KPT+
វីរបុរសរបស់ STARBUCKS ៖ «មានជំនឿ១០០ភាគរយសិន សឹមចាប់ផ្ដើមអាជីវកម្ម»
អតីត CEO និងប្រធានក្រុមប្រឹក្សាភិបាលរបស់ Starbucks មហាសេដ្ឋី Howard schultz បានបន្សល់ទុកនូវពាក្យមួយចំនួនដែលត្រូវបានទស្សនាវដ្ដី Forbes លើកយកមកប្រើជារឿយៗ ក្នុងនោះ ទស្សនៈដែលបានសរសេរកាលពីឆ្នាំ២០១៥ គឺនិយាយអំពីហេតុផលនិងជំនឿចិត្ត មុនពេលចាប់ផ្ដើមធ្វើអ្វីមួយក្នុងជីវិត ទោះជាអ្វីក៏ដោយ ធំក្ដីតូចក្ដី
នៅក្នុងសៀវភៅ From The ground Up ដែលលក់ចេញជាងពីរលានច្បាប់ បានសរសេរទុកនូវចំណុចជាច្រើន រួមមានឃ្លាដែលត្រូវបានគេចម្លងយកមកប្រើទូទំាងសហរដ្ឋអាមេរិកថា មានជំនឿ១០០ភាគរយសិនលើហេតុផលរបស់យើង សឹមចាប់ផ្ដើមធ្វើអ្វីមួយ»។

លោក Howard Schultz ជាអតីតនាយកប្រតិបត្តិ ដែល ទទួលបន្ទុកហាងកាហ្វេ Starbucks ក្នុងទសវត្សឆ្នាំ ១៩៨០ ហើយក៏ជាបុគ្គល ដែលមានទស្សនវិស័យ បានប្រែក្លាយក្រុមហ៊ុនលក់ធញ្ញជាតិ និងគ្រាប់កាហ្វេឲ្យទៅជាម៉ាកយីហោនៃហាងកាហ្វេកំពូលមួយរបស់ពិភពលោក។
Schultz បានពង្រីក Starbucks ដែលមានត្រឹម ១១ ហាងរហូតដល់ជាង ៣០,០០០ កន្លែងនៅទូទាំងពិភពលោកហើយបានធ្វើឲ្យយីហោនេះ ក្លាយជាអ្នកបង្ហើរចេញនូវរសក្លិនកាហ្វេជាង១លានកែវជារៀងរាល់ព្រឹក។
Starbucks បច្ចុប្បន្ននេះ មានតម្លៃទុន ៨០ ពាន់លានដុល្លារក្នុងរយៈពេល ប្រតិបត្តិការ៤៧ ឆ្នាំរបស់ខ្លួនហើយហាងរបស់គេ គ្រប់ដណ្ដប់លើ៥៧%នៃស្លាកសញ្ញាកាហ្វេប្រេនៗដទៃៗ បូកបញ្ចូលគ្នា៕
ប្រែសម្រួល៖ ចម្រើន តារា
ចុចអាន៖ទម្រាំក្លាយជាសេដ្ឋី វិថីជីវិតខុសពីមនុស្សធម្មតាបែបណាខ្លះ?
ចុចអាន៖WARREN BUFFETT ៖ ចូរទិញអ្វីយើងនឹងចំណេញ សូម្បីទីផ្សារត្រូវបានបិទដល់ទៅ១០ឆ្នាំ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២១ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


