KPT+
អ្នកសិក្សាថា ភេទមិនមែនមានតែបីទេ តែមានដល់ ១១ ឯណោះ
យោងតាមវេជ្ជបណ្ឌិត Brandon Robinson ជំនួយការសាស្ត្រាចារ្យសិក្សាផ្នែកយេនឌ័រនិងផ្លូវភេទនៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ាបានឲ្យដឹងថា អត្តសញ្ញាណនៃភេទមិនមែនមានតែពីរឬបីដូចដែលយើងធ្លាប់ដឹងឡើយ។ លោកមានប្រសាសន៍ថា អត្តសញ្ញាណនៃភេទបានបែងចែកតាំងជាច្រើនចាប់តាំងពីចុងទសវត្សឆ្នាំ ១៨០០ មកម្ល៉េះ
ខាងក្រោមនេះជាភេទទាំង ១១ ដែលលោកវេជ្ជបណ្ឌិត Brandon Robinson បានលើកឡើង៖
១/ Lesbian

ប្រភេទមនុស្សស្រីស្រឡាញ់ស្រី និងមានចំណង់ផ្លូវភេទចំពោះតែស្រីៗប៉ុណ្ណោះ។
២/ Bisexual
ប្រភេទមនុស្សស្រី ស្រឡាញ់ស្រី ប៉ុន្តែមានចំណង់ផ្លូវភេទជាមួយស្រីក៏បាន ជាមួយប្រុសក៏បាន។
៣/ Pansexual

ជាប្រភេទមនុស្សស្រីដែលមានចំណង់ផ្លូវភេទបានគ្រប់ប្រភេទទាំងអស់រួមជាមួយមនុស្សប្រុស មនុស្សស្រី ចំពោះក្រុមស្រីស្រឡាញ់ស្រី និងចំពោះក្រុមប្រុសស្រឡាញ់ប្រុស។
៤/ Gay

ប្រភេទប្រុសស្រឡាញ់ប្រុស និងមានចំណង់ផ្លូវភេទតែចំពោះប្រុសៗប៉ុណ្ណោះ។
៥/ Asexual
ប្រភេទមនុស្សគ្មានចំណង់ផ្លូវភេទ ឬមិនចង់រួមភេទឡើយ ឬបើមានចំណង់ដែរ តែមានជាមួយតែខ្លួនឯងប៉ុណ្ណោះ។
៦/ Allosexual
ប្រភេទមនុស្សប្រុសដែលមានចំណង់ផ្លូវភេទជាមួយគ្រប់ភេទទាំងអស់។
៧/ Heterosexual
ប្រភេទមនុស្សប្រុសមានចំណង់ផ្លូវភេទជាមួយមនុស្សស្រី និងប្រភេទមនុស្សស្រីមានចំណង់ផ្លូវភេទជាមួយមនុស្សប្រុស។
៨/ Homosexual
សំដៅដល់ក្រុម ស្រីស្រឡាញ់ស្រី និងក្រុមប្រុសស្រឡាញ់ប្រុស។
៩/ Monosexual
ប្រភេទមនុស្សប្រុសមានចំណង់ផ្លូវភេទជាមួយពួកស្រីស្រឡាញ់ស្រី និងប្រភេទមនុស្សស្រីដែលមានចំណង់ផ្លូវភេទជាមួយពួកប្រុសស្រឡាញ់ប្រុស។

១០/ Polysexual
ប្រភេទមនុស្សប្រុសឬមនុស្សស្រីដែលអាចមានចំណង់ផ្លូវភេទជាមួយក្រុមណាក៏បាន។
១១/ Queer
ប្រភេទក្រុមនុស្សដែលប្រឆាំងនឹងភេទកំណើតរបស់ខ្លួន៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Business Insider
ចុចអាន៖មនុស្សស្រីមានសញ្ញាប៉ុន្មាននេះ ប្រុសៗគួរពិចារណារើសផ្លូវដើរផ្សេងគ្នាវិញ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


