KPT+
ទានក្រអូប ១០ ក្លិន ជាសំណព្វចិត្តបុគ្គលល្បីលំដាប់ពិភពលោក
បុគ្គលល្បីប្រាកដជាមានក្លិនក្រអូបជាប់កាយរាល់ពេលហើយ ចុះទម្រាំតែក្នុងផ្ទះដែលពួកគេនៅរាល់ថ្ងៃមានក្លិនល្អយ៉ាងណាទៅ ។ ខាងក្រោមនេះជាទានក្រអូបសំណព្វចិត្តបុគ្គលល្បីៗ ១០ ក្លិន ៖
១. ទាន Jo Malone Orange Blossom
ជាទានសំណព្វព្រះហឫទ័យព្រះនាង Kate Middleton ដល់ថ្នាក់ទ្រង់បញ្ជាគេឲ្យរើបចំដាក់ទានគ្រប់កន្លែងនៃកម្មវិធីរៀបអភិសេកឆ្នាំ ២០១១ ។

២. ទាន Diptyque Baies
សម្រាប់ព្រះនាង Meghan Markle វិញទ្រង់សព្វព្រះហឫទ័យជាមួយទាន Diptyque Baies ជាងគេ នេះជាក្លិននៃពិធីរៀបអភិសេករបស់ទ្រង់ជាមួយព្រះអង្គម្ចាស់ Harry ក្នុងឆ្នាំ ២០១៨ ។ ក្រៅពីព្រះនាង Meghan មានលោក LeBron James លោក John Mayer អ្នកស្រី Victoria Beckham និងកំពូលតារាចម្រៀង Beyonce ក៏ពេញចិត្តនឹងទានម៉ាកនេះដែរ ។

៣. ទាន Le Labo Santal 26
តារាចម្រៀង Jennifer Lopez, Taylor Swift និងតារាសម្ដែង Blake Lively ស្រលាញ់ក្លិន Santal 26 ណាស់ បើតាមប្រភពគួរឲ្យទុកចិត្តបានឲ្យដឹងថាផ្ទះ Taylor Swift ដុតទាននេះសឹងតែគ្រប់កន្លែង ។

៤. ទាន Byredo Tree House
ទាននេះក៏ជាសំណព្វចិត្តរបស់ Taylor Swift ដែរ នាងថែមទាំងច្រៀងពីវាក្នុងបទ “New Year’s Day” ទៀតផង ។

៥. ទាន Kai Skylight
ជាក្លិនដែលទទួលបានការគាំទ្រពី Oprah Winfrey, Sharon Stone, Naomi Watts, Anna Camp និង Tommy Lee។

៦. ទាន Tocca Cleopatra
Kate Moss, Cindy Crawford, Halle Berry និង Julianne Moore សុទ្ធតែជាប់ចិត្តនឹងក្លិនទាន Tocca Cleopatra ដូចគ្នា ។

៧. ទាន Archipelago Botanicals Black Forest
តារាចម្រៀង Rihanna ដែលគ្រប់គ្នាល្បីថានាងជាទេពធីតានៃក្លិនក្រអូបចូលចិត្តទាន Archipelago Botanicals Black Forest សូម្បីតែ Diamonds World Tour ឆ្នាំ ២០១៣ នាងតម្រូវឲ្យដុតវាគ្រប់កន្លែងផ្លាស់ខោអាវរបស់នាងតែម្ដង ។

៨. ទាន Lafco New York Beach House
តារាចម្រៀង Courtney Love បាននិយាយថា នាងស្រលាញ់ក្លិននេះខ្លាំងណាស់ ទោះបីវាមិនថ្លៃខ្លាំងក៏ដោយ ។

៩. ទាន Capri Blue Volcano
ជាទានដែលដុតនៅក្នុងផ្ទះ Nicky Hilton និង Lana Condor ជះក្លិនផ្លែឈើស្រស់ស្រាយធ្វើឲ្យអារម្មណ៍ល្អ កាត់បន្ថយស្ត្រេសមិនជិនណាយ ។

១០. ទាន Voluspa Mokara
Selena Gomez និយាយថា “ខ្ញុំចង់ដុតវារាល់រាត្រី ព្រោះវាធ្វើឲ្យខ្ញុំមានអារម្មណ៍ល្អ” នាងបន្តទៀតថា “ខ្ញុំដុតវាក្នុងបន្ទប់ព្យាណូ និងពេលខ្ញុំផាត់មុខជាដើម” ។

សម្រាប់អ្នកចង់សាកក្លិនទានទាំង ១០ អាចធ្វើការស្រាវជ្រាវនៅក្នុងគេហទំព័ររបស់ម៉ាកទានផ្ទាល់ដើម្បីរបស់ពិត ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ កំពូលទឹកអប់ ១០ ក្លិន ជាប្រេនរបស់តារាល្បីៗ ដែលលក់ដាច់បំផុត
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


