ការភ័ន្តច្រឡំយូរពេកក្នុងសេចក្តីស្នេហាច្រើនតែបង្កបញ្ហាធំ ហើយពេលដែលមនុស្សស្រីរក្សាចរិតគួរសម ឬមិនដាច់ចិត្តនឹងដាច់អហង្ការបដិសេធ ធ្វើឱ្យបុរសៗ បែរជាបន្តយល់ខុសរឹតតែធ្ងន់ព្រោះរូបភាពបោកបញ្ឆោតក្នុងខួរក្បាលនាយ។
នារីភាគច្រើនមិនចង់លេងដៃធ្ងន់ទេ នាងតែងខិតខំរកវិធីសាស្រ្តគួរឱ្យចាប់អារម្មណ៍ជាច្រើនផ្តល់សញ្ញាថានាងមិនមានស្នេហាជាមួយយើង សង្ឃឹមថាជាសារមួយច្បាស់លាស់ ដោយមិនចាំបាច់ឈឺចាប់ឬខឹងគ្នា។
ពិបាកពិតមែនក្នុងការប្រាប់ថាស្នេហាយើងកំពុងធ្វើឱ្យនាងទើសទ័ល។ លើសពីនេះយើងទាំងអស់គ្នាងាយនឹងមានក្តីសង្ឃឹមនៅពេលយើងឃើញក្រាស់បន្តនិយាយល្អធ្វើល្អ។
ចូរដឹងខ្លួនឡើងប្រសិនបើមានសញ្ញាទាំងអស់នេះ៖
១ នាងរវល់
នាងមានជីវិតរវល់មិនទទួលទូរស័ព្ទរបស់យើង ហើយបើទោះបីជានាងធ្វើក៏ដោយ ក៏នាងមានអ្វីដែលឆ្លើយតបខ្លីៗ និងផ្លូវការ។ គ្មាននារីណាមានភាពមមាញឹកដល់ភ្លេចសង្សាទេ លើកលែងនាងមិនស្រលាញ់។
២ នាងលុបចោលផែនការជួបម្តងហើយម្តងទៀត
ប្រសិនបើនាងយល់ព្រមតាមកាលបរិច្ឆេទ ប៉ុន្តែដោយសារតែនាងអាណិត តែមិនមានឆន្ទៈក្នុងការវិនិយោគពេលវេលាច្រើនលើអ្នក នាងពិតជាភាពរអាក់រអួលរាល់ការណាត់ ហើយមិនរលូនទេ។
៣ ហៅយើងស្និទ្ធរបៀបជាមិត្ត
ប្រសិនបើហៅយើងតាមរបៀបមិត្តល្អ ហៅគ្នានោះ មិនច្រលំទេ នាងពិតជាមិនបានជ្រើសរើសយកយើងទុកក្នុងបេះដូងប្រាកដមែន។ បើនាងនិយាយថា មិនទាន់ត្រៀមខ្លួន ហើយកុំឱ្យអ្នកខំអីមានន័យថា នាងមិនស្រលាញ់មែន។
៤ នាងនិយាយរឿងស្នេហានាងនឹងគេផ្សេង
១០០ភាគរយអ្នកគ្មានអ្វីពិសេសបែបជាគូស្នេហ៍ក្នុងចិត្តនាងទេ។ សម្រាប់មនុស្សស្រីដែលកំពុងមានស្នេាហា ប្រសិនបើនាងចូលចិត្តអ្នកពិតមែន នាងនឹងបើកចំហរ នាងនឹងរកលេសមកជិតស្និទ្ធហើយនាងនឹងចំណាយពេលភាគច្រើនរបស់នាងជាមួយយើង។
ប្រសិនបើនាងរក្សាចម្ងាយ និយាយគ្នាខ្លីៗ មិនសូវទៅជួប ឬទៅក្នុងនាមមិត្ត រវាងអ្នកទាំងពីរប្រហែលជាប្រឈមមុខនឹងសញ្ញាថា នាងមិនចង់ឬមិនដែលសូម្បីតែអៀនប្រៀនអ្វីនឹងយើង សូម្បីយើងប្រឹងទៅជិតឬចាកចេញឆ្ងាយ។
៥ មិនខ្វល់
នៅពេលមនុស្សស្រីមិនចាប់អារម្មណ៍បេះដូងនាងត្រូវបានគេបិទមិនថាអ្នកសង្ហាយ៉ាងណា ញ៉ែស្អិតយ៉ាងណា ព្រោះនាងនឹងមិនចែករំលែកកន្លែងផ្ទាល់ខ្លួនណាមួយទេជាមួយយើងដាច់ខាត ។ នាងក៏នឹងកម្រសួរនាំអ្វីពីយើង ព្រងើយ ឬអាចពេលខ្លះឆ្មើងឆ្មៃនឹងចែករំលែកសូម្បីការសប្បាយ សោកសៅឬធុញទ្រាន់។
ដើម្បីធ្វើឱ្យបុរសម្នាក់មានអារម្មណ៍ល្អដដែលនៅពេលត្រូវបដិសេធស្រីៗពិតជាលំបាកខ្លួនឯងច្រើនណាស់ក្នុងការគេចចេញតែមិនធ្វើឱ្យនាយឈឺពេក។ នាងគ្រាន់តែចង់ឱ្យខាងប្រុសយល់បានដោយខ្លួនឯងមិនចាំបាច់នាងនិយាយទេ៕
ប្រែសម្រួល៖ ហាណា
ចុចអាន៖ ទស្សនៈអំពី សង្សារនិងអាពាហ៍ពិពាហ៍ ឬការរួមរស់មុនរៀបការ
ចុចអាន៖ ឧត្តមភរិយា ដែលបុរសទាំងឡាយគេងស្រមៃប៉ុនប៉ង