KPT+
កំពូលទឹកអប់ ១០ ក្លិន ជាប្រេនរបស់តារាល្បីៗ ដែលលក់ដាច់បំផុត
ក្រៅពីការងារសិល្បៈនិងសង្គម តារាល្បីៗ១០ដួងនេះមានធ្វើប្រេនទឹកអប់ផ្ទាល់ខ្លួនផងដែរ។ ទឹកអប់នីមួយៗជាទឹកអប់លក់ដាច់ និងទទួលបានការគាំទ្រពីសំណាក់អ្នកប្រើជាច្រើនរួមមាន៖
១០. Cloud របស់ Ariana Grande
ទឹកអប់រូបរាងពពកដ៏គួរស្រឡាញ់នេះមានក្លិនក្រអូបដិតងុំភាយខ្លាំងបានយូរ វាចេញក្នុងឆ្នាំ២០១៨ មកទល់បច្ចុប្បន្ន Ariana បញ្ចេញទឹកអប់សរុបលើស១០ក្លិនហើយ។

៩. Nude របស់ Rihanna
អ្នកដែលធ្លាប់នៅក្បែរ Rihanna សុទ្ធតែលាន់មាត់គ្រប់គ្នាថាគាត់មានក្លិនក្រអូបដូចឋានសួគ៌ ទើបធ្វើឲ្យគេទុកចិត្តម៉ាកទឹកអប់ដែលគាត់ផលិត។

៨. Glow របស់ Jennifer Lopez
វាមានក្លិនធម្មជាតិៗផ្កាៗមិនឈឺក្បាល ក្លិននេះក្រអូបសក្ដិសមជាម៉ាករបស់អ្នកស្រី Jennifer Lopez មែន។

៧. Curious របស់ Britney Spears
ក្រៅពីជាតារាក្នុងឧស្សាហកម្មតន្ត្រី Britney Spears ក៏ជាសហគ្រិនម្នាក់ផងដែរ។ ម៉ាកទឹកអប់របស់នាង ‘Curious’ មានឈ្មោះពិសេសថែមទាំងមានក្លិនក្រអូបទៀតផងគឺជាការលាយបញ្ចូលគ្នានៃវ៉ានីឡា ផ្កាម្លិះ និង musk ដែលធ្វើឱ្យវាល្អឥតខ្ចោះសម្រាប់បាញ់ប្រចាំថ្ងៃ។

៦. Fame របស់ Lady Gaga
គាត់ដាក់ឈ្មោះទឹកអប់នេះតាម Album ឆ្នាំ២០១២ ដែលជាសំណព្វចិត្តរបស់គាត់។ ទឹកអប់ Fame មានក្លិនទឹកឃ្មុំ និង apricot លាយជាមួយក្លិនរបស់វ៉ានីឡា និង musk។

៥. Lovely របស់ Sarah Jessica Parker
ឈ្មោះដូចទឹកអប់មនុស្សស្រី ប៉ុន្តែចំណុចពិសេសត្រង់ថាបាញ់បានទាំងបុរសនិងនារី។

៤. Killer Queen របស់ Katy Perry
វាមានក្លិនសូកូឡា ផ្លែប៊ឺរីខ្លះ ផ្កាម្លិះ sambac, patchouli និង praline ។

៣. KKW X Kris របស់ Kim Kardashian
ដបស្អាតទាក់ទាញដូចម្ចាស់បេះដាក់ និយាយពីក្លិនវិញបែប woody-amber ផ្លែឈើ និងផ្កា។

២. Wonderstruck របស់ Taylor Swift
រាល់ទឹកអប់ដែលគាត់ចេញលក់សុទ្ធតែមានក្លិនស្រាល ក្មេង និងស្រស់ស្រាយ ជាពិសេសតម្លៃល្អៗទៀត។

១. Fairy Dust របស់ Paris Hilton
គេពណ៌នាពីទឹកអប់នេះបានថាមានក្លិនដូចអ្វីដែលទេពអប្សរប្រើ។

ទឹកអប់តារាល្បីៗខាងលើនេះមិនត្រឹមតែក្រអូបជាប់ល្អទេ ថែមទាំងមានតម្លៃសមរម្យដើម្បីឲ្យអ្នកគាំទ្រអាចទិញគ្រប់ៗគ្នា៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖ ប្រមូលយីហោទឹកអប់ថ្លៃកប់ពពកទាំង ១០ លើលោក
ចុចអាន៖ គ្រឿងសម្អាង និងទឹកអប់មានអាយុកាលផុតកំណត់ ប្រើមិនប្រយ័ត្នអាចមានគ្រោះថ្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


