KPT+
ម្ចាស់ស្នាដៃនិពន្ធសៀវភៅ«សម្ដេចពុកសន្តិភាព» និងបទចម្រៀង«ស្នាដៃសម្ដេចតេជោ» ដង្ហោយសុំក្តីអាណិតពី សម្ដេចតេជោ
អ្នកនាង ចន្ទ សិរីរដ្ឋ អតីតសិស្សពូកែទូទាំងប្រទេសផ្នែកអក្សរសាស្ត្រខ្មែរ និងត្រូវបានគេស្គាល់ថា ជាអ្នកនិពន្ធកម្រងបទចម្រៀងស្នាដៃសម្ដេចតេជោ និងសៀវភៅ«សម្តេចពុកសន្តិភាព» បានដង្ហោយសុំក្តីអាណិតពី សម្តេចតេជោ ហ៊ុន សែន ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍រងរបួសធ្ងន់ កាលពីថ្មីៗ នេះ។

អ្នកនាង ចន្ទ សិរីរដ្ឋ បានបញ្ជាក់ប្រាប់ឲ្យដឹងថា អ្នកនាងបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីរាត្រីថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៤ ត្រង់ចំណុចផ្លូវ ៦០ ម៉ែត្រ ក្រោយពេលចេញពីបំពេញការងារ ដោយខណៈនោះក៏ត្រូវបានបញ្ជូនទៅព្យាបាល និងសង្គ្រោះបន្ទាន់ នៅមន្ទីរមិត្តភាពកម្ពុជា-ចិន ព្រះពេទ្យកុសុមៈ(មន្ទីរពេទ្យលោកសង្ឃ)។

យ៉ាងណាដោយសារតែកត្តាជីវភាពលំបាក ត្រូវទទួលបន្ទុកចិញ្ចឹមកូនស្រីតូច និងប្តីមានបញ្ហាសុខភាពផងនោះ អ្នកនិពន្ធចម្រៀងស្នាដៃសម្តេចតេជោ ចន្ទ សិរីរដ្ឋ កន្លងមក បានប្រឹងប្រែងធ្វើការតែម្នាក់ឯងដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។

អ្នកនាង ចន្ទ សិរីរដ្ឋ បានលើកឡើងថា អ្នកនាងមិនមានផ្ទះសម្បែងនៅទេ ដោយបច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ទើបខំប្រឹងទាំងថ្ងៃយប់ដើម្បីសន្សំប្រាក់ទិញផ្ទះតូចល្មមនៅជាមួយនឹងកូនតូច និងគ្រួសារ។ ក្រោយពីអ្នកនាងបានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះហើយ ទើបបណ្ដាលឲ្យខ្លួនត្រូវប៉ះទង្គិចជាមួយផ្នែកខាងក្នុង នៃរាងកាយមួយចំនួនយ៉ាងដំណំ។

ជាមួយគ្នានេះ អ្នកនាង ចន្ទ សិរីរដ្ឋ ដែលជាអ្នកនិពន្ធស្នាដៃចម្រៀងសម្តេចតេជោ និងសៀវភៅ«សម្តេចពុកសន្តិភាព» ក៏បានលើកដៃសូមគោរពសំពះសុំក្តីសន្ដោសក្តីអាណិតពី សម្តេចតេជោ ហ៊ុន សែន មេត្តាជួយដល់ជីវិតអ្នកនាងកំពុងជួបការលំបាក និងរងគ្រោះពីគ្រោះថ្នាក់ចរាចរណ៍កាលពីថ្មីៗកន្លងទៅ៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


