Connect with us

KPT+

ជីវិតមនុស្ស ចង់ចម្រុះពណ៌ដូចឥន្ធនូ គប្បីរៀនដើរកាត់ភ្លៀងផ្គរជាមួយ​៨ចំណុចនេះ

បានផុស

នៅ

អាថ៌កំបាំងនៃសុខភាព សម្រាប់ទាំងគំនិតនិងរាងកាយ គឺមិនត្រូវយំសោកចំពោះអតីតកាលព្រួយបារម្ភអំពីអនាគតឬគិតទុកជាមុនអំពីបញ្ហាដែលមិនទាន់កើតមាននោះទេ ប៉ុន្តែត្រូវរស់នៅក្នុងពេលបច្ចុប្បន្ន ដោយប្រាជ្ញានិងដោយយកចិត្តទុកដាក់។

ការដែលធ្វើឱ្យជីវិតយើងសាមញ្ញ អនុញ្ញាតឱ្យយើងរស់នៅក្នុងជីវិតបច្ចុប្បន្ននេះដោយ​សុខដុមស្រេចទៅហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលុបបំបាត់ចំណង់លើទ្រព្យសម្បត្តិដែលមិនចាំបាច់ បានរំដោះយើងពីអារម្មណ៍ច្រណែន ប្រៀបធៀប ហើយ​ការរំដោះខ្លួនពី ចងចាំ​អតីតកាលបានជួយ​ឱ្យយើង​លែងជាប់គាំង។ ផ្នត់គំនិតនេះ ជាការឈូសឆាយជីវិត​របស់យើងខ្លួនឯង ឱ្យយើងមានសេរីភាពក្នុងការកែកុនជីវិតសព្វថ្ងៃនេះ ផ្តោតច្បាស់លាស់ជុំវិញគុណតម្លៃសំខាន់បំផុតរដែលយើងម្នាក់ៗមាន​។

ការរស់នៅក្នុងពេលបច្ចុប្បន្ននេះមានន័យថាលែងព្រួយបារម្ភអំពីអ្វីដែលបានកើតឡើងក្នុងអតីតកាលហើយមិនខ្លាចអ្វីដែលនឹងកើតឡើងនាពេលអនាគតឡើយ។ វាមានន័យថារីករាយនឹងអ្វីដែលកំពុងកើតឡើងនៅពេលនេះនិងការរស់នៅសព្វថ្ងៃ។

ការជ្រើសរើសរស់នៅក្នុងអតីតកាល (ហួសទៅហើយ) ឬអនាគតកាល (មិនទាន់កើតផង​) បានធ្វើឱ្យគ្រប់គ្នាបាត់បង់ពេលវេលា​និងអត្ថន័យ​នៃ​ជីវិតពិតប្រាកដក្នុងបច្ចុប្បន្នកាល។

តើរស់នៅទទួលភ្លៀងផ្គរបែបណានឹងអាចទទួលបានពន្លឺឥន្ធនូ?

១ ដកការប៉ុនប៉ង​លើទ្រព្យសម្បត្តិណាដែលមិនចាំបាច់

សប្បាយ​ចិត្ត​នឹងអ្វីដែលយើង​មាន គឺកំពុង​រៀន​រស់នៅក្នុងបច្ចុប្បន្ន។ ការយល់ព្រម​ដកចោលក្តីប្រាថ្នាហួសហេតុនានា​ចេញ ពីជីវិត​នឹង​ធ្វើឱ្យយើងកំពុងរស់ក្នុងសុភមង្គលពេញលេញ។ យើងមិនចាំបាច់មានផ្ទះតម្លៃរាប់លានទើបគេងលក់ស្រួលទេ​ ហើយក៏មិនចាំបាច់មាន​ត្បូង​តម្លៃធំបំផុតលើលោក​មកគ្រប់គ្រង​ ទើប​ហៅថាអ្នកមាន​បានដែរ។ វត្ថុទាំងនោះ តាមថា មិនចាំបាច់អ្វីសម្រាប់ជីវិតរស់នៅ​ដ៏សុខដុមមួយ​ឡើយ។

២ រៀនញញឹម

គ្រប់គ្នាស្អាតនិងបរិសុទ្ធនៅពេលញញឹម​ចេញពីបេះដូង។ ញញឹម​ពេលជួយ​អ្នកដទៃ ញញឹម​ពេលឃើញ​មនុស្សម្នាបានសុខ។ ចាប់ផ្តើមថ្ងៃនីមួយៗដោយស្នាមញញឹម គ្រប់គ្រងអាកប្បកិរិយារបស់យើងរៀងរាល់ព្រឹក រក្សាអារម្មណ៍​សុទិដ្ឋិនិយមនិងរំពឹងទុកធម្មតាសាមញ្ញាៗ។ ត្រូវមានចេតនាអំពីរឿងល្អហើយ​យើងនឹងឃើញខ្លួនឯង ចោមព័ទ្ធដោយរឿងល្អៗ។

៣ ពេញចិត្តចំពោះពេលវេលាបច្ចុប្បន្ន

ទេសភាព សម្លេង ក្លិន អារម្មណ៍ ដែលយើងជ្រើស​រើស បានបង្កើត​ជ័យជម្នះឬទុក្ខព្រួយក្នុងដំណើរជីវិតយើង។ ចូរប្រើប្រាជ្ញារបស់យើង​ទៅ រស់នៅជាមួយទិដ្ឋភាព​ល្អៗ មនុស្សល្អៗ និងអារម្មណ៍ល្អ។

៤ អភ័យទោស

ការ​ខឹង ស្អប់ ការអាក់អន់ចិត្តចំពោះមនុស្សម្នាក់ទៀតដោយសារតែការឈឺចាប់ពីអតីតកាល សូមជ្រើសរើសអភ័យទោសនិងបន្តដំណើរទៅមុខទៀត។ រឿងនោះមិនថាកំហុសយើងឬរបស់ពួកគេ ប៉ុន្តែការអនុញ្ញាតឱ្យបន្តជះឥទ្ធិពលដល់អារម្មណ៍របស់យលង​នៅថ្ងៃនេះ គឺជាបញ្ហា​របស់យើង​។

៥ ស្រឡាញ់ការងារ

គ្រប់គ្នា​ត្រូវ​ធ្វើការ ។ ការងារ​មិនមែន​លុយទេ ការងារនិយាយអំពីលទ្ធផល ។ ក្រោយស្លាប់ទៅ យើង​ត្រូវមាន​អ្វីមួយល្អបន្សល់ទុកលើផែនដី ដែលគេអាចដើរតាមបាន ។ របស់នោះ ត្រូវការបេះដូងយើង​ទៅធ្វើមិនមែនលុយទេ។

៦ សុបិន្តអំពីអនាគតបាន ប៉ុន្តែកុំសង្ខើញ

សុបិនធំកាន់តែល្អ ព្រោះនឹងនាំមកនូវឆន្ទៈ ព្រោះមានសុបិនមាន​សង្ឃឹម​ប៉ុន្តែ​កុំកំណត់គោល​ដៅ​និងផែនការសម្រាប់ពេលអនាគតដែលបំផ្លាញយើងចាប់ពីពេលនេះទៅហើយ។ កុំលះបង់ មិត្តភក្តិ ស្នេហា ឬអំពើល្ អព្រោះសុបិននៃអនាគតមួយ​ដែលក្រោយពីបានមកមែនក្តី យើងនៅតែមិនសប្បាយចិត្ត​។ ចូររស់​នៅជាមួយ​រឿងដែលយើង​ប្រាកដថា យើងស​ប្បាយចិត្ត​បានជាមួយ​ត្រឹមប៉ុណ្ណឹង​ក៏មិនអី។​

៧ ឈប់បារម្ភ

ថ្ងៃនេះមិនអាចសប្បាយចិត្ត​ទេ ប្រសិនបារម្ភខ្លាំងពេកថា ថ្ងៃស្អែកនឹងមានអ្វី​កើតឡើង។ ថ្ងៃស្អែកជាផលនៃថ្ងៃនេះ ទោះបីយើង​បារម្ភឬអត់ ថាមពលផ្លូវចិត្តទេដែលបង្កើតជោគជ័យ​ឬបរាជ័យ។

៨ យកឈ្នះការញៀន

ការញៀននៅក្នុងជីវិតធ្វើឱ្យមនុស្ស​ជាច្រើន​ក្លាយជាចំណាប់ខ្មាំង។ ស្រា ឬ ភាពឡូយឆាយ រារាំងយើង ពីការរស់នៅដែលតាមពិត​សុភមង្គលមិនបានគិតថ្លៃអ្វីទេ មកតែពីយើងយល់ថា បានចាយវាយទើបមានសុភមង្គល។ ដកឥទ្ធិពលរបស់លុយ ចេញពី​ជីវិតរបស់យើង​ អនុញ្ញាតឱ្យខ្លួនឯងបាន​រស់នៅក្នុងពេលបច្ចុប្បន្នដោយគ្មានការញៀន ហើយ​រីករាយនិងទម្លាប់ថ្មីៗ។

ប្រែសម្រួល៖ ចម្រើន តារា​

ចុចអាន៖ លុបចោលទម្លាប់ទំាងនេះចេញពីជីវិតម្តងមួយៗ អនាគតនឹងប្រពៃ

ចុចអាន៖ ដឹង​គន្លឹះ​នេះ អាច​ឲ្យ​យុវវ័យ​ចូលចិត្ត​ដើរ​កម្សាន្ត​ជាមួយ​អ្នក​ផ្ទះ​ជាង​មិត្តភក្ដិ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម