ជីវិតកម្សាន្ដ
វីជេ អាណូ រងសម្ពាធផ្លូវចិត្តខ្លាំង ប៉ងចាក់សម្លាប់ខ្លួន
មហាជនអ្នកគាំទ្របង្ហាញការភ្ញាក់ផ្អើល និងព្រួយបារម្ភគ្រប់គ្នា បន្ទាប់ពីអតីតតារាចម្រៀងអ្នកនាង សួន ភក្ដី ហៅ វីជេ អាណូ បានឡាយវីដេអូរៀបរាប់ពីទុក្ខសោកដែលនាងកំពុងតែជួបបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ។ ក្នុងនោះ វីជេ អាណូ ថែមទាំងមានកាំបិតនៅក្នុងដៃប៉ុនប៉ងចាក់សម្លាប់ខ្លួនឯងទៀតផង។

នៅលើគណនីហ្វេសប៊ុករបស់តារាភេទទី ៣ លោក ម៉ា ដូណា បានបង្ហោះភ្ជាប់រូបភាពតារាស្រីរូបនេះថា «គាត់ជាអ្នកសិល្បៈ គាត់ឈ្មោះ វីជេ អាណូ ឃើញគាត់ឡាយយកកាំបិតចាក់ខ្លួនឯង ផ្ដាំកូនៗ ឥឡូវគាត់យ៉ាងម៉េចហើយ មាននរណាដឹងទេជួយប្រាប់ផង តើគាត់មានសម្ពាធអ្វីខ្លះដែលដោះស្រាយមិនរួចដល់ថ្នាក់បែបនេះ ជួយ share រកដំណោះស្រាយឲ្យគាត់ផង»។

ដោយឡែកងាកទៅការឡាយរបស់ វីជេ អាណូ បាននិយាយទាំងទឹកភ្នែកថា នាងពេលនេះកំពុងជួបសម្ពាធផ្លូវចិត្តធ្ងន់ធ្ងរ ព្រោះតែមិនទទួលបានការផ្ដល់ឱកាសការងារ ដើម្បីរកលុយផ្គត់ផ្គង់ដល់ការសិក្សារបស់កូនៗ និងរងការមើលងាយពីសំណាក់បុគ្គលមួយចំនួនថែមទៀត។

វីជេ អាណូ និយាយទៀតថា «ខ្ញុំរងសម្ពាធ ខ្ញុំទៅមុខទៀតអត់រួចសោះ ខ្ញុំអត់សមធ្វើជាម្ដាយគេទេ ខ្ញុំពិបាកក្នុងខ្លួនខ្លាំងណាស់ ហេតុអ្វីខ្ញុំមកជួបរឿងបែបនេះ… ប៉ុន្មានថ្ងៃនេះខ្ញុំខំទៅរកការងារធ្វើ តែរងពាក្យមើលងាយថា មីហ្នឹងវាចេញមកទៀតហើយ ពេលមានបញ្ហាវារត់រកឲ្យគេជួយ.. ខ្ញុំខំប្រឹងដោយកម្លាំងខ្លួនឯងហើយគ្រាន់តែចង់រកស៊ីចិញ្ចឹមកូន ហេតុអ្វីក៏ខ្ញុំត្រូវរងពាក្យសម្ដីប្រមាថមើលងាយច្រើនយ៉ាងនេះ?»។

អ្នកនាងបន្តថា ហេតុអ្វីនាងត្រូវរងសម្ពាធដូច្នេះ ហើយចាំបាច់និយាយពាក្យអសុរោះហៅអញ ងែងៗទើបធ្វើឲ្យនាងទទួលយកមិនបានដែលដក់ជាប់នៅក្នុងខួរក្បាលតែម្ដង។ វីជេ អាណូ បញ្ជាក់ថា ព្រោះតែការរងនូវសម្ពាធផ្លូវចិត្តខ្លាំង ទើបបានជាលែងចង់រស់តទៅទៀត ខណៈនាងថា កន្លងមកខ្លួនធ្លាប់ប៉ងសម្លាប់ខ្លួន ២ ដង រួចមកហើយ ដោយការលេបថ្នាំ និងចង.ក ប៉ុន្តែអត់ស្លាប់។

ទាក់ទងនឹងដំណឹងដ៏ភ្ញាក់ផ្អើលខាងលើនេះ កម្ពុជាថ្មី មិនទាន់អាចស្វែងរកការសួរនាំបន្ថែមពី អ្នកនាង វីជេ អាណូ និងក្រុមគ្រួសារ បាននៅឡើយទេ ជុំវិញរឿងរ៉ាវខាងលើនេះ ខណៈមានមហាជន និងអ្នកសិល្បៈមួយចំនួន សម្ដែងការព្រួយបារម្ភ និងលើកទឹកចិត្តនាងផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា
-
កីឡា១៨ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


