពជាអ្នកដឹកនាំរបស់កម្ពុជា

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលខណ្ឌ៧មករា ចុះ​ណែនាំ​បណ្ដា​ទីតាំង​យានដ្ឋាន កុំ​ឱ្យ​លក់​បំពង់​សុីម៉ាំង​ឮខ្លាំង រំខាន​ដល់​ពលរដ្ឋ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អ៊ុយក្រែន ទទួលស្គាល់ថា ខ្លួនជាអ្នកបំផ្ទុះស្ពាន គ្រីមៀ

សន្តិសុខសង្គម៨ ម៉ោង មុន

ចាប់ខ្លួនជនដៃដល់ជាកូនបង្កើតក្រោយកាប់សម្លាប់​ឪពុកខ្លួនឯងដោយសារខឹងមិនឲ្យប្រើ​គោយន្ដ

Sokha Hotels

ព័ត៌មានពេញនិយម