អាជីព
វិធីធ្វើឱ្យអតិថិជនចាប់អារម្មណ៍តាំងពីការជជែកឬជួបប្រជុំដំបូង
ចំណាប់អារម្មណ៍ដំបូង អាចមានសារៈសំខាន់បំផុត ជាពិសេសនៅពេលជួបអតិថិជនយើងចង់ឱ្យគេក្លាយជាម៉ូយប្រចាំ។ ដើម្បីទទួលបានលទ្ធផលនេះ រឿងដែលបណ្តាអ្នកកំពុងធ្វើការនៅផ្នែក Front desk ត្រូវដឹងមុនដំបូងបង្អស់នោះគឺថា មនុស្សមានទំនោរចាប់អារម្មណ៍លើយើងដោយផ្អែកលើសកម្មភាព មិនមែនសម្តីចេញតាមមាត់តែមួយមុខឡើយ ។
ដូច្នេះគន្លឹះមានប្រយោជន៍មួយចំនួនខាងក្រោមនឹងជួយផ្សាភ្ជាប់កិច្ចព្រមព្រៀងខាងអារម្មណ៍និងបង្កើតទំនាក់ទំនងអតិថិជនបានល្អ៖

រៀបរយនិងទាន់ពេលវេលា
អតិថិជនមករកយើងពីព្រោះពួកគេត្រូវការជំនួយសេវាឬផលិតផល។ ពួកគេច្រើនតែត្រូវបានណែនាំមកតាមរយៈមិត្តភក្តិឬតាមរយៈបណ្តាញសង្គម ហើយគេមកព្រោះជឿជាក់ថា យើងអាចបំពេញតម្រូវការគេបាន។ ដូច្នេះវិធីល្អបំផុតមួយ ដើម្បីបង្ហាញពីតម្លៃនិងវិសាលភាពនៃសេវាកម្មរបស់យើងចំពោះអតិថិជន គឺត្រូវរៀបចំខ្លួនរួចរាល់ជាមុន។ ស្វែងយល់តាំងតែពីការកក់ និងហៅទូរស័ព្ទលើកដំបូងឬការអ៊ីមែលមកសួរ បន្ទាប់មកធ្វើឱ្យប្រាកដថាយើងរួចរាល់ កុំឱ្យគេមកដល់ហើយរង់ចាំ។
គួរតែធ្វើការស្រាវជ្រាវខ្លះៗអំពីប្រវត្តិរូបសង្ខេបរបស់អតិថិជនជាមុន ស្វែងយល់ឱ្យបានច្រើនតាមដែលអាចធ្វើបានអំពីកន្លែងដែលពួកគេធ្វើការអ្វីដែលពួកគេកំពុងស្វែងរកត្រៀមខ្លួនដើម្បីឆ្លើយសំណួរដែលពួកគេអាចនឹងមានផងដែរ។
ជាការចាំបាច់ ដែលអ្នកត្រូវមកប្រជុំទាន់ពេល។ កុំនិយាយថាចូលធ្វើការម៉ោង៨ ដូច្នេះបើគេមកម៉ោង ៧ កន្លះជាបញ្ហារបស់គេ។ ត្រូវបង្ហាញថាយើងយកការងារជាមួយនឹងអតិថិជនជាធំ និងអនុវត្តយ៉ាងម៉ត់ចត់។
រូបភាពការិយាល័យនិងខ្លួនយើងផ្ទាល់
សញ្ញាណសំខាន់នៃវិជ្ជាជីវៈ គឺអ្នកនៅជួរខាងមុខនេះហើយ។ Front desk ត្រូវតែជាការិយាល័យដែលបានរៀបចំស្អាត ដូចគ្នានឹងបុគ្គលិកទទួលអតិថិជនដែលស្អាតសមសួនដែរ។ យើងមិនចង់ឲ្យអតិថិជនដើរចូលទៅក្នុងការិយាល័យដែលពោពេញទៅដោយភាពរាយប៉ាយ ក្លិនអាហារពេលព្រឹក និងឯកសាររញ៉េរញ៉ៃឡើយ។

ការផ្តោតអារម្មណ៍
ក្នុងអំឡុងពេលប្រជុំ ចូរដាក់ឧបករណ៍ទូរសព្ទចល័តនៅស្ងៀមឬរំញ័រ ដូច្នេះផ្តោតអារម្មណ៍លើអតិថិជនដែលកំពុងនៅជាមួយព្រោះពួកគេចង់មានអារម្មណ៍ថា យើងកំពុងផ្តល់ការយកចិត្តទុកដាក់។ អ្នកទទួលភ្ញៀវឬផ្នែកអតិថិជន គួរតែស្លៀកពាក់វិជ្ជាជីវៈគ្រប់ពេល។ អតិថិជនដែលមកជួបយើង ក្នុងលើកដំបូងកំពុងថតចម្លងចងចាំគ្រប់យ៉ាងនៅទីកន្លែងដែលគេទើបតែមកដល់នេះ។ ដូច្នេះស្លៀកពាក់ដូចកាលដែលយើងមកសម្ភាសន៍ចង់បានការងារនិងប្រកាន់អាកប្បកិរិយាវិជ្ជមាន ញញឹមរាក់ទាក់ ហើយស្តាប់ដោយយកចិត្តទុកដាក់នៅពេលអតិថិជនកំពុងនិយាយ បើកចំហចំពោះការសាកសួរជជីក ហើយរួចរាល់ក្នុងការប្រឈមក្រោមសម្ពាធ។
ត្រូវច្បាស់អំពីព័ត៌មាន
ផ្នែកនៃការសន្ទនានេះអាចទទួលបានភាពមិនស្រួលភ្លាម ប្រសិនយើងខ្លួនឯងមិនច្បាស់ហើយរង់ចាំទៅសួរបន្តអ្នកផ្សេងឬមេយើងសឹងគ្រប់រឿង។ អតិថិជនកំពុងស្វែងរកចម្លើយដោយស្មោះត្រង់ មិនមែនជាការពន្យា ឬនិយាយស្រមើស្រមៃវាយស្មានទេ៕
ប្រែសម្រួល៖ សុភា
ប្រភព៖ investopedia
ចុចអាន៖ កំពូលយុទ្ធសាស្រ្ត ៥ យ៉ាងសមិទ្ធផលការងាររលូនដូចបុគ្គលជោគជ័យ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


