KPT+
មនុស្សស្រី៨៨%ចំណាយពេលស្វែងរកបុរសអ្នកមាន ជាជាងខំឲ្យមានខ្លួនឯង
ការសិក្សាមួយនៅកូរ៉េខាងត្បូងបានបង្ហាញថា ការជ្រើសរើសរៀបការជាមួយមនុស្សដែលមានសមភាពចំណេះដឹងនិង ទ្រព្យរវាងគ្នា ប្រសើរជាងរៀបការជាមួយអ្នកមាន ខណៈគេរកឃើញថាមនុស្សស្រី៨៨.៣៤ភាគរយ បានសារភាពស្តាយក្រោយ ដែលធ្លាប់បណ្តោយជីវិតអាជីពខ្លួនឲ្យហួសអស់ ដោយសារតែរត់តាមចាប់ប្រុសអ្នកមាន។
រៀបការជាមួយមនុស្សមានឋានៈប្រដំស្មើគ្នា គឺប្រសើរជាងចិញ្ចឹមចិត្តចង់រៀបការជាមួយអ្នកមានឋានៈជាងព្រោះទីមួយមិនងាយបានសម្រេចបំណង បានហើយងាយលែងលះវិញ ទំនាក់ទំនងកាន់តែធ្លាក់ចុះមិនដូចកាលពីចាប់ផ្តើម។

អ្នកដែលនៅតែស្ថិតស្ថេរក្នុងទំនាក់ទំនងជាគូជីវិតភាគច្រើនបានលើដៃគូដែលម្នាក់ៗស្មើភាពគ្នានៅក្នុងសមិទ្ធិផលជីវិតមិនថាលុយឬចំណេះជំនាញ។
អ្នកដែលមានកម្រិតសមិទ្ធិផលប្រហាក់ប្រហែល នឹងមានអាយុប្រដំគ្នា មានប្រាក់ចំណូលបទពិសោធន៍ប្រហាក់ប្រហែលងាយគោរពសិទ្ធិគ្នា និងមានការនិយាយគ្នាត្រូវគ្រប់របត់នៃជីវិតជាងដែលភាគីម្ខាងចំណុះឲ្យម្ខាងៗ។
ក្នុងចំណោមហេតុផលជាច្រើនដែលធ្វើឲ្យមនុស្សបែកបាក់ ការខ្វះការគោរពអាចជាហេតុផលលេខលំដាប់លេខមួយ១ព្រោះម្ខាងអាងលុយ ម្ខាងអាងសម្រស់។ល។ អមដោយការអាក់អន់ចិត្តដែលជាចំណុចលេខ ២ ។
ចំណង់ចំណូលចិត្តរាងកាយគ្រាន់តែជាភ្លើងដែលឆេះមួយឆាប ចំណងចិត្តទើបយូរអង្វែង។
ក្នុងនាមជាមនុស្សម្នាក់ ដែលចង់ក្លាយជាអ្នកមាន ធំឡើងមកភ្លាម នារីជាច្រើនរំពៃគិតរៀបការជាមួយអ្នកមាន ហើយចង់ទាក់ទាញសង្គមឲ្យងាកមកកោតសរសើរខ្លួនអស់មួយជីវិត ដូចច្នេះបានជាភាពយន្តស្នេហាណា ដែលមានតួប្រុសជា ទេវបុត្រ រមែងមានគេមើលច្រើន ដូចជា Crazy Rich Asian និង Fifty shades of gray ។ល។
គុណវិបត្តិ គឺពួកគេកម្របានរៀបការដោយសារ តែពួកគេចំណាយជីវិតលើរឿងនោះខ្លាំងពេក ភ្លេចអំពីរបៀបបង្កើ់តតម្លៃពិតរបស់ខ្លួន។
បុរសអ្នកមានឱកាសកាន់តែច្រើនក្នុងការឈានទៅមុខ។ សម្រាប់អ្នកដែលមានមោទនភាពនិងការលើកទឹកចិត្តខ្លួនឯងដើម្បីធ្វើអ្វីមួយដោយខ្លួនឯង គេទុកមនុស្សស្រីរត់តាមស្រមោលគេជារឿងលេងសើច។

មនុស្សស្រីណាដែលចំណាយពេលគេចសាលា ទៅជប់លៀងនិងដើរលេងស្វែងរកបុរសប្រភេទខាងលើ ភាគច្រើនមានជីវិតរញ៉េរញ៉ៃដោយសារការខកចិត្តជានិច្ចជាកាលឬមានស្វាមីច្រើន។
តាមទស្សនៈវិវត្តចុងក្រោយនៃសម្រង់មតិនោះ អ្នកឆ្លើយសំណួរភាគច្រើន បានចាត់ទុកថា ការប៉ុនប៉ងរៀបការជាមួយប្រុសឬស្រីដែលអ្នកមានជាងខ្លួន គឺកើតមានដោយការភ្លើតភ្លើនមួយគ្រា ហើយបើនៅតែអូសបន្លាយយូរទៀត ព្រោះមនុស្សនោះខ្លួនឯងមិនចេះថ្លឹងថ្លែងពិចារណា។
ប្រែសម្រួល៖ ស្រស់
ចុចអាន៖មនុស្សប្រុសច្រណែនខ្លាំងជាងមនុស្សស្រីក្នុងវិស័យការងារ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១៩ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


