Connect with us

KPT+

ការ​ស្រាវជ្រាវរកឃើញថា ជីវិត​វ័យចំណាស់​មាន​សុភមង្គល​ជាង​កាលនៅក្មេង

បានផុស

នៅ

គេ​ច្រើន​តែ​និយាយ​ថា ​មនុស្ស​ចាស់​គឺ​ជា​ក្រុម​មនុស្ស​ដែល​ពិបាក​ចិត្ត​ជាង​គេ​ ព្រោះ​ពួកគាត់​បាន​ឆ្លង​កាត់​នូវ​រឿងរ៉ាវ​ឈឺចាប់ ​ទាំង​ល្អ​និង​អាក្រក់​មក​រួមគ្នា។ ប៉ុន្តែ​អ្នកស្រាវជ្រាវ​បែរ​ជានិយាយ​ថា ​ក្រុម​មនុស្ស​ចាស់​គឺ​មាន​ភាព​រីករាយ​និង​សុភមង្គល​ច្រើន​ជាង​ក្រុម​មនុស្ស​វ័យក្មេង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើ​មាន​មូលហេតុ​អ្វី​ទៅ​ អាច​បណ្ដាល​ឲ្យ​មនុស្ស​ចាស់​មាន​ភាព​រីករាយ​ជាង​ក្មេងៗ?

លោក Alan D. Castel មក​ពី​សាកលវិទ្យាល័យ​កាលីហ្វ័រញ៉ា​ បាន​និយាយ​នៅ​ក្នុង​សៀវភៅ​របស់​លោក​ដែល​មាន​ចំណងជើង​ថា  “ Better With Ag ”  ដែល​មានន័យថា ” ​ចិត្តវិទ្យា​នៃ​ភាព​ជរា​ជោគជ័យ  ” ។

នៅ​ក្នុង​ការ​សិក្សា​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ឆ្នាំ ២០០៦ លោក​បាន​ដកស្រង់​សំដី​មនុស្ស​មួយ​ក្រុម​ដែល​មាន​អាយុ​ពី ៣០ ឆ្នាំ ទៅ ៧០ ឆ្នាំ​ ដោយ​បាន​សួរ​ថាតើ​ក្រុម​អាយុ​មួយ​ណា​ដែល​មាន​អារម្មណ៍​រីករាយ​ជាង។
នៅ​ក្នុង​សៀវភៅ​នោះ​​បាន​ចោទ​ជា​សំណួរ​សួរ​​អំពី​ថា​ តើ​ពួកគេ​មាន​អារម្មណ៍​សប្បាយ​រីករាយ​យ៉ាងណា​ នៅ​ពេល​ឈាន​ដល់​អាយុ​ប៉ុណ្ណេះ។ ​មនុស្សខ្ទង់វ័យ​ ៧០ ឆ្នាំ​​ រាយការណ៍ថា​ ​ពួកគេមានសុភមង្គកើនឡើង​កាន់​តែ​ច្រើន។

តាមអ្វីដែលគ្រប់គ្នាធ្លាប់បានដឹង ភាព​ចាស់​​ជា​ពេល​វេលា​ដែល​សម្បូររឿង​​ទុក្ខ​ព្រួយ ​ភ័យខ្លាច ​និង​សោកស្ដាយជា​ច្រើន​ ប៉ុន្តែ​ផ្ទុយទៅវិញ​ វ័យនេះក៏ជាវ័យអាចរក្សា​បាន​នូវ​ភាព​ស្ងប់ស្ងាត់ ​ការ​ដឹងគុណ​ និង​ការ​ស្កប់ស្កល់ផងដែរ។

ដោយឡែក​ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​វិស័យ​ផ្សេង​គ្នា​ ក៏​បាន​រក​ឃើញ​បែប​នេះ​ដូចគ្នា​ លើ​បាតុភូត​ភាព​ចាស់​ដ៏​រីករាយ​ ដែល​ពួកគេ​សន្មត​ថា ​មាន​រឿង​ជា​ច្រើន​កប់​នៅ​ទីនោះ ៖ មនុស្ស​វ័យ​ចំណាស់​ក្លាយ​ជា​អ្នក​ជំនាញ​ខាង “ ទ្រឹស្ដី​គ្រប់គ្រង​អប់រំ​កូនចៅ” ឬ “ ​ផ្ដល់​យោបល់​ក្នុង​ន័យ​ស្ថាបនា” ។ និយាយ​ឱ្យ​សាមញ្ញ​ មនុស្ស​ចាស់​តែង​គិត​ថា ​ពួកគាត់​នឹង​ស្លាប់ ប៉ុន្តែ​ក្នុង​ពេលនេះ​ ពួកគាត់​មាន​កូន​និង​ចៅៗ​នៅ​ជុំវិញ​ខ្លួន ​មុន​ដង្ហើម​ចុងក្រោយ។

ងាក​មក​មើល​ក្មេងៗ​យុវវ័យ ឬ​ក្រុម​មនុស្ស​វ័យ​កណ្ដាល​វិញ ការ​ពេញចិត្ត​លើ​ជីវិត​នឹង​សុភមង្គល​ពួកគេ​ហាក់​ដូចជា​ដើរ​លើ​ផ្លូវ​រាង​អក្សរ U ដែល​មាន​កំពូល​ភ្នំ​ខ្ពស់​បំផុត ​ក្នុង​វ័យ​កុមារភាព​ ខណៈ​​ពិភពលោក​ប្រៀបបាន​ក្បួន​ដ៏​ធំ​មួយ​សម្រាប់​ពួកគេ។ លុះដល់​ពួកគេ​មាន​វ័យ​ចំណាស់​ ពួកគេ​បានឆ្លង​គ្រប់​ផ្លូវ​រាប់​រយ​នោះ​រួច​ទៅ​ហើយ ​ដោយ​គ្រាន់​តែបកមក​មើល​អតីតកាល​ រួច​ញញឹម​រីករាយ។

ការ​សិក្សា​ក៏​បាន​បញ្ជាក់​បន្ថែម​ថា​ បាតុភូត​រាង​អក្សរ U មាន​វប្បធម៌​ខុស​ៗ​គ្នា សម្ពាធ​ពី​ការ​ទទួល​ខុស​ត្រូវ​ដ៏​ធំ​បំផុត ការ​ចិញ្ចឹម​កូន​ បង់​ថ្លៃ​សិក្សា ​និង​បង់​រំលស់​ផ្ទះ​ជាដើម។ បន្ទាប់​​តស៊ូ​ដើម្បី​ធ្វើ​ឱ្យ​ដៃគូ​ ឬ​កូន​ៗ​ទទួល​បាន​ជោគជ័យ ​ថ្ងៃ​ដែល​ពួកគាត់​ព្រម​ទទួលយក​ ​ក៏បាន​ក្លាយ​ជា​អំណោយ​ពេល​ាចាស់​ទៅ។

ជីវិត​អាច​ជា​ខ្សែ​នៃ​ព្យុះ​កំបុត​ត្បូង​ ដែល​មក​ពិសោធន៍​លើ​ជីវិត​ទាំង​រឿង​​ល្អ​និង​រឿង​អាក្រក់។ នៅ​ពេល​ដែល​ចាស់ៗបាន​ឆ្លង​កាត់​ដំណើរការ​ល្អក់កករ​នោះ​រួច​មក ​ជីវិត​ពួកគាត់​នឹង​ប្រែ​ស្រស់ថ្លា​ដល់​ដង្ហើម​ចុងក្រោយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖ iheartintelligence

ចុចអាន៖ អ្នក​វិទ្យាសាស្ត្រ​បកស្រាយ​អាថ៌កំបាំង​ក្នុង​ការ​រស់នៅ​មាន​សុភមង្គល​ពេលវ័យចំណាស់

ចុចអាន៖ នៅក្មេងមានមិត្តល្អច្រើន ជួយកាត់បន្ថយជំងឺភ្លេចភ្លាំងពេលដល់​វ័យចំណាស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម