KPT+
តិចនិក ១២ យ៉ាង ព្យាបាលដក់ក្រោមភ្នែកយ៉ាងមានប្រសិទ្ធភាព
ដក់ក្រោមភ្នែក នឹងធ្វើផ្ទៃមុខកាន់តែឆាប់ជ្រួញខ្លាំង ប្រសិនបើយើងធ្វើការព្យាបាលមិនបានត្រឹមត្រូវ។ លើសពីនេះ បច្ចុប្បន្ន មិនខ្វះទេផលិតផលព្យាបាលស្លក់ដក់ក្រោមភ្នែក គ្រាន់តែវាមិនសូវមានប្រសិទ្ធិភាព។
ជាមួយគ្នានេះដែរ អ្នកក៏ត្រូវដឹងភ្នែកដក់ មិនអាចព្យាបាលដោយផលិតផលទាំងស្រុងនោះទេ វាត្រូវការការថែទាំផ្សេងៗដើម្បីផ្គួបគ្នា ទើបយើងអាចឃើញផលពិតប្រាកដ។ មុននឹងដឹងអំពីវិធីព្យាបាល អ្នកគួរដឹងអំពីមូលហេតុនាំឲ្យមានដក់ក្រោមភ្នែកជាមុនសិនដូចជា៖
_ អាឡ័កស៊ី
_ អស់កម្លាំងរ៉ាំរ៉ៃ
_ បញ្ហាពណ៌ស្បែក
_ ទទួលផលប៉ះពាល់ពីព្រះអាទិត្យ
_ ចាស់តាមអាយុជាដើម។
ចំណែកឯវិធីព្យាបាលដក់ក្រោមភ្នែកមានដូចខាងក្រោមនេះ៖
១. ស្អំថង់តែ
សារជាតិកាហ្វេអ៊ីន ជួយប្រឆាំងអុកស៊ីតកម្ម បង្កើនលំហូរឈាមនៅក្នុងស្បែក ការពារស្បែកពីកាំរស្មីយូវី និងការពារភាពចាស់ជាងវ័យ។ របៀបធ្វើ៖ ដាក់ថង់តែឆុង៣ទៅ៥នាទី រួចដាក់ថង់នោះចូលក្នុងទូទឹកកក២០នាទី ចាំច្របាច់ទឹកតែចេញសឹមយកមកដាក់ភ្នែកពី១៥ទៅ៣០នាទីជាការស្រេច។

២. ស្អំរបស់ត្រជាក់
អ្នកអាចប្រើជាស្លាបព្រាក្លាសេ ត្រសក់ក្លាសេ ក្រណាត់ត្រជាក់ ឬបន្លែត្រជាក់ផ្សេងៗមកស្អំដើម្បីបង្កើនលំហូរឈាម ប៉ុន្តែសូមប្រយ័ត្ន កុំប្រើត្រជាក់ពេកខ្លាចរលាកស្បែក។
៣. ផឹកទឹកគ្រប់គ្រាន់
អ្នកជំនាញណែនាំយើងឲ្យផឹកទឹកមួយថ្ងៃ ១៣កែវ សម្រាប់មនុស្សប្រុស និង ៩កែវសម្រាប់មនុស្សស្រី។
៤. ប្រើប្រាស់ Retinol
ការប្រើប្រាស់នេះ គឺសម្រាប់តែមនុស្សធំវ័យលើស២០ឆ្នាំតែប៉ុណ្ណោះ។ ចំណែកក្មេងៗដែលជាយុវវ័យក្រោមអាយុនេះ គឺមិនមែនចេះតែប្រើបាននោះទេ។
៥. ប្រើផលិតផលសម្រាប់ភ្នែក
ទោះបីវាមិនជួយទាំងស្រុងទៅលើបញ្ហារបស់អ្នក យ៉ាងណាប្រសើរជាងមិនប្រើដែរ។

៦. លាបឡេការពារកម្ដៅថ្ងៃ និងពាក់វែនតាខ្មៅ
កាំរស្មីពីព្រះអាទិត្យផ្ដល់ផលប៉ះពាល់យ៉ាងខ្លាំងចំពោះស្បែកនិងភ្នែករបស់អ្នក វាធ្វើឲ្យភ្នែកខ្មៅដក់ស្លក់ សូម្បីតែបបូរមាត់ក៏ខ្មៅដែរ។
៧. លាងជម្រះគ្រឿងសម្អាងពីមុខឲ្យបានស្អាត
អ្នកគួរតែអនុវត្តន៍ការលាងសម្អាតមុខពីរតង់ ជាមួយទឹកជូតឬក្រមួនលាងមុខ។
៨. គេងគ្រប់គ្រាន់
អ្នកខ្លះអាចនឹងពិបាកធ្វើចំណុចនេះ ប៉ុន្តែអ្នកត្រូវតែព្យាយាមគេងឲ្យគ្រប់គ្រាន់ ហើយមិនអាចគេងសងពេលថ្ងៃឡើយ។
៩. ទទួលទានសារធាតុខូឡាជែនពីអាហារ
វ័យកាន់តែច្រើនខូឡាជែននឹងថយចុះនាំឲ្យភ្នែកដក់ខ្មៅ អ្នកគួរប្រើប្រាស់ខូឡាជែន និងវីតាមីនស៊ីដែលជួយបង្កើនខូឡាជែនផងទើបមានប្រសិទ្ធិភាព។
១០. ញ៉ាំអាហារមានជាតិដែកគ្រប់គ្រាន់
ដូចជា សាច់ក្រហម គ្រឿងសមុទ្រ បន្លែបៃតង ត្រកួនជាដើម សុទ្ធតែល្អសម្រាប់ឈាមរបស់អ្នក។
១១. កាត់បន្ថយរបស់ប្រៃ
ជាតិប្រៃធ្វើឲ្យភ្នែករបស់អ្នកហើម សូមពិនិត្យអាហារឲ្យត្រឹមត្រូវចាំទទួលទាន។
១២. ឈប់ផឹកស្រា និងជក់បារី
ស្រា និងបារី បំផ្លាញជាតិទឹកនៅក្នុងខ្លួនរបស់មនុស្ស បំផ្លាញខូឡាជែនដែលជារបស់សំខាន់ៗសម្រាប់សម្រស់ ទើបការប្រើប្រាស់វាត្រូវគេហាម។
ខណៈបញ្ហារបស់អ្នកនៅតែមិនប្រសើរឡើង មានន័យថា ដល់ពេលអ្នកទៅពេទ្យធ្វើសេវាកម្មហើយទើបទប់ឈ្នះ ព្រោះវិធីខាងលើសម្រាប់តែអ្នកដក់មធ្យមតែប៉ុណ្ណោះ៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖ស្រីៗនិយមតរោមភ្នែក ត្រូវដឹងពីផលប៉ះពាល់ និងការបង្កគ្រោះថ្នាក់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


