KPT+
សុខភាពផ្លូវចិត្ភរបស់បុរសងាយប៉ះពាល់ខ្លាំង ទោះបីជាមិនសូវបង្ហាញចេញ
នៅពេលគិតពីផ្លូវចិត្ត ការព្រួយបារម្ភនៃភាពទន់ជ្រាយ យើងភាគច្រើនតែងមានទំនោរគិតទៅលើស្ត្រីភេទមុនគេ។ តាមពិតទៅ បុរសក៏ទទួលរងពីភាពអសន្តិសុខផ្នែកផ្លូវចិត្ត ខ្លាំងដូចស្ត្រី រួមទាំងបញ្ហាមួយចំនួនគឺស្រដៀងគ្នាខ្លាំងណាស់។
ទោះយ៉ាងណាក៏ដោយ បញ្ហាទាំងនេះ បុរសភាគច្រើនមិនដែលបង្ហាញរោគសញ្ញា ឲ្យអ្នកណាបានឃើញថាគេទន់ជ្រាយឡើយ។
ភាពព្រួយបារម្ភនិងអារម្មណ៍ទន់ជ្រាយខ្លាំង ផ្នែកអារម្មណ៍របស់បុរស គឺជារឿងដូចខាងក្រោម៖
១. ជាមេគ្រួសារដែលត្រូវរ៉ាប់រងរហូត

បុរសមានលក្ខខណ្ឌសង្គមដើម្បីទទួលយកតួនាទី ជាអ្នកផ្ដល់ឱ្យក្នុងទំនាក់ទំនងសំខាន់អ្វីមួយ ដូចជាអាចមើលថែរក្សាដៃគូនិងគ្រួសារ ហើយរក្សាពួកគេឱ្យមានសុវត្ថិភាព។ ជាពិសេសបុរសត្រូវទទួលខុសត្រូវផ្នែកបន្ទុក ផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំងថែមទៀតផង។
សូម្បីតែនៅក្នុងពិភពលោកសព្វថ្ងៃនេះ គ្រួសារដែលមានប្រាក់ចំណូលទ្វេក៏ដោយ ក៏ខាងបុរសនៅតែមានអារម្មណ៍ថា ក្លាយជាអ្នកផ្ដល់ និងជាអ្នកការពារដ៏សំខាន់ដដែល។
នេះគឺជាហេតុផលមួយក្នុងចំណោមហេតុផល ផ្សេងទៀត ដែលង្នកបាត់បង់ការងារ ឬជួបភាពតានតឹងផ្នែកហិរញ្ញវត្ថុ អាចបណ្ដាលឱ្យធ្លាក់ទឹកចិត្ត ចំពោះបុរសជាច្រើន។
២. ផ្នែកផ្លូវភេទ

សមត្ថភាពក្នុងការ “ផ្គាប់ចិត្តស្ត្រី” គឺជាប្រភពនៃការព្រួយបារម្ភរបស់បុរសជាច្រើនដូចគ្នា។ នេះគឺជាបញ្ហាធំ ព្រោះការពេញចិត្តខាងផ្លូវភេទ គឺជារឿងផ្ទាល់ខ្លួន ហើយប្រសិនបើមានបញ្ហាផ្លូវភេទ មនុស្សប្រុសជាច្រើន ពិបាកនឹងនិយាយចេញមកណាស់។
បញ្ហាទាក់ទងនឹងផ្លូវភេទ ដែលមិនបានយកចិត្តទុកដាក់ អាចបណ្ដាលឱ្យបុរសមានអារម្មណ៍ថា មិនល្អគ្រប់គ្រាន់និងខ្មាសអៀនចំពោះដៃគូ។
៣. ភាពខ្លាំងនិងរូបរាងកាយចុះខ្សោយ

បុរសក៏ដូចជាស្ត្រីទូទៅ គេក៏ចេះមានអារម្មណ៍ច្រណែននឹងបុរសវ័យក្មេងមួយចំនួន ដែលក្មេងសង្ហាជាង។ នេះក៏ជាបញ្ហាធំមួយសម្រាប់បុរសមិនតិចនោះទេ។
បុរសភាគច្រើន ព្រួយបារម្ភអំពីរូបរាងរបស់ពួកគេ ដូចជាស្ត្រី តាមរបៀបដូចគ្នាដែលស្ត្រីវាស់ខ្លួនឯងប្រឆាំងនឹងស្ត្រីដទៃទៀត ចំណែកខាងបុរស វាស់ខ្លួនឯងប្រឆាំងនឹងបុរសដទៃទៀតដែរ។
៤. ប្រៀបធៀបខ្លួនឯងទៅអតីតដៃគូឬភរិយា

បុរសភាគច្រើនក៏ចូលចិត្តប្រៀបធៀបខ្លួនឯង ទៅនឹងអតីតដៃគូរបស់មិត្តស្រី ឬប្រពន្ធរបស់គាត់។ ខាងបុរសគឺជាផ្នែករឹងមាំ ដូច្នេះគេមិនងាយបង្ហាញអារម្មណ៍ទន់ជ្រាយទៅកាន់នរណាម្នាក់ ឱ្យបានដឹងឡើយ។ ជាពិសេសដៃគូឬភរិយារបស់គេ។
នេះក៏ជាសញ្ញាមួយនៃផ្នែកផ្លូវចិត្តនិងការព្រួយបារម្ភរបស់បុរស ដែលមិនហ៊ានបង្ហើបប្រាប់ដៃគូ។ យូរៗទៅ គេក្លាយជាមនុស្សទន់ជ្រាយ និងមានអារម្មណ៍អសន្តិសុខផ្លូវចិត្ត រហូតឈានទៅរកការធ្វើរឿងមិនល្អណាមួយក្នុងជីវិត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ មនុស្សប្រុសភាគច្រើនចង់បានទំនាក់ទំនងជាប់លាប់មួយនៅវ័យប៉ុន្មាន?
ចុចអាន៖ សញ្ញាដែលបង្ហាញថាអ្នកគ្មានថ្ងៃបានបេះដូងនាង ទោះប្រឹងយ៉ាងណាក្តី

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ