KPT+
៧ យ៉ាងដែលអ្នកមានមិនសូវធ្វើ តែអ្នកក្រតែងខ្ជះខ្ជាយនឹងរឿងទាំងនោះ
គ្នាយើងមានដែរឆ្ងល់អត់ ថាតើហេតុអ្វីក៏ចេះតែក្រទៅៗ ចំណែកអ្នកមានវិញ ចេះតែមានទៅៗ។ ជារឿងសាមញ្ញ អ្នកមានមិនសូវចាយទៅលើរបស់ឥតប្រយោជន៍ច្រើនឡើយ ស្របពេលអ្នកក្រភាគច្រើន តែងចាយទៅលើវត្ថុមានតម្លៃ ដូចជាអាវ គ្រឿងអលង្ការ និងនាឡិកាថ្លៃៗទុកបង្អួតគ្នា ។ អ្នកខ្លះសន្សំលុយអស់ច្រើនឆ្នាំ ឬក៏ខ្ចីប្រាក់គេដើម្បីទិញរបស់ទាំងនេះមកលម្អខ្លួនប្រាណក៏មាន។
កុំខាតពេលយូរ មកមើលចំណុចខ្លះៗ ក្រែងមានយើងនៅក្នុងនេះដែរ។
១. ពាក់មាសជ្រែកខ្លួន

ជាទូទៅ ស្ត្រីភេទចូលចិត្តភាពទាន់សម័យ ដូចជាពាក់គ្រឿងអលង្ការឬមាសនៅពេលចូលរួមកម្មវិធីផ្សេងៗ អ្នកខ្លះពាក់ដល់ទៅគ្រឿងអលង្ការធំៗសឹងជ្រែកខ្លួន។ ប៉ុន្តែសម្រាប់អ្នកដែលមានស្ថានភាពហិរញ្ញវត្ថុអត់ស្ថិរភាព ហើយជ្រួលជ្រើមទៅទិញមាសតាមគេនោះ គឺគិតខុសហើយ។ មានគំនិតមួយទៀត គ្រឿងអលង្ការឬមាសគឺជាគ្រឿងលម្អ បង្ហាញភាពហ៊ឺហាស៊ីវិល័យនិងអនុភាពរបស់ខ្លួន នោះហើយជាមូលហេតុដែលក្មេងស្រីក្រីក្រចូលចិត្តពាក់គ្រឿងអលង្ការទាំងនោះដើម្បីបង្អួតគ្នា។
២. ចាយលើសម្លៀកបំពាក់និងស្បែកជើងពីម៉ាកថ្លៃ ៗ

ជឿអត់ថាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ គេព្រងើយកន្តើយចំពោះសម្លៀកបំពាក់ម៉ាកល្បីៗ ពួកគេចូលចិត្តស្លៀកខោខោវប៊យនិងអាវយឺតសាមញ្ញ។ នៅក្នុងបទសម្ភាសន៍មួយ Bill Gates បាននិយាយថា នាឡិកាដៃដែលគាត់ពាក់មានតម្លៃ ១០ ដុល្លារ ទោះបីជាគាត់អាចមានលទ្ធភាពទិញនាឡិការាប់លានពីម៉ាកល្បីៗក៏ដោយ។ ជំនួសឱ្យការដើរទិញឥវ៉ាន់ គួរព្យាយាមស្វែងរកការសប្បាយដែលផ្ដល់ឲ្យនូវជីវិតនៅសុភមង្គលវិញ។
៣. វះកាត់កែសម្ផស្ស

វះកាត់កែសម្ផស្សមានប្រជាប្រិយភាពនៅទូទាំងពិភពលោក មនុស្សគ្រប់គ្នាចង់មានរាងកាយល្អឥតខ្ចោះ។ សព្វថ្ងៃនេះតារាល្បីៗនិងអ្នកមានពេញនិយមការវះកាត់កែសម្ផស្ស ដើម្បីបំបាត់ស្នាមជ្រួញ។ ដូចគ្នាដែរក្មេងស្រីជាច្រើនដើម្បីចង់ឡូយឆាយត្រូវសន្សំប្រាក់វះកាត់បបូរមាត់ និងសុដន់ ក៏ដូចជាកែកុនកន្លែងផ្សេងទៀតដែលអាចជួយឱ្យមើលទៅក្មេងជាងវ័យ។
៤. អាវរោម
អ្នកមានទ្រព្យស្តុកស្តម្ភ តែងបដិសេធមិនពាក់អាវរោម ព្រោះពួកគេជឿជាក់ថាវាមិនសមហេតុផលទេក្នុងការពាក់។ ប៉ុន្តែអាវរោមនៅតែត្រូវបានគេចាត់ទុកថាជារបស់ប្រណីត និងជាសូចនាករនៃស្ថានភាពសង្គមសម្រាប់ក្មេងស្រីខ្លះ។ នេះជាហេតុផលដែលពួកនាងហ៊ានចំណាយលុយ ដើម្បីទិញវាមកហ៊ឺហា។
៥. ទិញសំបុត្រយន្តហោះ Business Class
ស្ថាបនិក IKEA លោក Ingvar Kamprad មិនដែលទិញសំបុត្រយន្តហោះកន្លែងប្រណីតឡើយ និយោជិករបស់ក្រុមហ៊ុន IKEA ទាំងអស់ ទោះបីពួកគេមានឋានៈថ្នាក់ខ្ពស់ តែពួកគេតែងស្នាក់នៅសណ្ឋាគារតម្លៃថោក។ ចំណែកមនុស្សដែលមានប្រាក់ចំណូលមធ្យម តែងចំណាយលើការធ្វើដំណើរហួសហេតុ។
៦. ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ
អ្នកមានមិនសូវទិញឧបករណ៍ប្រើប្រាស់ក្នុងផ្ទះច្រើនឡើយ បើម៉ូឌែលមុនដែលបានទិញនៅតែដំណើរការល្អពួកគេមិនចាំបាច់ទិញថ្មីទេ។ មនុស្សដែលមានប្រាក់ចំណូលទាប ឬប្រាក់កម្ចីពីធនាគារណាមួយ តែងយកទៅទិញឧបករណ៍ប្រើប្រាស់ក្នុងផ្ទះនិងឧបករណ៍ផ្សេងៗ។ អ្នកខ្លះប្រើឧបករណ៍ទំនើបទាំងនេះតែមួយឬពីរដង ក្រោយមកដាក់លើធ្នើរដេកសម្លឹងមើល។
៧. រថយន្តប្រណីត

អ្នកមានមិនទិញរថយន្តថ្មីទេ បើឡានផ្ទាល់ខ្លួនមានដំណើរការល្អ មើលតែ Mark Zuckerberg ស្ថាបនិកហ្វេបុកចុះ បើកតែរថយន្តម៉ាក Volkswagen ដដែលៗ។ ទោះយ៉ាងណា មនុស្សជាច្រើននៅជុំវិញពិភពលោកប្រើរថយន្តថ្លៃ ៗ ដើម្បីលើកកម្ពស់ និងចង់ឲ្យគេគោរពខ្លួនឯង តែធាតុពិតពួកគេគ្រាន់តែយកប្រាក់កម្ចីទៅទិញរថយន្តតែប៉ុណ្តោះ។
រៀបរាប់មកច្រើនយ៉ាងនេះ សង្ឃឹមថាគ្នាយើងគួរដឹងចំណុចខ្លះដែរហើយ! ល្មមឈប់ចំណាយលុយលើរបស់ដែលឥតប្រយោជន៍ ឬដើម្បីចង់បង្អួតគ្នាបង្ហាញភាពហ៊ឺហាទៀតទៅ។ ភាពហ៊ឺហា មិនមែនសំដៅដល់ការចំណាយអួតគ្នាឡើយ ចង់មានត្រូវខំរក ខំសន្សំ កុំចាំតែមើលបំណាំគេ ហើយអាងពេបមាត់បង្ហាញទឹកមុខច្រណែនគេ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ វីរបុរសរបស់ STARBUCKS ៖ «មានជំនឿ១០០ភាគរយសិន សឹមចាប់ផ្ដើមអាជីវកម្ម»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


