Connect with us

KPT+

អាថ៌កំបាំងទាំង ៨ អ្នកមានពិតប្រាកដ​និយមធ្វើ​ ដើម្បីបង្កើនចំណូលទ្វេគុណ

បានផុស

នៅ

ខាង​ក្រោម​នេះ​ជា​រឿង ៨ យ៉ាង ​ដែល​អ្នក​មាន​ធ្វើ​​ ដើម្បី​បន្ត​ក្លាយ​ជា​អ្នក​មានកាន់តែលើសនេះទ្វេដង ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១ មាន​ផ្នត់​គំនិត​រីកចម្រើន​ផ្នែក​ហិរញ្ញវត្ថុ មនុស្សដែលមាន​ទ្រព្យសម្បត្តិ​ គឺ​មាន​ភាព​ច្នៃប្រឌិត​មិន​គួរ​ឲ្យ​ជឿ​ នៅ​ពេល​គិត​អំពី​អាជីវកម្ម និង​ស្វែងរក​វិធី​ផ្សេងៗ​ក្នុង​ការ​រកលុយ។ មនុស្ស​ជោគជ័យ​ធំ ញែក​ខ្លួនឯង​ដាច់​ពី​គេ ដោយសារ​ពួកគេ​បណ្ដុះ​ផ្នត់​គំនិត​កំណើន​ហិរញ្ញវត្ថុ ដែល​ផ្លាស់ប្ដូរ​របៀប​មើល​លុយ និង​ជួយ​អ្នក​ផ្ដោត​លើ​ការ​មើល​ឃើញ​ឱកាស​ចំណេញ។ ផ្នត់​គំនិត​នេះ​ជួយឲ្យ​អ្នក​ជោគជ័យ និង​អ្នក​មាន​ជឿ​ថា វានឹង​មាន​គម្រោង​ធំ​ជាង ​​ល្អ​ជាង​ ដើម្បី​ដំណើរការ ដើម្បីបង្កើតលុយ​កាន់​តែ​ច្រើន។

២ បណ្តាញ​ជាមួយ​មនុស្ស​ជោគជ័យ​ផ្សេងទៀត មនុស្ស​ដែល​មានទ្រព្យសម្បត្តិ យល់ពីសារៈសំខាន់​នៃការនៅជុំវិញជាមួយ​មនុស្ស​ជោគជ័យ​ផ្សេងទៀត។ ពួកគេ​ចំណាយ​ពេល​បង្កើត​បណ្តាញ​ជាមួយ​អ្នកដទៃ​ ដែល​មាន​ទ្រព្យសម្បត្តិ ប៉ុន្តែ​ក៏​មាន​កម្លាំងចិត្ត ទេពកោសល្យ ហើយ​សំខាន់​បំផុត​ គឺ​សក្ដានុពល​ ដើម្បី​ក្លាយ​ជា​អ្នក​ជោគជ័យ​ខ្លាំង។ អ្នកមាន​ចំណាយ​ពេល​ជា​រៀងរាល់​ខែ ដើម្បី​ស្គាល់​មនុស្ស​ដែល​មាន​គំនិត​ដូចគ្នា​ នៅ​ក្នុង​សន្និសីទ ព្រឹត្តិការណ៍ និង​ការ​ជួបជុំ ​ផឹក​កាហ្វេ ឬ​ភេសជ្ជៈ​ជាមួយ​នរណា​ម្នាក់​ ​គួរ​ឲ្យ​ចាប់អារម្មណ៍​សម្រាប់​គេ។ នេះ​ជា​ពេល​វេលា​ដែល​ត្រូវ​បាន​វិនិយោគ​ដោយ​ឈ្លាសវៃ ព្រោះ​វា​រក្សា​គំនិត​របស់​ពួកគេ​ ផ្ដោត​ទៅ​លើ​ភាព​ជោគជ័យ និង​ជួយ​ពួកគេ​ជួប​មនុស្ស​ថ្មី​ ​មាន​គំនិត​ថ្មីៗ និង​បំផុស​គំនិត។ ការ​ធ្វើ​បែបនេះ​ក៏​ជួយ​អ្នក​ដែល​មាន​ទ្រព្យសម្បត្តិ​ បំពេញ​បញ្ជី​ទំនាក់ទំនង ​ជាមួយ​នឹង​មនុស្ស​ដែល​ពាក់ព័ន្ធ និង​មាន​ឥទ្ធិពល ​អាច​ជួយ​ពួកគេ​បានក្នុងពេលណាមួយ។

៣ បង្កើត​លំហូរ​ប្រាក់​ចំណូល​ច្រើន អ្នកមានលុយកាន់តែច្រើន ​នឹង​កាន់​តែ​ងាយស្រួលរកលុយ​ ហើយ​វិធីងាយស្រួលនិងលឿន​ក្នុងការរកលុយបានច្រើន គឺការមានប្រភពចំណូល​ច្រើន។ វិធីនោះ អ្នកត្រូវតែ​មាន​លុយចូលមកឥតដាច់ ហើយអាច​ប្រើចំណូលលើស ដើម្បីវិនិយោគក្នុងលំហូរចំណូលថ្មី។ សរុបមក នេះ​ជា​វិធី​ចម្បង​ ដែល​អ្នក​មាន​ទ្រព្យ​ស្តុក​ស្ដម្ភ​គេ​ធ្វើ។

៤ ចៀសវាង​ការ​ចំណាយ​លើស បើ​អ្នក​មិន​មែន​ជា​អ្នក​មាន កុំ​ទិញ​រថយន្ត​ទំនើប ផ្ទះ​ធំ និង​សំលៀកបំពាក់​ថ្លៃៗ រហូតភ្លេចខ្លួន។ មិន​ថា​​រក​បាន​ប្រាក់​ប៉ុន្មាន​ទេ អ្នក​នឹង​ក្រ​ជានិច្ច​ ប្រសិន​បើ​​ចំណាយ​ច្រើន​ជាង​​រក​បាន។ អ្នក​មាន​ទទួល​ស្គាល់​ថា​​ចំណាយ​តិច ប្រាក់​កាន់​តែ​ច្រើន ​ដើម្បី​បង្កើន​ទ្រព្យ​សម្បត្តិ​របស់​ពួកគេ។ អ្នក​មាន​ មាន​ទំនោរ​សន្សំ​សំចៃ ហើយ​ពួក​គេ​ប្រាកដ​ថា ​ពួក​គេ​មិន​ចំណាយ​លើសថ្លៃ​ដើម។

៥ វិនិយោគរកចំណូលបន្ថែម ការវិនិយោគ​ដ៏ឆ្លាតវៃ ​នឹងផ្តល់​ឲ្យ​អ្នក​នូវ​ផល​ចំណេញ​ដែល​មាន​សុខភាព​ល្អ ខណៈ​ចង់​វិនិយោគ​ម្ដង​ហើយ​ម្ដង​ទៀត ​ពេល​ណា​ក៏​បាន។

៦ ទទួលយកហានិភ័យដែលបានគណនា អ្នកមានមិនលេងល្បែង​ លើ​ការ​សម្រេចចិត្ត​ហិរញ្ញវត្ថុ​ធំៗ​ទេ។ ពួកគេ​ធ្វើអ្វី​អាច​ធ្វើបាន ដើម្បី​កាត់បន្ថយ​ហានិភ័យ។ ពួកគេ​ធ្វើការ​ស្រាវជ្រាវ និង​ការ​វិភាគ​ ហើយ​កំណត់​ជម្រើស​ណាមួយ​ដែល​សមស្រប​បំផុត​ នឹង​តម្រូវការ​ហិរញ្ញវត្ថុ និង​បំណង​ប្រាថ្នា​អាជីវកម្ម។ ពួកគេ​ក៏​ថ្លឹង​ថ្លែង​ពី​​គុណសម្បត្តិ និង​គុណវិបត្តិ បន្ទាប់មក​ទទួល​យក​ហានិភ័យ​ដែល​បាន​គណនា។ ពួកគេ​ធ្វើការ​សម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​ ដោយ​សួរ​ខ្លួនឯង​ថា “តើ​នេះ​នឹង​នាំ​ឲ្យ​ខ្ញុំ​ខិត​ទៅ​ជិត​គោលដៅ​របស់​ខ្ញុំ​ទេ?” ពួកគេ​ចៀសវាង​ហានិភ័យ​ដែល​មិន​គួរ​ឲ្យ​ជឿ ដែល​មិន​ផ្ដល់​ផលប្រយោជន៍ ។

៧ ចំណាយពេលដើម្បីឆ្លុះបញ្ចាំងពីខ្លួនឯង មហាសេដ្ឋី​​ជា​ច្រើន​ចំណាយ​ពេល​ផ្ដោត​លើ​ការ​គិត​ជា​រៀង​រាល់​ថ្ងៃ។ ការចំណាយពេល ៣០ នាទី ឬ​ច្រើន​ជាង​នេះ នៅ​ ក្នុង​កន្លែង​ស្ងប់ស្ងាត់​ផ្ដល់​ឲ្យ​ពួកគេ​នូវ​ពេលវេលា​ដើម្បី​ឆ្លុះបញ្ចាំង​ពី​ជីវិត និង​គោលដៅ ជាពិសេស​គិត​អំពី​សុខភាព និង​ទំនាក់ទំនង​ ហើយ​ពិចារណា​លើ​គោលដៅ​ អាជីព និង​ហិរញ្ញវត្ថុ​របស់​ពួកគេ និង​វិភាគ​ថា​ តើ​ពួកគេ​កំពុង​នៅ​ ឯណា និង​កន្លែង​ដែល​ពួកគេ​ចង់​ទៅ ។

៨ មិនដែលចូលនិវត្តន៍ទាំងស្រុងទេ អ្នកមាន​ពិត​ប្រាកដ មានលុយគ្រប់គ្រាន់​ ដើម្បីមិនធ្វើការមួយថ្ងៃទៀត ​ក្នុងជីវិតរបស់ពួកគេ ប៉ុន្តែភាគច្រើន​នៃពួកគេ ​នៅ តែបន្តធ្វើការយ៉ាង​ហោចណាស់​ដល់​កម្រិត​ខ្លះ ជារឿយៗលើសពី ៧០ ឆ្នាំ។ នោះ​មិនមានន័យថា ពួកគេធ្វើការច្រើនថ្ងៃនៅការិយាល័យនោះទេ។ ប៉ុន្តែ​អ្នក​មានជាច្រើន​ មិនដែលចូលនិវត្តន៍ទាំងស្រុងនោះទេ។ នេះមិនមែនដោយសារតែពួកគេ មិនអាចមានលទ្ធភាព​នោះទេ ប៉ុន្តែដោយសារតែពួកគេរីករាយនឹងអ្វីដែលពួកគេធ្វើ។

មនុស្សជាច្រើន គឺជាសហគ្រិនដែលមានបេះដូង ហើយបំណងប្រាថ្នាចង់ដំណើរការ និងពង្រីកអាជីវកម្មមិនដែលចាកចេញពីពួកគេឡើយ។ ស្ថេរភាពនៃការងារ និងអារម្មណ៍នៃគោលបំណង និងការបំពេញដែលវាផ្តល់​ឲ្យ​ គឺជាផ្នែកសំខាន់​នៃ​សុភមង្គល​រួម ។ ការងារផ្តល់​ឲ្យ​ពួកគេនូវអារម្មណ៍បន្ត​ភាពជោគជ័យ និងគោលបំណង​ ដែលមិន​មែន​ថា​ យក​លុយ​ចូលមកទាំងស្រុង​ទេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ចង់ក្លាយជាអ្នកមាន មកអានក្បួននៃការកសាងទ្រព្យសម្បត្តិ ពីមហាសេដ្ឋី

ចុចអាន៖កំពូលមហាសេដ្ឋី ១០ រូប មានប្រាក់វាល់លាន តែប្រើជីវិតរស់នៅសាមញ្ញខ្លាំង ស្ទើរមិនជឿ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម