KPT+
ចង់លក់អនឡាញជោគជ័យត្រូវចេះប៉ុន្មានយ៉ាងនេះចាំបាច់
ការលក់អនឡាញមិនមែនជាព្យុះភ្លៀងរយៈពេលខ្លីទេ តែជាអាជីវកម្មវែងឆ្ងាយនៃពិភពលោកសម័យកាលឌីជីថល។
តែក៏មានមិនតិចទេដែលចាប់ផ្ដើមហើយ ក៏ដួលទៅវិញ ដោយសារ មិនស្គាល់ភាពសំខាន់នៃមុខរបរនេះ គឺ ទំនុកចិត្តនិង សុចរិតភាព។
វិធីសាស្ត្ជេរបញ្ចោរ និងទាក់ទាញតាមទង្វើឱ្យអំណោយ ឬមធ្យោបាយបំភាន់ផ្សេងៗទៀត ជាការបើកទីផ្សាររយៈពេលខ្លីដែលក្រោយមក មិនអាចស្ថិតស្ថេរបានយូរព្រោះពុំមែនជាធម្មជាតិពិតនៃអាជីវកម្មNature of Business។
អាជីវកម្មNature of Business មានផលិតផលល្អ មានដំណើរការទៀងទាត់ មានសេវាកម្មត្រឹមត្រូវមិនបោកប្រាស់ គឺជាសកម្មភាពដែលត្រូវបានអនុវត្តម្តងហើយម្តងទៀតសំលៀងមិនឈប់ និងជួយង្កើតប្រាក់ចំណេញ លក់ដាច់បានច្រើនឈរជើងបានយូរ មានការគាំទ្រពីអតិថិជនពីគ្រប់ទិសទីកកើតជាប្រេនពិតៗមួយទៅឱ្យកូនចៅជំនាន់ក្រោយ។
១ មិនកុហកអ្នកទិញ
អ្នកលក់ណាក៏ដូចគ្នា រមែងចង់បានចំណូលខ្ពស់ ប៉ុន្តែមិនមែនដោយសារតែចង់បានចំណូលច្រើនមិនចាប់អារម្មណ៍នឹងអ្នកទិញនោះទេ។ ជាអ្នកលក់អនឡាញម្នាក់ មិនមែនគិតតែរឿងលុយមួយមុខនោះឡើយ ពោលគួរតែធ្វើជាអ្នកដោះស្រាយបញ្ហាឲ្យភ្ញៀវ ទើបជាគន្លឹះសំខាន់។
២ ស្គាល់ផលិតផលខ្លួនច្បាស់
រឿងមួយដែលអ្នកលក់អនឡាញត្រូវតែធ្វើនោះ គឺចេះយកចិត្តទុកដាក់ជាមួយភ្ញៀវ ពេលដែលពួកគេឆាតមកសួរនាំផលិតផល។ មិនគួរណាបង្ហាញអារម្មណ៍ធុញទ្រាន់នោះទេ ទោះបីជាពួកគេមិនទិញក៏ដោយ គឺត្រូវប្រាប់អត្ថប្រយោជន៍ផលិតផលនីមួយៗឲ្យអតិថិជនយល់ ហើយត្រូវចាំថា ទោះបីជាថ្ងៃនេះ គេមិនទិញ ក៏ថ្ងៃក្រោយគេអាចមកទិញដែរ។
៣ បណ្តាញជាមួយអតិថិជនមិនមែនអ្នកលក់បន្តទេ
ការយកចិត្តទុកដាក់ជាមួយភ្ញៀវជាចំណុចមួយអាចចងចិត្តពួកគេយ៉ាងមានប្រសិទ្ធភាព ព្រោះកាលណាអ្នកលក់ល្អជាមួយពួកគេ នោះអតិថិជនប្រាកដជាមករកម្តងទៀតជាមិនខាន ហើយបើភ្ញៀវមករកច្រើនកាលណាចំណូលយើងក៏ច្រើនតាមនឹងដែរ។
ដើម្បីឲ្យមានភ្ញៀវគាំទ្រខ្លាំងក្នុងវិស័យអនឡាញរបស់ខ្លួន គ្រាន់តែចេះយកចិត្តទុកដាក់ជាមួយអតិថិជនគ្រប់ពេល ក៏ជោគជ័យ ៥០% បាត់ទៅហើយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ EF
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ