KPT+
អ្នកវិទ្យាសាស្ត្រចែករំលែកការស្លាប់ពោរពេញដោយភាពឈឺចាប់បំផុត
មនុស្សស្លាប់មិនអាចងើបមកប្រាប់ពីបទពិសោធន៍ដោយផ្ទាល់បានទេ ទើបអ្នកវិទ្យាសាស្ត្រជាអ្នកជួយស្រាវជ្រាវពីបញ្ហាខ្លះៗដើម្បីបកស្រាយចម្ងល់ដល់មនុស្សលោក ។ ខាងក្រោមនេះជារបៀបស្លាប់ដ៏ឈឺចាប់បំផុតទាំង ៥ ៖
១. លង់ទឹក
ការឈ្លក់ទឹកធ្វើឲ្យទឹកចូលសួតបង្កការឈឺចាប់ខ្លាំងបើបូកផ្សំជាមួយភាពភ័យខ្លាច ប៉ុន្តែនឹងស្លាប់ទៅដោយស្រួលបន្ទាប់ពីអស់អុកស៊ីសែនក្នុងរាងកាយ ។

២. ចាក់ថ្នាំសម្លាប់
វិធីចាក់ថ្នាំដំបូងឡើយមាន ៣ ដំណាក់កាលដើម្បីបន្ថយការឈឺចាប់មុនពេលគាំងបេះដូង ក្រោយមករដ្ឋមួយចំនួនបន្សល់ទុកតែការចាក់ថ្នាំម្ដងប៉ុណ្ណោះគឺ ប៉ូតាស្យូមក្លរួ ដូច្នេះអ្នកទោសនឹងទទួលបានការឈឺចាប់ពេញទំហឹងតែម្ដង ។

៣. ឆក់
ចរន្តអគ្គិសនីដែលឆ្លងកាត់រាងកាយធ្វើឱ្យសាច់ដុំរឹបបណ្តាលឱ្យបាក់ឆ្អឹង ហើយជាលិកាហើមយ៉ាងឈឺចាប់ ស្បែកប្រែជាក្រហមមានស្នាមប្រេះ លើសពីនេះគ្រាប់ភ្នែកអាចលៀនចេញទៀតផង ។

៤. ងើបពីទឹកជ្រៅភ្លាមៗ
នៅក្នុងទឹកជ្រៅតម្រូវឲ្យអ្នកជ្រមុជទឹកដកដង្ហើមពីឧស្ម័នដែលផ្ទុកម៉ូលេគុលអុកស៊ីសែននិងអាសូតច្រើនជាងធម្មតា លុះគាត់ងើបពីទឹកភ្លាមអាសូតដែលប្រើមិនអស់អាចបំផ្លាញជាលិកានិងសាច់ដុំរហូតដល់ស្លាប់ ។

៥. ឆេះ
ជនរងគ្រោះឈ្លក់ផ្សែងនឹងដកដង្ហើមទាំងខ្យល់ក្ដៅ ចំណែកឯស្បែកវិញរលាករួចប្រែពណ៌ខ្មៅដល់ថ្នាក់ប្រេះដូចរបកស្បែក ។

យ៉ាងណាមិញ គ្មាននរណាម្នាក់អាចមើលឃើញពីសេចក្ដីស្លាប់បានទេមានតែប្រុងប្រយ័ត្ន និងចេះស្រលាញ់សុខភាពប៉ុណ្ណោះដែលអាចទៅរួច ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ មកដឹងពីមូលហេតុប្លែកៗ នៃការស្លាប់ ១០ ករណី កើតឡើងក្នុងទិដ្ឋភាពពិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


