Connect with us

ព័ត៌មានជាតិ

អភិបាល​រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​បិទ​ខ្ទប់​ភូមិដ្ឋាន​មិន​ត្រូវ​ជជែក ឬ​សុខទុក្ខ​គ្នា​ពី​ផ្ទះមួយ​ទៅផ្ទះ​មួយ​នោះទេ​

បានផុស

នៅ

ភ្នំពេញ ​៖ បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាននឹងកំពុង​រស់​នៅ​ក្នុង​ភូមិដ្ឋាន​ដែល​ត្រូវ​បាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ ធ្វើ​ការ​បិទ​ខ្ទប់​ដើម្បី​បង្ការ​ទប់ស្កាត់​នូវ​ជំងឺ​កូ​វីដ​-១៩ បងប្អូន​ទាំងអស់​មិន​គួរ​ធ្វើ​ទំនាក់ទំនង​គ្នា​ ​ជជែក​គ្នា ឬ​សួរសុខទុក្ខ​គ្នា​ពី​ផ្ទះ​មួយ​ទៅផ្ទះ​មួយ​នោះ​ទេ គឺ​ត្រូវ​ស្នាក់នៅ​ក្នុងផ្ទះ​របស់​ខ្លួន​ឲ្យ​ដាច់ដោយឡែក​ពីគ្នា​ ដើម្បី​កាត់បន្ថយ​ឲ្យ​បាន​នូវ​ការ​ឆ្លង​រាលដាល​នូវ​ជំងឺ​កូ​វីដ​-១៩​ទាំងអស់គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​ការ​អំពាវនាវ ក៏ដូចជា​ការស្នើសុំ​រប​ស់​លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ខណៈ​ដែល​លោក​ចុះ​ចែក​អំណោយ​ជូន​បងប្អូន​កម្មករ កម្មការិនី​រោងចក្រ​ចំនួន​៥០០​គ្រួសារ ដែល​ត្រូវបាន​បិទ​ខ្ទប់​លំនៅឋាន ដើម្បី​បង្ការ​ទប់ស្កាត់​នូវ​ជំងឺ​កូ​វីដ​-១៩ នៅ​ទីតាំង​ផ្ទះជួល​ចំនួន​៣​កន្លែង នៅ​ក្នុងភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន សុខ កាលពី​រសៀល​និង​ល្ងាច​ថ្ងៃទី​១០ ខែមេសា​ឆ្នាំ​២០២១​នេះ។

លោក​ឃួ​ង ស្រេង​បាន​មានប្រសាសន៍​លើក​ឡើង​ថា​ ការ​បិទ​ខ្ទប់​លំនៅឋាន​របស់​បងប្អូន​ប្រជាពលរដ្ឋ​គឺ​ធ្វើ​ឡើង​ដោយ​ការ​បង្ខំចិត្ត ដើម្បី​ទប់ស្កាត់​នូវ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩។ ដូច្នេះ​សូម​បងប្អូន​មេត្តា​យោគយល់។ ម្យ៉ាងវិញទៀត ខណៈ​ដែល​បងប្អូន​កំពុង​បិទ​ភូមិដ្ឋាន​នេះ បងប្អូន​ដាច់ខាត​មិន​គួរ​ធ្វើ​ទំនាក់ទំនង ជជែក​គ្នា​លេង​ឬ សាកសួរ​សុខទុក្ខ​គ្នា​ពី​ផ្ទះមួយ​ទៅផ្ទះ​មួយ​នោះទេ។

យើង​គួរ​រួមគ្នា​ទប់ស្កាត់​ឲ្យ​បាន​នូវ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ទាំងអស់គ្នា ខណៈដែល​ជំងឺ​នេះ បាន​នឹង​កំពុង​រីក​រាលដាល​និង​បានធ្វើ​ឲ្យ​បងប្អូន​កម្មករ​កម្មការិនី​របស់​យើង​ចំនួន​៦៣៨​នាក់​ហើយ ដែល​បាន​ឆ្លង​នូវ​ជំងឺ​ដ៏​កាច​សាហាវ​នេះ។

លោក​ឃួ​ង ស្រេង បាន​បញ្ជាក់ថា អំណោយ​ដែល​បងប្អូន​កម្មករ កម្មការិនី ទាំង​៥០០​គ្រួសារ​ទទួលបាន​នេះ​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​ និង ​សម្ដេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ ដោយ​ក្នុង​មួយ​គ្រួសារ ទទួល​បាន​ថវិកា ៣០​ម៉ឺន​រៀល អង្ករ​២៥​គីឡូក្រាម ត្រីខ ២០​កំប៉ុង និង​មី​១​កេស។

គួរ​បញ្ជាក់​ថា សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី កាលពី​ព្រឹក​មិញ​នេះ បាន​ដាក់​បទបញ្ជា​មួយចំនួន​ដល់​អភិបាល​រាជធានី​-​ខេត្ត អនុវត្ត​នូវ​ការងារ​មួយចំនួន ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ក្នុងនោះ ៖ ១-​គ្រួសារ​មាន​សមាជិក​ស្លាប់​ដោយ​កូ​វីដ​-១៩ រដ្ឋ​នឹង​ជួយ​បង់ថ្លៃ​ទឹក និង​ថ្លៃ​អគ្គិសនី រយៈពេល​៥​ខែ និង​ផ្តល់​ថវិកា​១០​លាន​រៀល និង​អង្ករ​១០០​គីឡូក្រាម។

២-​គ្រួសារ​ដែល​មាន​សមាជិក​ទទួលរង​កូ​វីដ​-១៩ រដ្ឋ​នឹង​ជួយ​បង់ថ្លៃ​ទឹក​ស្អាត និង​ថ្លៃ​អគ្គិសនី រយៈពេល​៣​ខែ។

៣-​គ្រួសារ​ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក រដ្ឋ​នឹង​ឧបត្ថម្ភ​ថវិកា​៣០​ម៉ឺន​/​គ្រួសារ និង​បង់​ជំនួស​នូវ​ថ្លៃ​ប្រើប្រាស់​ទឹក អគ្គិសនី ក្នុង​រយៈពេល​២​ខែ​៖

– អ្នក​នៅក្រៅ​តំបន់​បិទ​ខ្ទប់ ទទួលបាន​ដូច​គោលការណ៍​ខាងលើ​ដែរ ។​

– អ្នក​នៅក្នុង​តំបន់​បិទ​ខ្ទប់ រដ្ឋ​នឹង​ផ្ដល់​បន្ថែម​នូវ​អង្ករ ២៥Kg មី​មួយ​កេស​តូច និង​ត្រីខ ២០​កំប៉ុង សម្រាប់​ក្រុមគ្រួសារ​នីមួយៗ ។​

– កម្មករ​-​កម្មការិនី ដែល​ពាក់ព័ន្ធ​នឹង​កូ​វីដ​-១៩ និង​ពាក់ព័ន្ធ​ជាមួយនឹង​ការធ្វើ​ច​ត្តា​ឡី​ស័ក រដ្ឋ​នឹង​បង់​ជំនួស​នូវ​ថ្លៃ​ទឹក និង​ថ្លៃ​អគ្គិសនី​ក្នុង​រយៈពេល​២​ខែ (​បើ​នៅ​ម្នាក់ឯង​ក៏ត្រូវ​ចាត់ទុកថា​មួយ​គ្រួសារ​ផងដែរ​) ៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៦ នាទី មុន

ជុំ លីណូ បំផុសចូលរួមផ្សព្វផ្សាយអ្វីដែលខ្មែរមាន ព្រោះជាប្រទេសអច្ឆរិយ ដ៏អស្ចារ្យជាងគេលើលោក

ព័ត៌មានជាតិ១៥ នាទី មុន

អង្គភាពប្រឆាំងអំពើពុករលួយ ចូលរួមសង្កេតការណ៍លើការប្រឡងជ្រើសរើសសិស្សអាជ្ញាសាលា

ព័ត៌មានអន្ដរជាតិ៤០ នាទី មុន

តើការវាយប្រហារភេរវកម្មនៅ រុស្ស៊ី ជាស្នាដៃរបស់លោក Zelensky មែនឬ?

ព័ត៌មានជាតិ៤២ នាទី មុន

រដ្ឋបាលខេត្តព្រះវិហារ បដិសេធការផ្សាយថា ពលរដ្ឋរត់ទៅពួនក្នុងព្រៃដើម្បីគេចពីការចាប់ខ្លួនពីអាជ្ញាធរខេត្ត

ព័ត៌មានជាតិ៤៥ នាទី មុន

ជួបការ​រាំងស្ងួតយ៉ាងណា តំបន់អូរជាំនៅតែមានប្រភពទឹកធម្មជាតិទ្រទ្រង់លើភូមិចំនួន ៤ ធ្វើកសិកម្មពេញមួយឆ្នាំ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម