គន្លឹះ​តូចៗ​ តែ​អាច​ជួយ​សន្សំ​សំចៃ​ថវិកា​​បាន​មួយ​កម្រិត​ធំ
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

គន្លឹះ​តូចៗ​ តែ​អាច​ជួយ​សន្សំ​សំចៃ​ថវិកា​​បាន​មួយ​កម្រិត​ធំ

Published

on

ចាយ​វាយ​ច្រើន​ឥត​សំចៃ​ដៃ ​គឺ​ជា​រឿង​មួយ​ដែល​យើង​តែង​ធ្វើ​ប្រចាំថ្ងៃ​ ហើយ​ក៏​មិន​ដែល​ធ្លាប់​គិត​ថា ​ទាំងអស់​នោះ​ គឺ​ជា​មូលហេតុ​ដែល​ខ្លួនតែង​ខ្ជះខ្ជាយដែរ។ ដូច្នេះគួរមានវិធីកែនកុន!

នេះ​គឺ​ជា​គន្លឹះងាយ​ៗ ៤ យ៉ាង ​ដើម្បី​ជួយ​សន្សំសំចៃ​ថវិកា ​និង​កាត់​បន្ថយ​ការ​ចំណាយ​ឥតបានការ ៖

១. ញ៉ាំ​ក្រៅ​តិច

មនុស្ស​ជា​ច្រើន​មិន​បាន​ដឹង​ថា ​តើ​ពួកគេ​ចំណាយ​ពេល​ញ៉ាំ​អាហារ​រាល់​ខែ​ប៉ុន្មាន​ទេ។  ប្រសិន​បើ​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​រាល់​ថ្ងៃ ឬឧស្សាហ៍ចេញក្រៅពេលល្ងាច ​អ្នក​អាចចំណាយ​យ៉ាងហោចពី ១០០ ទៅ ១៥០ ដុល្លារ​ សម្រាប់​​មួយខែ។ បើ​អ្នក​យក​អាហារ​ថ្ងៃ​ត្រង់​ពី​ផ្ទះ ឬត្រឡប់ទៅចម្អិនអាហារល្ងាចវិញ ​វា​ក៏​ជា​ចំណែក​មួយ​ក្នុង​ការ​សន្សំ​លុយ ដើម្បី​បម្រុងលើតម្រូវការផ្សេង។

២. សន្សំសំចៃ​ម្ហូប​អាហារ

ប្រសិន​បើ​អាច​បន្ថយធ្វើ​អាហារ​ជា​ច្រើន​មុខក្នុង​ពេល​តែ​មួយ ​ក៏​អាច​សន្សំ​ប្រាក់​និង​ពេល​វេលា​បាន​ដែរ។ សំខាន់ម្ហូបដែលចម្អិនមានរសជាតិឆ្ងាញ់​ មិនចាំបាច់បីបួនមុខក៏បាន។ ជាពិសេសសម្រាប់អ្នកមានចំណូលតិច ហើយចង់សល់លុយ។

ព្យាយាម​រក​អាហារ​ណា​ធូរ​ថ្លៃ​ តែ​មាន​ជីវជាតិ​សម្រាប់​រាងកាយ​ វាអាច​ជួយ​សន្សំសំចៃ​បាន​មួយ​កម្រិត​ទៀត។

៣. រៀបចំ​តារាង​ចំណាយ

បើ​អ្នក​មិន​បាន​រៀបចំ​តារាង​ថវិកា​ទេ ​អ្នក​មិន​ដឹង​ថា​ តើ​អ្នក​ត្រូវ​ចំណាយ​ប្រាក់​ប៉ុន្មាន​សម្រាប់​សាំង​ ម្ហូប ថ្លៃទឹកភ្លើង។ល។ ក្នុង​មួយ​ខែៗ​ឡើយ ។

ផែនការចាយវាយប្រចាំខែ ត្រូវតែគិតគូរជាកំហិត ពុំនោះទេ ចាយគ្មាននសល់ហើយ ជំពាក់គេទៀត។ ដូច្នេះគួររៀបតារាងចំណាយឲ្យបានត្រឹមត្រូវ មុុនដកលុយទៅប្រើលើអ្វីដែលមិនមែនជាតម្រូវការ ឬគ្មានក្នុងបញ្ជីរចាយរបស់អ្នក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ លុយមិនដែល​សល់ដូចគេ គួរធ្វើម៉េច?

ចុចអាន៖ ប្រើ Credit កាត មិនត្រូវប្រើកៀកចំនួនដែលធនាគារកំណត់ពេកទេ ព្រោះថា…..

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services