ដោយសារតែទីផ្សារតាមអ៊ិនធរណិត មនុស្សជាច្រើនធ្វើគ្រប់យ៉ាងលើអ៊ិនធឺរណែត ដោយចេះខ្លួនឯងតាមការស្រាវជ្រាវលើបណ្តាញដដែលនេះ ប៉ុន្តែទុកថាខ្លួនជាអ្នកជំនាញ។
ជាអកុសលការកំណត់ដោយគំនិតខ្លួនឯង ខ្វះការវិភាគនិងពិភាក្សា ស្រាវជ្រាវច្បាស់លាស់ ជាញឹកញាប់ វាក្លាយជាយុទ្ធសាស្ត្រទីផ្សារ Marketing មិនល្អ ឬអាចថា គ្មានប្រសិទ្ធភាព ព្រោះ ទោះជាមុខជំនួញមើលទៅស្រើបស្រាលឡូយឆាយ តែមិនមានការពិត ហើយក៏មិនទទួលបានការគោរព ដែល មិនអាចនាំទៅដល់ជោគជ័យយូអង្វែងបានដាច់ខាត។
Marketing ទំាង៣ប្រភេទដែលគួរជៀសវាងមានអ្វីខ្លះ?
១ គំនិតមិនផ្តល់អាទិភាពដល់ទិន្នន័យពិត
ការវិភាគគឺជាវិធីដ៏ល្អមួយ ដែលនាំមកនូវលទ្ធផលជាទិន្នន័យសម្រាប់វិភាគរកទីផ្សារថ្មីថ្មោង។ អ្នកទីផ្សារថ្មីឬបង្រៀនគេ ជាច្រើនមានទម្លាប់ធ្វើអាជីវកម្ម កុហក ក្នុងការមិនប្រគល់ទិន្នន័យពិតបែរជាយកវោហាជាត្រីមុខ ភបានប៉ុណ្ណាល្អប៉ុណ្ណឹង។ ដំណើរការព័ត៌មានមិនពិតហើយបោះបង់ការងារសំខាន់ផ្សេងទៀតជាទង្វើកូនក្មេងរៀនរកស៊ីហើយឆាប់ចង់មាន ចង់ល្បីច្រើនតែបានលទ្ធផលមកវិញ បំបាក់ទឹកចិត្តខ្លួនឯង។
ចំណុចមួយដ៏គ្រោះថ្នាក់ របស់គេគឺការបង្កើតព័ត៌មានមិនពិតដើម្បីផ្សព្វផ្សាយយីហោចេញចង់ឱ្យគេនិយាយអំពីយើង។ មនុស្សអាចឮពីអ្នក តែគេចង់ចងចាំពីអ្នក ទាល់តែអ្នកអាចចូលទៅក្នុងបេះដូងគេ។
មនុស្សយើងបើកភ្នែកមកកាលណាត្រូវគេបង្ខំឱ្យមើលឃើញយីហោរាប់ពាន់ តើគេមានកន្លែងណាមួយក្នុងបេះដូងសម្រាប់ចងចាំទុកយីហោបោកប្រាស់លេងៗរបស់អ្នកដែរ?
២ ការជ្រើសរើសបរិមាណ លើសគុណភាព
អ្នកទីផ្សារខ្លះ ធ្វើឱ្យផ្ទុះទំព័រហ្វេសប៊ុកជាមួយនឹងការធ្វើបច្ចុប្បន្នភាព ដែលប្រើមាតិកាបោកប្រាស់ វីដេអូលួចគេ ឬពាក្យសម្រីមិនសមរម្យ។
ការបង្កើតមាតិកាដែលមានគុណភាព មិនងាយនឹងផ្ទុះល្បីត្រឹមពីរបីយប់ពិតមែន តែវាជាអត្តសញ្ញាណអ្នក ក៏ជាយីហោអនាគតវែងឆ្ងាយរបស់អ្នក។ សេវាកម្មទីផ្សារឌីជីថល ជាអន្តរកម្មផ្សងព្រេង ព្រោះនិន្នាការប្រព័ន្ធផ្សព្វផ្សាយសង្គមចុងក្រោយបំផុត និងយុទ្ធសាស្ត្រមាតិកាអាជីវកម្មដែលមានប្រសិទ្ធភាព តែងប្តូរផ្លាស់តាមមិនចង់ទាន់ទេ។
មិនថាអ្នកជោគជ័យមកកម្រិតណា គួរតែកុំជឿថា ខ្លួនឯងជាអ្នកជំនាញផ្នែកទីផ្សារឡើយ។ គួររកអ្នកមានជំនាញផ្នែកនេះច្បាស់លាស់ និងជំនាញ ទំនាក់ទំនងសាធារណៈ ពិតៗ មកពិគ្រោះយោបល់មុនធ្វើផែនការ Marketing របស់អ្នក។
៣ ការប្រើប្រាស់សារព័ត៌មានខុស
គេហទំព័រខ្លះ ឱ្យតែបានលុយផ្សាយទំាងអស់។ គេគ្មានអតិថិជនពិតឡើយ ព្រោះសម្រាប់គេ អ្នកណាក៏ល្អផលិតផលណាក៏ឆ្ងាញ់ ឱ្យតែម្ចាស់ផលិតផលឱ្យលុយ។ អ្នកចំណាយលុយលើសារព័ត៌មានបែបនេះ ជាការបង្អួតថាអ្នកមានលុយចាយច្រើន ឬដើម្បីធ្វើឱ្យយីហោត្រដែតត្រដឹម?
ប្រែសម្រួល៖ ស្រស់
ចុចអាន៖ ជាមួយគំនិតបីយ៉ាងនេះ មុជមិនជ្រៅទៅមិនឆ្ងាយពីភាពបរាជ័យក្នុងជីវិត