KPT+
យុទ្ធសាស្ត្រហិរញ្ញវត្ថុដែលបណ្តាម្ចាស់អាជីវកម្មថ្មីថ្មោង គួរអាន!
និយាយជាដដែលៗ សហគ្រិនមួយចំនួនមិនបានដឹងច្រើនអំពីផ្នែកហិរញ្ញវត្ថុនៃការបើកអាជីវកម្ម រួមទាំងការគ្រប់គ្រងហានិភ័យផ្សេងៗឡើយ។ ការចាប់ផ្ដើមអាជីវកម្មដូចកំពុងតែប្រឈមមុខនឹងផ្លូវដ៏ចោតគ្រោះថ្នាក់មួយ ដើម្បីការរស់រានមានជីវិត។
ដូច្នេះហើយ ទើបក្រុមប្រឹក្សាហិរញ្ញវត្ថុ បានរួមគ្នាចែករំលែកនូវយុទ្ធសាស្ត្រមួយចំនួន សម្រាប់ម្ចាស់អាជីវកម្មយកមកអនុវត្ត៖
១. ធានាថាយើងកំពុងធ្វើប្រតិបត្តិការជាមួយរចនាសម្ព័ន្ធត្រឹមត្រូវ
នេះជារឿងចាំបាច់ក្នុងអាជីវកម្មដែលត្រូវមានរចនាសម្ពន្ធអាជីវកម្មត្រឹមត្រូវ ដើម្បីការពារខ្លួនឯងនិងអាជីវកម្ម។ រចនាសម្ព័ន្ធត្រឹមត្រូវ ក៏ធ្វើឲ្យគ្រឹះហិរញ្ញវត្ថុនិងច្បាប់រឹងមាំដែរ។
២. ពិនិត្យឡើងវិញឲ្យទៀងទាត់នូវហិរញ្ញវត្ថុ
ត្រូវពិនិត្យឡើងវិញនិងបកស្រាយរបាយការណ៍ហិរញ្ញវត្ថុដែលអាចជឿជាក់បាន រួមទាំងតួលេខសូចនាករ ប្រតិបត្តិការសំខាន់ៗឲ្យបានញឹកញាប់បំផុត តាមដែលអាចធ្វើទៅបាន។ កុំធ្វេសប្រហែស បើមិនចង់ខាតបង់ទៅថ្ងៃក្រោយ។
៣. កសាងក្រុមអ្នកប្រឹក្សាយោបល់
បង្កើតក្រុមអ្នកប្រឹក្សាយោបល់ក្នុងអាជីវកម្ម គឺជារឿងមួយដែលសហគ្រិនគ្រប់គ្នាតែងតែអនុវត្តវិធីនេះ។ ពួកគេនឹងជួយម្ចាស់អាជីវកម្មឲ្យផ្លាស់ប្ដូរការគិតគូរ ពីកម្រិតទាបនិងចំណូលចំណាយប្រចាំខែ ធៀបនឹងការចំណាយទៅរកការព្យាករណ៍ប្រាក់ចំណូលនាពេលអនាគត។
៤. រៀនពីរបៀបគ្រប់គ្រងសាច់ប្រាក់
ភាពចាំបាច់ដើម្បីទទួលបានជោគជ័យនៅដើមដំបូង គឺសមត្ថភាពក្នុងការគ្រប់គ្រងសាច់ប្រាក់។ ការគ្រប់គ្រងដើមទុននិងទម្រង់ស្មុគស្មាញ ច្រើនកើតឡើងនៅក្នុងអង្គភាពធំៗ កម្រត្រូវបានឆ្លុះបញ្ចាំងនៅក្នុងសហគ្រាសដែលគ្រប់គ្រងដោយម្ចាស់ដើមនិងសហគ្រាសដំណាក់កាលដំបូង។
សមត្ថភាពរបស់សហគ្រិនក្នុងការមើលជម្រើសនៃការព្យាករណ៍ ទាក់ទងនឹងប្រាក់ចំណូលពីគណនេយ្យ (ការខាតបង់) គឺមានសារៈសំខាន់បំផុត។
៥. អប់រំខ្លួនឯងអំពីកាតឥណទាន
លំហូរសាច់ប្រាក់វិជ្ជមានធ្វើឲ្យក្រុមហ៊ុនមិនសូវមានវិបត្តិហិរញ្ញវត្ថុ។ ប៉ុន្តែអាជីវកម្មភាគច្រើនតែងប្រឈមមុខនឹងការចំណាយលើសពីប្រាក់ចំណូលរបស់ពួកគេ (កាតឥណទាន)។ មិនមែនរាល់ឥណទានទាំងអស់គឺស្មើគ្នានោះទេ ដូច្នេះម្ចាស់សហគ្រិនភាគច្រើនត្រូវចាប់ផ្ដើមអប់រំខ្លួនឯងអំពីឥណទានជាប្រញាប់។ ដំបូន្មានដ៏ល្អគឺធ្វើការស្រាវជ្រាវស្វែងយល់ពីជម្រើសល្អៗ មុនពេលដែលត្រូវការឥណទាន។
៦. បែងចែកហិរញ្ញវត្ថុផ្ទាល់ខ្លួននិងអាជីវកម្ម
អ្វីដែលល្អបំផុតដែលម្ចាស់អាជីវកម្មអាចធ្វើបាន ដើម្បីកាត់បន្ថយហានិភ័យហិរញ្ញវត្ថុសម្រាប់អាជីវកម្ម គឺរក្សាហិរញ្ញវត្ថុអាជីវកម្មដាច់ដោយឡែកពីហិរញ្ញវត្ថុផ្ទាល់ខ្លួន។
នេះមានន័យថា បង្កើតគណនីធនាគារដាច់ដោយឡែក និងទទួលបានហិរញ្ញប្បទាន (ឧទាហរណ៍កាតឥណទានប្រាក់កម្ចី។ ល។ ) ដែលត្រូវបានប្រើបានតែអាជីវកម្មតែប៉ុណ្ណោះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖forbes
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ



