Connect with us

KPT+

ក្រោយ​វ័យ៤០ឆ្នាំ ការដើរដួលគ្រោះថ្នាក់ខ្លាំង ចូរធ្វើរឿងទាំងនេះភ្លាមៗ

បានផុស

នៅ

ការភ្លាត់ដួលជៀសមិនរួចទេ ចូរត្រៀមនូវចំណេះ​បឋមសំខាន់ៗទាំងនេះ។ ចំណាយ​ពេល​វាយតម្លៃ​ស្ថានភាព​ភ្លាម​នៅ​ពេល​ដួល កុំ​ស្ទុះស្ទា​ក្រោក កុំ​តក្កមា អាច​សំងំ​ចំណាយ​ពេល​ពីរបីនាទី​ដើម្បី​ទទួល​អារម្មណ៍​ថា តើ​ឈឺចាប់​ពីការរងរបួសកន្លែងណាខ្លះ។

អ្វី​ដែល​ត្រូវ​ធ្វើ​បន្ទាប់មក​ទៀត​គឺ​អាស្រ័យលើអាចក្រោកឡើងមកបានដោយគ្មានជំនួយដែរទេ។ បន្ទាប់មក​ទៀត ធ្វើរឿងទាំងនេះ៖

ពិនិត្យ​មើល​ការ​រង​របួស

ចំណាយពេល​ពីរបីនាទី​ដើម្បី​ពិនិត្យរាងកាយរបស់ សម្គាល់​ចំពោះការឈឺចាប់ឬរបួសណាមួយ

ព្យាយាម​ក្រោក​ប្រសិន​ទៅរួច

ប្រសិនបើ​អាចក្រោក ហើយ​ត្រូវការជំនួយ សូមអំពាវនាវរកនិងរក្សាភាពស្ងប់ ចាប់​ធ្វើ​ចលនា​ឲ្យ​បាន​ល្អ​បំផុត​នៅ​ពេល​រង់ចាំអ្នកផ្សេងមកដល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើក្រោកឡើង​ខ្លួនឯងមិនបាន

ប្រសិន​បើ​ឈឺចាប់​និង​ក្រោក​មិនបាន អាច​សាកល្បង៖

រមៀល​ទៅ​ចំហៀង​ ហើយជំរុញ​ខ្លួន​អ្នកផ្អែកទៅទីតាំងអង្គុយមួយចំហៀង ដាក់ដៃ​និង​ជង្គង់​បត់​ចលនាចុះឡើង​ឲ្យ​ឈាម​រត់លូន​ទៅ​រកគ្រឿងសង្ហារិមដែលរឹងមាំដែលអាចទ្រទ្រង់ ច្រត់ក្រោកឈរបានដូចជាកៅអី ឬ​សាឡុងរឹង
លុត​ជង្គង់​ចំហៀងទៅនឹង​កៅអី​ឬ​សាឡុង បន្ទាប់មក​រុញ​ជើង​មួយ​សន្ធឹង​ឆ្ពោះ​ទៅមុខ​ឲ្យ​រាបស្មើ​នៅ​លើ​ឥដ្ឋ។ ជង្គង់គួរតែស្ថិតនៅលើឥដ្ឋ។

ដាក់ដៃទាំងពីរ​ដាក់មកលើកៅអីឬ​សាឡុង

លើក​និង​បង្វិល​ខ្លួន​ដោយ​ប្រើដៃរុញ និងជើងឈឬបន្តិចម្តង​រហូតដល់បាតជើងស្មើនៅលើឥដ្ឋ ហើយ​អង្គុយ​មកលើកៅអីឬសាឡុងដោយសុវត្ថិភាព។ អង្គុយពីរបីនាទីសិន អាចបិទភ្នែកបន្តិច មុនពេលព្យាយាមធ្វើអ្វីផ្សេងទៀត ហើយ​ពិនិត្យ​មើល​ម្ដង​ទៀត​ចំពោះការរងរបួស។

ករណីបោកទង្គិចធ្ងន់

ប្រសិនបើមានបញ្ហា​សាច់ដុំខ្សោយឬឈឺសន្លាក់ និងឈឺក្នុងជើង ការដួលអាចមានបញ្ហាធំមិនអាចធ្វើតាមការណែនាំខាងលើទាំងនោះបានទេ។ ក្នុងករណីនេះរកជំនួយភ្លាមកុំបង្អង់ ។

ត្រូវ​ចាំថាបេះដូងនិងសសៃឈាម​យើងដំណើរការ​មិនប្រក្រតីទេក្រោយពេលដួលភ្លាម ការតាំង​អារម្មណ៍​​ឲ្យ​គ្រប់យ៉ាងធម្មតាមកវិញជា​រឿង​បន្ទាន់ជាងគេ៕

ប្រែសម្រួល៖សុភា

ប្រភព៖ ludwig

ចុចអាន៖នៅក្មេងមានមិត្តល្អច្រើន ជួយកាត់បន្ថយជំងឺភ្លេចភ្លាំងពេលដល់​វ័យចំណាស់

ចុចអាន៖ព្រហ្ម​លិខិត​ចង់ឱ្យ​ខ្ញុំ​ដួល មាន​វិធី​ដើម្បី​ក្រោក​ឡើងវិញ​អត់​?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១១ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម