KPT+
មនុស្សប្រុសភាគច្រើនចង់បានទំនាក់ទំនងជាប់លាប់មួយនៅវ័យប៉ុន្មាន?
នៅក្នុងបេះដូងបុរសម្នាក់ៗ គេមិនចង់បានស្នេហាជាប់លាប់ (រៀបការ) ឆាប់ពេកទេ តែប្រសិនបើជួបមនុស្សត្រូវចិត្ត គេដូរគំនិតនេះភ្លាម ហើយខាងស្រីឱ្យធ្វើអីគេធ្វើហ្នឹង រួមទំាងការប្រគល់ផ្កាស្លាផងដែរ។ ចុះតើគុណសម្បត្ដិរបស់ស្ត្រីបែបណាទៅ ទើបអាចធ្វើឱ្យមនុស្សប្រុសដែលនៅក្បែរនាង ស្រាប់តែដូរចិត្តព្រមបោះបង់សេរីភាពចោលបាន?
១ ភាពធូរស្រាល

វាជាការលំបាកសម្រាប់មនុស្សប្រុស ក្នុងការកសាងទំនាក់ទំនងយូរអង្វែងជាមួយនរណាម្នាក់ ដែលរារាំងបិទសិទ្ធិ និងធ្វើឱ្យគេរស់នៅក្នុងសភាពតឹងតែងថប់បារម្ភ។ មនុស្សប្រុសចូលចិត្តសេរីភាពនិងមិនសូវពូកែរកលេសគេចកុងវែងឆ្ងាយដូច្នេះប្រសិនមនុស្សស្រីចិត្តទូលាយ ងាយនឹងធ្វើឱ្យគេគិតអំពីអនាគតជាមួយនាង។
២ ការប្រជែង

មនុស្សប្រុសជាកូនក្មេង ក្នុងរឿងដណ្តើម។ គេចូលចិត្តទាមទារមកជាកម្មសិទ្ធិ នូវមនុស្សស្រីណាម្នាក់ ដែលជាចំណុចស៊ីបនៃបុរសផ្សេងទៀតដែរ។ ត្រូវប្រាកដថា គេពិតជាត្រូវរ៉ូវនឹងយើង ចំណែកឯរៀបការដើម្បីគេយកយើងទៅបង្អួតអ្នកផ្សេង ជារឿងមិនធានាសុភមង្គលទាល់តែសោះ។
៣ សមភាព

ប្រសិនបើមនុស្សស្រីចាត់ទុកខ្លួនមានជាង ឡូយជាង ស្អាតជាង អស្ចារ្យជាង នាងនឹងបានមនុស្សប្រុសប្រភេទបញ្ញើក្អែកតែប៉ុណ្ណោះ ចំណែកបុរសភាគច្រើន គេគិតកិត្តិយសសំខាន់ជាង។ គេនៅតែត្រូវការសមភាព ក្នុងទំនាក់ទំនង មិនឱ្យអ្នកណាមកមើលស្រាលគេឡើយ ទោះគេស្រលាញ់នាងកម្រិតណាក្តី។ ឥឡូវនេះស្ត្រី ចង់ត្រូវបានគេមើលឃើញថា ស្មើនឹងបុរស នេះជារឿងល្អ ប៉ុន្តែ នារីដែលកាន់តែឆ្លាត នាងមិនចាំបាច់ប្រកួតប្រជែងជាមួយបុរសដើម្បីភាពលេចធ្លោក្នុងទំនាក់ទំនងទេ ព្រោះនាងកាន់តែដាក់ខ្លួន គេកាន់តែតាមបម្រើទៅវិញ។
៤ ការយល់ដឹងទើបទទួលបានសុភមង្គល

ដំបូងយើងស្រលាញ់មនុស្សក្មេង ស្អាត។ តែពេលរៀបការ យើងចង់រស់នៅជាមួយមនុស្សដែលមានភាពចាស់ទុំ និងយល់ដឹងអំពីសិល្បៈនៃការរួមរស់ជាមួយគ្នា។ មនុស្សស្រីខ្លះអាចជាសង្សារ តែនាងមើលយ៉ាងណាក៏មិនសមថាត្រៀមលក្ខណៈគ្រប់គ្រាន់ក្នុងការមានទារកឬក្លាយជាម្តាយឡើយ។ នេះជាចំណុចដែលនាំឱ្យមនុស្សស្រីសម្បូរស្នេហ៍ជាច្រើន រងទឹកភ្នែក។
៥ អារម្មណ៍ពិសេស

អារម្មណ៍នេះ ផ្តោតលើបុគ្គល ដែលយកចិត្តទុកដាក់លើគេ លើគ្រួសារសាច់ញាតិគេនិងចុះសម្រុងជាមួយសហគមន៍គេ។ អារម្មណ៍ដែលជឿថា នាងនឹងអត់ទោស នាងនឹងយោគយល់ នាងនឹងមានចិត្តធ្ងន់។ អារម្មណ៍ដែលថានាងមិនកុហក នាងមិនក្បត់និងគាំទ្រខ្លួន។ នេះជាអារម្មណ៍ពិសេសដែលកើតមានតែរវាងមនុស្សដែលមាននិស្ស័យជាគូនឹងគ្នាទើបយល់អំពីវាបាន៕
អត្ថបទ៖ Mr Tomorrow
ចុចអាន៖ ពិចារណា៖ ពេលដឹងថា ប្ដីឬប្រពន្ធមិនស្មោះត្រង់ គួរទ្រាំនៅបន្តទៀតដែរ?
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


