ព័ត៌មានអន្ដរជាតិ
ស៊ុយអែតទើបចូលណាតូទិញសម្ភារៈយោធាពីអាមេរិកតម្លៃ៩៣០លានដុល្លារ
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានសម្រេចអនុម័តលក់សម្ភារៈយោធាទៅឱ្យរដ្ឋាភិបាលស៊ុយអែត មានទាំងប្រព័ន្ធរ៉ុក្កែត កាំភ្លើងធំចល័តខ្ពស់ M១៤២ និងឧបករណ៍ពាក់ព័ន្ធនឹងយោធាមានតម្លៃសរុបជាង៩៣០លានដុល្លារ។
យោងតាមគេហទំព័រផ្លូវការរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ រដ្ឋាភិបាលស៊ុយអែតបានស្នើទិញប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័តខ្ពស់M១៤២ (HIMARS) ចំនួន២០គ្រឿង និងសម្ភារៈយោធាផ្សេងទៀតចំនួន១៦២គ្រឿង រួមទាំងប្រព័ន្ធទិន្នន័យយុទ្ធសាស្ត្រកាំភ្លើងធំអន្តរជាតិចំនួន ២៤គ្រឿងផងដែរ។

សរុបទាំងអស់ឧបករណ៍យោធាមានទាំងតូច-ធំ ចំនួន២០០គ្រឿងជាង។
ក្រៅពីសម្ភារៈការពារជាតិក៏មានឧបករណ៍ទទួលប្រព័ន្ធកំណត់ទីតាំងសកលកម្រិតខ្ពស់សម្រាប់ការពារជាតិ […] ជំនួយបច្ចេកទេស និងធាតុផ្សំពាក់ព័ន្ធផ្សេងទៀតនៃការគាំទ្រលើវិស័យយោធា។
គួរបញ្ជាក់ថាការលក់នេះត្រូវបានស្នើឡើងនឹងគាំទ្រដល់គោលនយោបាយការបរទេស និងគោលបំណងសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក តាមរយៈការកែលម្អសន្តិសុខរបស់សម្ព័ន្ធមិត្តណាតូ ដែលជាកម្លាំងសម្រាប់ស្ថិរភាពនយោបាយ និងវឌ្ឍនភាពសេដ្ឋកិច្ចនៅអឺរ៉ុប។
ជាពិសេសវានឹងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពរបស់ប្រទេសស៊ុយអែតក្នុងការទប់ទល់នឹងការគំរាមកំហែងបច្ចុប្បន្ន អនាគត និងបង្កើនសមត្ថភាពប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក និងកងកម្លាំងសម្ព័ន្ធមិត្តផ្សេងទៀត។
មិនតែប៉ុណ្ណោះវាក៏នឹងបង្កើនសមត្ថភាពកាំភ្លើងធំ និងកាំភ្លើងធំចម្ងាយមធ្យមរបស់ប្រទេសស៊ុយអែតផងដែរ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


