KPT+
ស្ត្រីនឹងអាយុខ្លី ប្រសិនរៀបការជាមួយបុរសក្មេងជាង ១០ឆ្នាំ
អាថ៌កំបាំងនៃជីវិតយូរអង្វែងរបស់ស្ត្រីគឺរៀបការជាមួយមនុស្សប្រុសដែលមានអាយុស្របាលគ្នា។ នេះបើតាមការអះអាងរបស់អ្នកស្រាវជ្រាវអាល្លឺម៉ង់បានលើកឡើង។
ជាទូទៅជីវិតអាពាហ៍ពិពាហ៍ រមែងធ្វើឱ្យមនុស្សរស់បានកាន់តែយូរ ប៉ុន្តែគម្លាតវ័យខ្លាំងពេករវាងប្តីប្រពន្ធអាចជះឥទ្ធិពលអាក្រក់ដល់អាយុរបស់បុរសនិងស្ត្រីដូចគ្នាដែរ។

ការសិក្សាថ្មីរកឃើញថា អាពាហ៍ពិពាហ៍ជាមួយបុរសវ័យចំណាស់ធ្វើឱ្យស្ត្រីអាយុខ្លី ប៉ុន្តែបើរៀបការប្តីក្មេង នោះកាន់តែកាត់បន្ថយអាយុទ្វេរឡើង។
ការរកឃើញនេះបានដកស្រង់ចេញពីកំណត់ត្រាវេជ្ជសាស្រ្តស្តីពីជីវិតប្តីប្រពន្ធរបស់ដាណឺម៉ាកចំនួន ២ លាននាក់ ដែលក្នុងនោះសរសេរថា ស្ត្រីគ្រប់រូបគួរតែរៀបការជាមួយបុរសដែលមានអាយុស្របាលនឹងនាង នោះទើបជាការប្រសើរ។
កំណត់ត្រាសុខភាពដដែលបន្ថែមថា ពីកាលអតីតបុរសរស់នៅបានយូរ ប្រសិនបើពួកគេមានប្រពន្ធក្មេងជាង ដូច្នេះក្រុមអ្នកស្រាវជ្រាវបានឆ្លុះបញ្ចាំងរឿងនេះជាមួយស្ត្រី ប៉ុន្តែលទ្ធផលផ្ទុយស្រឡះ ដោយសារស្ត្រីនឹងឆាប់ស្លាប់ ប្រសិនបើនាងបានគ្នាជាមួយប្ដីអាយុតិចជាង។

ចំណែកការសិក្សាមួយរបស់វេជ្ជបណ្ឌិត Sven Drefahl នៅវិទ្យាស្ថានស្រាវជ្រាវ Max Planck Institute for Demographic Research ទីក្រុង Rosktock ក្នុងប្រទេសអាល្លឺម៉ង់បង្ហាញថា គម្លាតអាយុរវាងស្ត្រីនិងស្វាមីកាន់តែរួញខ្លី មិនថានាងរៀបការជាមួយបុរសចាស់ឬក្មេងជាងក៏ដោយ។

មួយវិញទៀត របាយការណ៍របស់វេជ្ជបណ្ឌិត Drefahl នៅក្នុងទិនានុប្បវត្តិ Demography សរសេរថា បុរសដែលអាយុលើសប្រពន្ធពី ៧ ទៅ ៩ ឆ្នាំ មានអត្រាមរណភាពទាបជាងបុរសទូទៅ ១១% ។ ទោះយ៉ាងណាស្ត្រីដែលអាយុលើសប្តីពី ៧ ទៅ ៩ ឆ្នាំ មានអត្រាមរណភាពខ្ពស់ជាង ២០% បើធៀបនឹងស្ត្រីអាយុដូចនាង។
ក្រុមអ្នកស្រាវជ្រាវធ្លាប់គិតថា ដៃគូជីវិតនឹងមានសុខភាពល្អក៏ដូចជារស់នៅយូរៗមកពីពួកគេរើសគូស្វាមីភរិយាដែលក្មេងជាងខ្លួន។ ប៉ុន្តែក្រោយពីការស្រាវជ្រាវ ប្តីឬប្រពន្ធវ័យក្មេងជាងខ្លួនពេក បែរជាមានឥទ្ធិពលលើផ្លូវចិត្តបណ្ដាលឲ្យដៃគូកាន់តែចាស់ទៅវិញ។

ទោះយ៉ាងណា វេជ្ជបណ្ឌិត Drefahl មានប្រសាសន៍ថា មូលហេតុដែលស្ត្រីរៀបការនឹងបុរសអាយុក្រោមខ្លួននាំឲ្យអាយុខ្លី ឬចាស់លឿន មិនមែនជាដើមចមសុទ្ធសាធនោះទេ វាអាចមកពីបញ្ហាផ្សេងរួមមាន មិនសូវទទួលបានការថែទាំ ផ្ដាច់ទំនាក់ទំនងជាមួយមិត្តជិតស្និទ្ធ ព្រមទាំងជួបភាពតានតឹងច្រើន៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ The Guardian
ចុចអាន៖ មនុស្សស្រី៨៨%ចំណាយពេលស្វែងរកបុរសអ្នកមាន ជាជាងខំឲ្យមានខ្លួនឯង
ចុចអាន៖ ជឿដែរទេថា អ៊ីស្រាអ៊ែល ជាប្រទេសអ្នកមានដល់ថ្នាក់នេះ?
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


