Connect with us

KPT+

ស្គាល់ពី​ការកំណត់អត្ថន័យ​ជីវិតក្នុងចំណោមក្រុម​អ្នកមាន​ពិតប្រាកដ​

បានផុស

នៅ

អ្នកមាន​លុយពិតប្រាកដ ពួកគេមាន​របៀបគិត ​របៀប​ធ្វើ និងរបៀប​ជឿ​ខុសពីអ្នកក្រ​។ ពួកគេ​ហ៊ាន​វិនិយោគ​តែមិនជឿលើការបន់ផ្សង ពួកគេហ៊ាន​ចុះចាញ់​តែមិនព្រម​អង្វករនរណា ហើយពួកគេ​ក៏ហ៊ាន​គោរពមនុស្ស​ទាំំងឡាយដែលនាំមកនូវប្រយោជន៍​ដល់ពួកគេ។

ខាងក្រោមនេះ ជា​ទម្លាប់ដែលក្រុមអ្នកមាន​លុយច្រើននិយមអនុវត្តដូចៗគ្នា៖

១ ពួកគេ​ចង​បណ្ដាញ​ជាមួយ​មនុស្ស​ជោគជ័យ​ផ្សេង​ទៀត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​មាន​ទ្រព្យសម្បត្តិ​យល់​ពី​សារៈសំខាន់នៃការរើសមនុស្ស​ល្អៗមានតម្លៃ​មក​នៅ​ជុំវិញ​ខ្លួន​ពួកគេ ​ហើយ​ពួកគេ​ចូលចិត្ត​ចំណាយ​ពេល​ជជែក ជាមួយ​មនុស្ស​ជោគជ័យ​ផ្សេង​ទៀត។ ពួកគេ​ផ្ដោត​លើ​ភាព​ជោគជ័យ​និង​ភាព​ទាក់ទាញ នៃ​គូសន្ទនា​ ដូច្នេះ​ប្រសិន​អ្នក​មិន​ទាន់​មាន​អ្វីមួយ​ជា​លទ្ធផល​កុំ​ទៅ​ក្បែរ​ពួកគេ​ល្អ​ជាង។

២ វិនិយោគ

អ្នកមានរកលុយបានបន្ថែមជានិច្ច។ ពួកគេដឹងថា ការវិនិយោគគឺជាគន្លឹះក្នុងការរស់នៅ ក៏ដូចជាបង្កើនហិរញ្ញវត្ថុដើម្បីជួយ​ឲ្យ​ខ្លួនរឹងរឹត​តែមានឡើង ខណៈអ្នកក្រ​ គិតរឿងពឹងពាក់​ឬ​សុំ​លាភពីអ្នកណាម្នាក់ ឬឈ្នះឆ្នោតតែ​​ម្តង​ក៏យកធ្វើមាន​បាន​មិនបាច់ប្រឹង។

៣ រៀន​ទិតៀន​ខ្លួនឯង

អ្នកមានទ្រព្យសម្បត្ដិចំណាយពេលវេលាក្នុងការគិតនិងផ្តោតអារម្មណ៍រាល់ថ្ងៃលើផែនការក៏ដូចបរាជ័យ​នាពេលកន្លងមក។ ពួកគេ​តែង ចំណាយពេល ៣០ នាទី (ឬច្រើនជាងនេះ) នៅក្នុងទីស្ងាត់ឆ្លុះបញ្ចាំងពីជីវិតនិងគោលដៅរបស់ពួកគេ គិតអំពី​សុខភាព​និង​ទំនាក់ទំនង​របស់​ពួកគេ​ពិចារណា​លើ​អាជីពនិងគោលដៅហិរញ្ញវត្ថុរបស់ពួកគេ និងវិភាគ​កន្លែង​ដែល​ពួកគេ​កំពុង​នៅ​និង​កន្លែង​ដែល​ពួកគេ​ចង់​ទៅ។

៤ អានសៀវភៅ​រើស​ណាស់

អ្នក​មាន​ទ្រព្យសម្បត្តិ​ច្រើន​តែ​ជា​អ្នកចូលចិត្តអាន​ ប៉ុន្តែ​គេ​រើស​អ្នកនិពន្ធ។ ពួកគេ​យល់ដឹង​ពីសារៈសំខាន់​នៃ​ការ​អប់រំ​ដោយ​ខ្លួនឯង​និង​ជំរុញ​ខ្លួនឯង​ឲ្យ​ក្លាយ​ជា​មនុស្ស​ប្រសើរ​ជាង​មុន​តាម​គ្រប់​មធ្យោបាយ។ តាមពិតប្រសិនបើអ្នកក្រឡេក​មើល​សៀវភៅ​ដែល​រៀប​ដោយ​គ្រែ​របស់​ពួកគេ​អ្នក​នឹង​ឃើញ​ចំណងជើងទាក់ទងនឹងការកែលម្អខ្លួនឯង។

ខណៈ​ដែល ៨៥ ភាគរយ​នៃ​អ្នក​មាន​នៅ​អាមេរិក​ទម្លាប់​ក្នុងការ អានសៀវភៅ​កែលំអ​ខ្លួនឯង​ចំនួន ២ ដងក្នុងមួយខែ ក៏មានតែ ១១ ភាគរយប៉ុណ្ណោះដែលអានសម្រាប់ការកម្សាន្ត បើ​ប្រៀបធៀប​នឹង​ប្រជាជន​ក្រីក្រ ៧៩ ភាគរយ​ដែល​អាន​រឿង​ខ្មោច​និ​ងស្នេហា៕

ប្រែសម្រួល សុភា

ប្រភព៖ entrepreneur

ចុចអាន៖ធ្លាប់​ចង់​ដឹង​ណាស់​ថា អ្វីខ្លះ​ទៅ ដែល​លុយ​ទិញ​មិន​បាន?

ចុចអាន៖រឿង ៧ យ៉ាង​ដែល​អ្នក​ជា​ឪពុក​គួរ​តែ​បង្រៀន​ទៅ​កាន់​កូនប្រុស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ក្រុម​ប្រដាប់អាវុធ​ក្នុង​រដ្ឋកា​រ៉ែ​ន​បាន​បាញ់​ទម្លាក់​ឧទ្ធម្ភាគចក្រ​យោធា​មី​យ៉ាន់​ម៉ា​ ​បណ្តាលឱ្យ​ស្លាប់​ឧត្តម​សេនីយ៍​ត្រី​ម្នាក់ និង​មន្ត្រី​យោធា​៤​នាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីតាលី រកឃើញថា កម្មវិធី ChatGPT កំពុងបំពានច្បាប់ការពារទិន្នន័យ

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា- WFP ចុះកិច្ចព្រមព្រៀងកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា ទំហំទឹកប្រាក់៦៣លានដុល្លារ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេច ពិន​ សែម ស្នើឱ្យគ្រប់ភាគីប្រើបណ្ដាញសង្គមជាប្រយោជន៍សាសនា និងសង្គមជាតិ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អាជ្ញាធរវៀតណាម និងហ្វីលីពីន ព្រមព្រៀងគ្នាបង្កើនកិច្ចសហប្រតិបត្តិការឆ្មាំឆ្នេរសមុទ្រ

Sokha Hotels

ព័ត៌មានពេញនិយម