KPT+
ហាងកាហ្វេជាយរាជធានី ៥កន្លែង អាចនាំអារម្មណ៍លោកអ្នករំសាយទុក្ខកង្វល់បាន
អ្នកនិយមទទួលទានកាហ្វេ និងចូលចិត្តដំណើរកំសាន្តចុងសប្តាហ៍ ច្បាស់ជាសប្បាយចិត្ត និងអាចរំសាយភាពតានតឹងបាន តាមរយៈការធ្វើដំណើរឆ្ពោះទៅហាងកាហ្វេ ៥កន្លែង នៅជាយរាជធានីភ្នំពេញ។
កន្លែងទាំង៥នេះ សុទ្ធតែជាហាងកាហ្វេដែលមានទេសភាពស្រស់ស្អាត ជាមួយនឹងធម្មជាតិ អាចធ្វើឱ្យលោកអ្នកទទួលបានរសជាតិថ្មី ប្លែកអារម្មណ៍ ជាមួយនឹងការទទួលទានកាហ្វេ គយគន់ទេសភាពក្បែររាជធានីភ្នំពេញ ព្រមទាំងការតុបតែងដ៏ស្រស់ស្អាតផងដែរ។ ខាងក្រោមនេះ ជាហាងកាហ្វេ ៥កន្លែងដែល “កម្ពុជាថ្មី” នឹងណែនាំលោកអ្នកបានស្គាល់។
១. កាហ្វេជ្រុងស្រែ

កាហ្វេជ្រុងស្រែ មានទីតាំងនៅជាយក្រុងភ្នំពេញ ឈូកវ៉ា៣ ត្រូវបានគេសាងសង់នៅកណ្តាលវាលស្មៅខៀវស្រងាត់ មើលទៅស្រដៀងទៅនឹងវាលស្រែនៅតាមជនបទ។ នៅទីនោះ មានលក់ អាហារ កាហ្វេ និងភេសជ្ជៈច្រើនប្រភេទ ព្រមទាំងមានការជិះទូកលេងកម្សាន្ត។ ចំពោះតម្លៃវិញ ត្រឹមតែម្នាក់ ១០,០០០៛ ប៉ុណ្ណោះ អាចប្តូរជាភេសជ្ជៈផ្សេងៗ និងការជិះទូកលេងកម្សាន្តនៅទីនោះ។ ទៅទទួលទានកាហ្វេនៅកាហ្វេជ្រុងស្រែ លោកអ្នកអាចទទួលបានកាហ្វេ និង ភេសជ្ជៈដ៏ឈ្ងុយឆ្ងាញ់ ព្រមជាមួយនឹងទេសភាពស្រស់ស្អាតប្រៀបដូចជានៅជន អាចធ្វើឱ្យអារម្មណ៍ស្រស់ស្រាយបាន។ កាហ្វេជ្រុងស្រែ ចាប់បើកពីម៉ោង ៧ព្រឹក ដល់ម៉ោង ៧យប់។

២. កាហ្វេ ឡាហ្វរ៉េ – La Forêt Café by TnY

កាហ្វេ ឡាហ្វរ៉េ បានបើកដំណើរការតាំងពីឆ្នាំ២០២១ ជាកាហ្វេលក្ខណៈបែបផ្ទះលំហែ មានទីតាំងនៅផ្លូវ ៦០ម៉ែត្រ តាមបណ្តោយផ្លូវទៅកាន់ វិទ្យុ ABC។ នៅហាងកាហ្វេ ឡាហ្វរ៉េ ត្រូវបានតុបតែងជាមួយនឹងរុក្ខជាតិនៅជុំវិញ លោកអ្នកអាចទទួលទានកាហ្វេ ស្តាប់សំឡេងបក្សាបក្សីយំបណ្តើរ បណ្តែតអារម្មណ៍ជាមួយខ្យល់អាកាសបរិសុទ្ធ នឹងធ្វើឱ្យលោកអ្នកមានអារម្មណ៍ស្រស់ស្រាយ។
៣. May Cofee, 7NG

May Cofee 7NG មានជាភេសជ្ជៈគ្រប់មុខ កាហ្វេ នំផ្សេងៗ ជាពិសេសអ្វីដែលកាន់តែប្លែកនោះ គឺការតុបតែងតែម្តង។ នៅទីនោះត្រូវបានតុបតែងជាការទទួលទានកាហ្វេបែបនៅជាន់ផ្ទាល់ដីធម្មតា និងនៅលើស្ពានអាចឱ្យយើងមើលឃើញទេសភាពស្អាតៗពីខាងលើទៅក្រោម។ ចំពោះតម្លៃនៅ May Cofee គឺសមរម្យ មិនថ្លៃពេក ក៏មិនថោកពេកដែរ។ លោកអ្នកអាចទៅជាមួយមិត្តរួមការងារ ក្រុមគ្រួសារ គយគន់ទេសភាព នៅទីនោះនាពេលចុងសប្តាហ៍បានយ៉ាងរីករាយ។ May Cofee ស្ថិតនៅម្តុំផ្លូវទៅ 7NG ឆ្លងពីកំពង់ចម្លងកោះពេជ្រទៅ។

៤. ឡឺទួល កាហ្វេ ( Lé Toul Café )

ឡឺទួល កាហ្វេ ( Lé Toul Café ) ឬ ផ្ទះបង្អួច១០០ ជាហាងកាហ្វេតុបតែងបែបផ្ទះបុរាណ អាចនាំអារម្មណ៍អ្នកដែលបានទៅនោះ បានឃើញពីទិដ្ឋភាពផ្ទះបុរាណ តុបតែងដោយធម្មជាតិពណ៌បៃតងព័ន្ធជុំវិញទីនោះ មានស្រះទឹក ដូចអ្នកកំពុងនៅក្នុងសម័យបុរាណ។ នៅផ្ទះបង្អួច១០០ មានជាភេសជ្ជៈ កាហ្វេ អាហារផ្សេងៗ។ សម្រាប់អ្នកដែលចង់បន្ធូរអារម្មណ៍ជាមួយធម្មជាតិ និងទីតាំងបុរាណៗមិនបាច់ទៅណាឆ្ងាយឡើយ។ ឡឺទួល កាហ្វេ ( Lé Toul Café ) ស្ថិតនៅខណ្ឌព្រែកព្នៅ ចំណាយពេលប្រហែល ២០នាទីប៉ុណ្ណោះពីទីក្រុងភ្នំពេញ សាកសមបំផុតជាមួយអ្នកចូលចិត្តធម្មជាតិ និងរបស់បុរាណ។ លោកអ្នកអាចផ្តិតយករូបភាពទុកជាអនុស្សាវរីយ៍ ជាមួយមនុស្សដែលខ្លួនស្រឡាញ់ដោយអារម្មណ៍ស្រស់ស្រាយ។

៥. BORT Cafe & Eatery

ហាងកាហ្វេ BORT Cafe & Eatery មានទីតាំងនៅព្រែកឯង រាជធានីភ្នំពេញ ជាងហាងកាហ្វេត្រូវបានតុបតែងដោយជាលក្ខណៈបុរាណកាត់សម័យ។ មានបរិយាកាសស្ងប់ស្ងាត់ ផាសុកភាព បុគ្គលិករួសរាយរាក់ទាក់ សេវាកម្មល្អ សាកសមជាមួយអ្នកដែលចូលចិត្តចូលចិត្តភាពស្ងៀមស្ងាត់ និងស្រឡាញ់អ្វីដែលបុរាណ លាយសម័យ។ នៅទីនេះ មិនត្រឹមតែជាហាងកាហ្វេទេ ក៏មានលក់ម្ហូបអាហារពេលព្រឹក ថ្ងៃត្រង់ និងល្ងាចផងដែរ៕

អត្ថបទ៖ អុន ស្រីមាន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា១ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


